ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើមបង្ក្រាបលើពលករនិងជនបរទេស ដែលលួចការងារពលរដ្ឋខ្លួនធ្វើ
ពេលនេះប្រទេសថៃ បានបើកប្រតិបត្តិការបង្ក្រាបជាថ្មីទៀត លើពលករឬជនបរទេសរូបណា ដែលកំពុងធ្វើការងារ ដែលថៃទុកសម្រាប់តែប្រជាជនរបស់ខ្លួនធ្វើប៉ុណ្ណោះ។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ ការបង្ក្រាបនេះត្រូវបានបញ្ជាដោយរដ្ឋមន្ត្រីក្រសួងការងារ Phiphat Ratchakitprakarn ដែលបង្គាប់ឲ្យភ្នាក់ងារនានាត្រូវតែសហការគ្នាដើម្បីការពារឲ្យបាននូវការងារដែលទុកឲ្យពលរដ្ឋថៃធ្វើ។
ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួង លោក Phumphat Muanchan បានបញ្ជាក់ថា ក្រសួងនឹងធ្វើការជាមួយប៉ូលិសនិងមន្ទីរការងារ ដើម្បីស្វែងរក ផាកពិន័យ និងធ្វើមាតុភូមិនិវត្តន៍ពលករខុសច្បាប់។

ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីក្រសួង ចាប់ខ្លួនមនុស្សជាង ៤ ៤០០នាក់ដោយសារល្មើសច្បាប់ ក្នុងរយៈពេល៩ខែមកនេះ។ ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៤ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥ ជនបរទេសចំនួន ៤ ៤៣៧នាក់ ត្រូវបានរកឃើញថា ប្រកបមុខរបរដែលហាមឃាត់យ៉ាងតឹងរ៉ឹងសម្រាប់ជនបរទេស ដូចជាអ្នកលក់ដូរ ជាងកាត់សក់ អ្នកម៉ាស្សាបែបប្រពៃណី លេខា និងអ្នកបើកបរ ហើយក្នុងនោះក្រសួងបានដាក់ការចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹងមនុស្សចំនួន ៤១៧នាក់។
សូមជម្រាបថា មានការងារចំនួន២៧ ដែលថៃទុកសម្រាប់តែប្រជាជនខ្លួនធ្វើប៉ុណ្ណោះ ដូចជា៖
- ជាងចម្លាក់ឈើ
- អ្នកបើកបរដឹកជញ្ជូនសាធារណៈ
- អ្នកធ្វើការងារខាងដេញថ្លៃ
- អ្នកកាត់ត្បូង
- ជាងកាត់សក់
- អ្នកត្បាញក្រណាត់
- អ្នកត្បាញកន្ទេល
- អ្នកធ្វើក្រដាសខ្ចប់
- ម្នាងសិលា
- អ្នកផលិតឧបករណ៍ភ្លេងថៃ
- អ្នកធ្វើនីឡូវែរ
- ជាងមាស ប្រាក់ និងស្ពាន់
- ការងារធ្វើពីលង្ហិនប៉ូលា
- អ្នកធ្វើតុក្កតាថៃ
- អ្នកធ្វើបាត្រលោក
- អ្នកត្បាញក្រណាត់សូត្រធ្វើដោយដៃ
- ជាងចម្លាក់ព្រះពុទ្ធរូប
- អ្នកធ្វើឆ័ត្រក្រដាសប្រពៃណី
- ភ្នាក់ងារឈ្មួញកណ្តាល
- អ្នកធ្វើការងារម៉ាស្សាបែបប្រពៃណីថៃ
- អ្នកមូរបារី
- មគ្គុទេសក៍ទេសចរណ៍
- អ្នកដើរលក់របស់កំប៉ិកកំប៉ុក
- អ្នកវាយអក្សរ
- អ្នកក្រងខ្សែអំបោះ
- លេខា
- អ្នកផ្តល់សេវាដោះស្រាយវិវាទ
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


