ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា សម្របសម្រួលបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងតំបន់អង្គរ
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា អាជ្ញាធរជាតិអប្សរា បានបង្ហោះលើទំព័រហ្វេសប៊ុក របស់ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា សម្របសម្រួលបញ្ចៀសជំនន់ទឹកភ្លៀង នៅក្នុងតំបន់អង្គរចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៥។

ប្រភពដដែលបញ្ជាក់ថា ការសម្របសម្រួលបញ្ចៀសជំនន់ទឹកភ្លៀងនៅក្នុងតំបន់អង្គរ នេះ ដើម្បីរំដោះទឹកជំនន់ពីតំបន់ប្រាសាទក្នុងតំបន់អង្គរ និងក្រុងសៀមរាប ដោយធានាថា មិនឱ្យជន់លិចប្រាសាទ ផ្ទះប្រជាពលរដ្ឋ និងធានាសុវត្ថិភាពភ្ញៀវក្នុងរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ។ អាជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ទៀតថា ស្ថានភាពជំនន់ទឹកភ្លៀង នឹងចាប់ផ្តើមស្រកទៅវិញចាប់ពីរសៀលថ្ងៃទី២៥ នេះតទៅ។

សូមជម្រាបថា ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរកន្លងទៅ ដោយសារកម្ពុជារងឥទ្ធិពលពីព្យុះផ្សេងៗ នាំឱ្យមានភ្លៀងធ្លាក់ច្រើន ហើយតំបន់ខ្លះក៏មានជំនន់ទឹកភ្លៀងដែរ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនបានសម្រុកទៅកម្សាន្តនៅខេត្តសៀមរាប សម្បូរដោយប្រាសាទបុរាណខ្មែរ និងវប្បធម៌ជាច្រើន។ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹង ស្តីពីហានិភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុក្នុងរដូវវស្សានេះ នៅរមណីយដ្ឋានអង្គរ ដូចជាដីជ្រាយ ងាយរលំដើមឈើ ឬបាក់មែកឈើនៅទីតាំងណាមួយ ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់។
ក្នុងសេចក្តីជូូនដំណឹងនោះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកបើកបរយានយន្តគ្រប់ប្រភេទ និងអ្នកដឹកអ្នកដំណើរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ និងទស្សនាប្រាសាទនានា ព្រមទាំងកុំចតយានជំនិះនៅក្រោមដើមឈើ។ ទាំងនេះ ជាការបង្ការកុំឱ្យមានគ្រោះថ្នាក់ ឬរបួសផ្សេងៗ ដែលអាចនាំឱ្យខូចខាតទ្រព្យសម្បិត្ត និងគ្រោះថ្នាក់ដល់ជីវិតបាន៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


