Connect with us

ព័ត៌មានជាតិ

ជនជាតិ​អាមេរិក​មក​លេង​ខេត្ត​សៀមរាប​ច្រើន​ជាង​គេ​ក្នុងរយៈពេល​៨​ខែ​ឆ្នាំ២០២៥​

បានផុស

នៅ

អភិបាលរង​ខេត្ត​សៀមរាប​លោក ង៉ូវ សេងកាក់ បាន​ឱ្យ​ដឹង​ថាក្នុង​រយៈពេល៨​ខែ​ក្នុង​ឆ្នាំ២០២៥​នេះភ្ញៀវទេសចរណ៍​ជនជាតិ​អាមេរិកបាន​មក​លេង​ខេត្ត​សៀមរាប​ច្រើនជាង​គេ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរបរទេស​ទាំង​អស់​ដែល​មក​លេង​ខេត្ត​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ូវ សេងកាក់ បាន​ឱ្យ​ដឹង​ថាភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​ខេត្តសៀមរាបទាំង​៣ដែល​ខ្ពស់ជាង​គេ​គឺមកពី​បណ្ដាលោក​ខាង​លិច ដែល​ភ្ញៀវជនជាតិ​អាមេរិកមាន ៧៤ ៤៩២នាក់ អង់គ្លេស ៦៣ ៥៥៧នាក់ បារាំង ៦០ ៥៨១នាក់។

ដោយ​ឡែក​តាមរយៈការ​លើក​ឡើង​របស់​លោក សេងកាក់ ភ្ញៀវចិន​ដែល​ធ្លាប់​ស្ថិត​នៅ​លំដាប់​កំពូល​មក​លេង​ខេត្ត​សៀមរាប​ពេល​នេះ​ធ្លាក់មកនៅ​ចំណាត់​ថ្នាក់​ទី​៤ ដែល​មាន​ភ្ញៀវជិត៦ម៉ឺននាក់​។ ខណៈ​កូរ៉េខាង​ត្បូងមាន​ជាង៤ម៉ឺននាក់ ជប៉ុន​៣,៨ម៉ឺននាក់ អាល្លឺម៉ង់ជាង៣ម៉ឺននាក់ ប្រហាក់​ប្រហែល​និង​អូស្ត្រាលី ដោយ​ឡែក​រុស្ស៊ី និងឥណ្ឌាមាន​ប្រហាក់​ប្រហែល​គ្នា​ក្នុង​រង្វង់​ជាង​២ម៉ឺននាក់។

បើតាម​របាយការណ៍​ទេសចរណ៍ខេត្ត​សៀមរាប​ក្នុង​រយៈពេល​៨​ខែ​ ឆ្នាំ​២០២៥​នេះ​ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវទេសចរណ៍​សរុប ៣ ១១៧ ៧៥៤នាក់ កើនឡើង ៤៥.៧៧ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានចំនួន ២ ១៣៨ ៨៥៧នាក់។ 

ជាមួយនឹងកំណើនភ្ញៀវទេសចរនេះ លោក ង៉ូវ សេងកាក់ បានជំរុញដល់មន្រ្ដីពាក់ព័ន្ធបន្ដខិតខំអនុវត្ដតួនាទី ភារកិច្ចឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្ដសៀមរាបកាន់តែច្រើន ជាពិសេសត្រូវពិនិត្យលើរឿងអនាម័យ និងសណ្ដាប់ធ្នាប់សាធារណជូនភ្ញៀវទេសចរផងដែរ៕ 

អត្ថបទ​ដោយ គឿនវេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម