នយោបាយ
គ.ជ.ប ជូនដំណឹងពីការផ្សាយលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ផ្លូវការ នៅថ្ងៃទី ២៦ មិថុនា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅរសៀលថ្ងៃទី ២៣ ខែមិថុនា នេះថា គ.ជ.ប នឹងផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ នៅថ្ងៃអាទិត្យទី ២៦ ខែមិថុនា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ១ និង០០នាទីរសៀល។

បើតាម គ.ជ.ប លទ្ធផលផ្លូវការនឹងផ្សព្វផ្សាយតាម ទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz), ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP, គេហទំព័រ គ.ជ.ប៖ www.nec.gov.kh និង electresult.nec.gov.kh, កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News, Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee និង YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយមានគណបក្សចំនួន ១៧ បានចូលរួមប្រកួតប្រជែង។
ក្រោយពីបញ្ចប់ការបោះឆ្នោត ក៏ដូចជាការរាប់សន្លឹកឆ្នោត អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ បានវាយតម្លៃថា ដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខសុវត្ថភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។ តំណាងគណបក្សនយោបាយភាគច្រើន ដែលចូលរួមនៅក្នុងការបោះឆ្នោតនេះ ក៏បានធ្វើសេចក្តីថ្លែងការណ៍ទទួលយកលទ្ធផល នៃការបោះឆ្នោតនេះផងដែរ៕
អត្ថបទ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ