Connect with us

នយោបាយ

លោក Antony Blinken ៖ អាមេរិកចង់បានខ្លាំងណាស់នូវទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា

បានផុស

នៅ

លោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក បានអះអាងថា សហរដ្ឋអាមេរិកពិតជាចង់បានខ្លាំងណា​ស់នូវទំនាក់ទំនងជាវិជ្ជមានជាមួយប្រទេសកម្ពុជា។ លោក បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅរសៀលថ្ងៃសុក្រនេះនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ មុនលោកចាកចេញពីកម្ពុជានៅយប់នេះទៅកាន់ប្រទេសហ្វីលីពីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ លោក Antony Blinken បាននិយាយបែបនេះថា៖«យើងបានបញ្ជាក់ហើយពីបំណងដ៏ខ្លាំងក្លារបស់យើង នោះ គឺការចង់បាននូវទំនាក់ទំនងជាវិជ្ជមានរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។ ខ្ញុំចង់ធ្វើរឿងជាច្រើន ដើម្បីបញ្ហានេះ»។ ប៉ុន្តែ លោកក៏បានលើកឡើងថា ការចង់បានបែបនេះ គឺជួបនឹងការព្រួយបារម្ភមួយពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ បញ្ហាសិទ្ធិមនុស្ស និងបញ្ហាលទ្ធិប្រជាធិបតេយ្យនេះ រដ្ឋាភិបាលកម្ពុជា ម្តងជាពីរដង បានគូសបញ្ជាក់ហើយថា វាមិនមានអីត្រូវព្រួយបារម្ភនោះឡើយ ព្រោះកម្ពុជាកំពុងតែអនុវត្តយ៉ាងល្អចំពោះបញ្ហាទាំង២នេះ។

គួរបញ្ជាក់ថា លោក Antony Blinken បានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក បានលើកឡើងថា នេះ គឺជាលើកទី១របស់លោកដែលមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងនាមជារដ្ឋមន្រ្តីការបរទេសអាមេរិក។ លោកបានកោតសរសើរចំពោះការទទួលស្វាគមន៍រូបលោកប្រកបដោយភាពកក់ក្តៅ និងរាក់ទាក់ជាទីបំផុតពីសំណាក់ប្រជាជនកម្ពុជា។

កាលពីថ្ងៃព្រហស្បតិ៍ លោក Antony Blinken បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជំនួបនៅកម្ពុជានេះ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា បានស្នើអាមេរិកតាមរយៈរូបលោកឱ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដែលទណ្ឌកម្មនេះ មិនប៉ះពាល់ត្រឹមតែរុស្ស៊ីនោះទេ ប៉ុន្តែប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះ រួមទាំង កម្ពុជាផងដែរ។ពាក់ព័ន្ធទៅនឹងការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅក្នុងអំឡុងពេលសង្គ្រាមវិញ សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជាបានធ្វើការជាមួយសហរដ្ឋអាមេរិកជាច្រើនឆ្នាំមក ហើយកម្ពុជានៅតែបន្តសហការលើបញ្ហាការងារមនុស្សធម៌នេះ។

ដោយឡែក ចំពោះបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ប្រាប់លោក Antony Blinken ថា កម្ពុជា មានការសោកស្ដាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តទោសប្រហារជីវិតសកម្មជន៤រូប កាលពីថ្មីៗនេះ នៅប្រទេសមីយ៉ាន់ម៉ា។ កម្ពុជា ក៏បានធ្វើប្រតិកម្មតាមរយៈការចេញសេចកីថ្លែងការណ៍ប្រធានអាស៊ាន នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២។ ទោះជាយ៉ាងនេះក៏ដោយ  ក៏កម្ពុជា នៅតែប្ដេជ្ញាចិត្តខិតខំជួយឲ្យប្រទេសមីយ៉ាន់ម៉ា វិលទៅរកភាពប្រក្រតី និងដំណើរការតាមមាគ៌ាប្រជាធិបតេយ្យឡើងវិញ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម