មាន៣ជំហានដែលអ្នកដឹកនាំវ័យក្មេង គួរធ្វើប្រសិនបើ កំពុងគ្រប់គ្រងនិយោជិកវ័យចំណាស់ជាងខ្លួន។ នៅក្នុងអតីតកាលបទពិសោធន៍ គឺជាកត្តាសំខាន់បំផុតមួយ សម្រាប់ដំឡើងឋានៈតួនាទី មានន័យថា អ្នកគ្រប់គ្រងភាគច្រើនត្រូវតែមានវ័យចំណាស់ជាងនិយោជិករបស់ពួកគេ។
តែមកទល់ពេលនេះ ទោះបីជាបទពិសោធន៍នៅតែសំខាន់ ប៉ុន្តែនៅក្នុងពិភពលោកដែលឌីជីថលបានបង្អាក់មនុស្សចាស់ ឲ្យនៅឆ្ងាយពីទីផ្សារការងារ មនុស្សជាច្រើននាពេលឥឡូវនេះកំពុងគ្រប់គ្រងកូនក្រុម ដែលមានវ័យចំណាស់ជាងពួកគេ។
វាជាអារម្មណ៍មិនស្រណុកទេ ដែលត្រូវមកតម្រង់គោលដៅ គ្រប់គ្រងមនុស្សវ័យចាស់និងមានបទពិសោធន៍ច្រើនជាងយើង។
អ្នកដឹកនាំវ័យក្មេងគួរដោះស្រាយវាយ៉ាងដូចម្ដេច?
យើងគន្លឹះ ៥ យ៉ាង សំរាប់ជួយអ្នកដឹកនាំវ័យក្មេង ក្នុងការគ្រប់គ្រងមនុស្សដែលចាស់ជាងខ្លួន៖
១ កុំព្យាយាមត្រួតត្រាពួកគេ
អ្វីដែលអាក្រក់បំផុតគឺការចូលមកអង្គុយដូចមេធំ ហើយប្រាប់មនុស្សគ្រប់គ្នាធ្វើតាមបទបញ្ជា ។ វាមិនដំណើរការទេ ជាមួយនិយោជិកដែលមានវ័យចំណាស់ និងមានបទពិសោធច្រើនជាងអ្នក។ផ្ទុយទៅវិញ អ្នកគួរ បង្ហាញជំនាញនិងសមត្ថភាព ដែលធ្វើឲ្យពួកគេពេញចិត្ត និងជឿជាក់ ក្នុងការមានអ្នកមកសម្របសម្រួល។
២ កុំទាត់ចោលអ្នកណាម្នាក់
មេដឹកនាំវ័យក្មេងតែងតែវៃឆ្លាតក្នុងការរាប់បញ្ចូលកូនក្រុមទាំងអស់ឲ្យមានសារៈសំខាន់ជានិច្ចមុនពេលធ្វើការសម្រេចចិត្តអ្វីមួយ។ បុគ្គលិកវ័យចំណាស់តែងឆ្លងកាត់មុនយើង គាត់មានបទពិសោធន៍ច្រើនជាងយើង ហើយទំនងជាអាចមានទស្សនៈខុសគ្នាជាមួយយើង។ តួនាទីមេកោយ គឺមិនមែនមកយកឈ្នះអ្នកណាម្នាក់ទេ ប៉ុន្តែគឺមកសម្របសម្រួលទស្សនៈទំាងអស់ឲ្យទៅជាប្រយោជន៍មួយ។ ចូរពង្រឹងវប្បធម៌នៃការតស៊ូមតិតាមបែបមិនគំនុំគំកួន មិនបក្សពួក។
៣ មានតម្លាភាព
មនុស្សចាស់គោរពការពិតនិងតម្លាភាព។ កលល្បិចទៅមិនរួចជាមួយពួកគាត់ឡើយ។ ចូរត្រង់ទៅត្រង់មក ព្រោះភាពទៀងត្រង់ជាគុណសម្បត្តិដែលមេដឹកនាំវ័យក្មេងត្រូវបានគេពេញនិយមជាងវ័យចាស់។ ប្រសិនអ្នកអង្គុយកៅអីតំណែងហើយមកប្រើល្បិចចុះឡើងដដែល គេយកមនុស្សចាស់តែម្ដងទៅចាំបាច់អីដល់វេនអ្នក?
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖អ្នកអាចបាត់បង់ការងារភ្លាមៗក្នុងរដូវកាលកូវីដ ដោយសារហេតុផលទាំងនេះ