សន្តិសុខសង្គម
ជ្រូកព្រៃដេញខ្វេះបុរសម្នាក់របួសក្រលៀន និងភ្លៅធ្ងន់ធ្ងរ
បុរសម្នាក់ជាអ្នកចាំចម្ការត្រូវបានជ្រូកព្រៃដែលជាប់អន្ទាក់ដេញខ្វេះបណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីព្រានព្រៃហៅឲ្យជួយសម្លាប់ ពេលជាប់អន្ទាក់ត្រែត្រូវជ្រូករើបម្រាស់ដាច់ខ្សែ។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅភូមិអន្លង់ភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក គង់ រី ប្រធានសហគមន៍ឃុំកាំងចាម បានប្រាប់នៅព្រឹកថ្ងៃទី១៧ នេះថា ជ្រូកព្រៃនេះបានជាប់អន្ទាក់របស់ព្រានព្រៃម្នាក់ ហើយព្រានបានមកពឹងអ្នកចម្ការដំឡូនៅក្បែរនោះ ឱ្យមកជួយវាយសម្លាប់ជ្រូកដែលកំពុងជាប់អន្ទាក់។ ពេលទៅដល់ ខណៈកំពុងយាកាំបិតកាប់ ជ្រូកព្រៃបានហក់ដាច់ខ្សែអន្ទាក់ដេញខ្វេះ ដោយម្ចាស់អន្ទាក់រត់រួចផុត បែរជាមកខ្វេះអ្នកជួយបណ្តាលឱ្យរងរបួសក្រលៀននិងភ្លៅខាងស្តាំយ៉ាងធ្ងន់ធ្ងរតែម្តង ។

លោកប្រធានសហគមន៍បានបញ្ជាក់បន្ថែមថា ជនរងគ្រោះមានឈ្មោះ អ៊ីន ត្រឿន មានទីលំនៅភូមិកេស ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសឹ្ទងត្រែង ធ្វើការសង្គ្រោះបន្ទាន់។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យ៕
អត្ថបទ៖ ងិនលីម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


