ព័ត៌មានជាតិ
អាមេរិកបញ្ជាក់ពីជំហរគាំទ្រ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដ៏ពេញលេញរវាងកម្ពុជា-ថៃ
សហរដ្ឋអាមេរិក នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឱ្យការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ ការបញ្ជាក់នេះបានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកក្នុងជំនួបជាមួយប្រមុខការពារជាតិកម្ពុជា លើទឹកដីប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសទៅចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ជាមួយភាគីថៃ នៅប្រទេសម៉ាឡេស៊ី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានឆ្លៀតជួបជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និងលោក Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសម៉ាឡេស៊ី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅម៉ោង៧ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។
លោកស្រី ម៉ាលី សុជាតា បានបន្តថា ក្នុងជំនួបទល់មុខជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកនាយឧត្តមនាវី Samuel Paparo មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និងEdgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសម៉ាឡេស៊ី អះអាងថា សហរដ្ឋអាមេរិក នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីឱ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។

ដើម្បីគាំទ្រដល់ការតាមដានការអនុវត្តបទឈប់បាញ់នេះ បើតាមលោកស្រីអ្នកនាំពាក្យ សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឱ្យបានលឿនបំផុត។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់ខ្លួន រួមមាន៖ ការធ្វើផែនការយោធា គ្រឿងបរិក្ខារ ប្រព័ន្ធបញ្ជូនកម្លាំង ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។

ការរួមចំណែករបស់សហរដ្ឋអាមេរិកទាំងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងចាត់ទុកថា គឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមកសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដឡើងវិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


