សន្តិសុខសង្គម
អភិបាលខេត្តកំពត ប្រកាសឲ្យប្រជាពលរដ្ឋចិញ្ចឹមមាន់ជល់ធម្មតា បន្ទាប់ពីមានការចុះហាមឃាត់
ប្រជាពលរដ្ឋនៅខេត្តកំពត ដែលមានមុខរបរចិញ្ចឹមមាន់ជល់បានខឹងសម្បារយ៉ាងខ្លាំងដល់កងកម្លាំងនគរបាលតាមប៉ុស្ដិ៍ នៅតាមមូលដ្ឋានរបស់ខ្លួនកាលពីពេលថ្មីៗនេះ រួមជាមួយប្រជាការពារភូមិផងដែរបានចុះតាមខ្នងផ្ទះនៅមូលដ្ឋានរបស់ខ្លួនដែលចូលចិត្តចិញ្ចឹមមាន់ជល់សម្រាប់លក់ ឬក៏យកទៅជល់ក្នុងកាសុីណូត្រូវអោយធ្វើកិច្ចសន្យាឲ្យឈប់ចិញ្ចឹម។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ ម៉ៅ នឿន រស់នៅភូមិរំពើន ឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស ក៏ត្រូវបាននគរបាលប៉ុស្ដិ៍ស្ដេចគង់អោយធ្វើកិច្ចសន្យាដែរ។ លោក នឿន អ្នកចិញ្ចឹមមាន់ជល់ជាលក្ខណៈគ្រួសារថា គាត់មិនបានយល់ពីមូលហេតុដែលពេលនគរបាលចុះមកធ្វើកំណត់ហេតុអោយគាត់ឈប់ចិញ្ចឹមមាន់ជល់។
ពលរដ្ឋម្នាក់ទៀតនៅភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បាននិយាយប្រាប់អ្នកយកព័ត៌មានដោយប្រុងប្រយ័ត្នថា គាត់ចិញ្ចឹមមាន់ជល់នេះ មានប្រហែល៣០ក្បាល់ដែរ តែគាត់មិនមែនចិញ្ចឹមទុកយកទៅជល់ទេ គឺចិញ្ចឹមសម្រាប់លក់ បើគេមកទិញហើយចង់គេយកទៅជល់កន្លែងណាក៏គាត់មិនបានដឹងនោះដែរ។

ដោយមានការហាមឃាត់ពីអាជ្ញាធរខេត្តមិនអោយប្រជាពលរដ្ឋចិញ្ចឹមមាន់ជល់មានការលើកឡើងតាមបញ្ដាញសង្គមយ៉ាងផុលផុសយ៉ាងនេះ ធ្វើឱ្យមានការរិះគន់ដល់អាជ្ញាធរដែលបានហាមឃាត់ពលរដ្ឋមិនឱ្យចិញ្ចឹមមាន់ជល់។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី៤ ខែតុលាឆ្នាំ ២០២២កន្លងមកនេះ បានធ្វើការអំពាវនាវនៅក្នុងពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូថា អោយប្រជាពលរដ្ឋចិញ្ចឹមមាន់ជល់វិញទៅ-តែអភិបាលខេត្តរូបនោះ សំណូមពរដល់ពលរដ្ឋមិនអោយនាំគ្នាបញ្ចុលមាន់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ។ ឯកឧត្តមអភិបាលខេត្តបានសួរសំណួរទៅពលរដ្ឋថា បើអត់មានល្បែងសុីសងអញ្ចឹងតើសប្យាយចិត្តឬទេ។ តែពលរដ្ឋជាទូទៅនៅក្នុងខេត្តកំពតបានសារទរ និងប្រសាសន៍ឯកឧត្តមម៉ៅធនិនអោយប្រជាពលរដ្ឋមានចិញ្ចឹមមាន់ជល់ឡើងវិញ៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


