ព័ត៌មានជាតិ
ក្រុមហ៊ុន KENPAX របស់ចិន គ្រោងនឹងសាងសង់រោងចក្របរិក្ខារពេទ្យដ៏ធំមួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត
កំពត ៖ ក្រុមហ៊ុន KENPAX របស់ប្រទេសចិន មានគម្រោងសាងសង់រោងចក្របរិក្ខារពេទ្យដ៏ធំមួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត នៅក្នុងខែមីនា ខាងមុខនេះ ដែលអាចផ្គត់ផ្គង់សម្ភារៈបានជាង៤០ប្រទេស។

ថ្លែងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយលោកម៉ៅ ធនិន នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រធានក្រុមហ៊ុន KENPAX មកពីប្រទេសចិន លោក Wayne Lin បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក គឺជាក្រុមហ៊ុនផលិតនូវផលិតផលផ្អែកវេជ្ជសាស្រ្ត មកដល់បច្ចុប្បន្ននេះបានធ្វើការចែកចាយ និងផ្គត់ផ្គង់សម្ភារៈជាង៤០ប្រទេស នៅជុំវិញពិភពលោក។

លោកបានបន្តថា ដោយមើលឃើញពីសក្តានុពល និងភាពអំណោយផលរបស់ខេត្តកំពត ទើបក្រុមហ៊ុនសម្រេចយកធ្វើការវិនិយោគ ដោយសាងសង់រោងចក្រផលិតគ្រឿងបរិក្ខារពេទ្យ ស្ថិតនៅក្នុងភូមិព្រៃថ្មី ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ហើយរោងចក្រនេះនឹងផ្ដល់ការងារចំនួន៣ ០០០ កន្លែងជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពត។

លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ទៀតថា រោងចក្រនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ខាងមុខនេះ។

លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានសំដែងនូវការស្វាគមន៍ចំពោះការវិនិយោគ និងបង្កើតរោងចក្រផលិតបរិក្ខារពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) របស់ក្រុមហ៊ុន KENPAX ក្នុងខេត្តកំពត ព្រោះនឹងផ្តល់ការងារជូនបងប្អូនកូនក្មួយ ដែលរស់នៅក្នុងខេត្ត ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់។

លោកអភិបាលខេត្តកំពត បានគូសបញ្ជាក់ដែរថា ប្រទេសកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមកដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចតែងតែលើកទឹកចិត្តចំពោះអ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ ឱ្យមកចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនពលរដ្ឋ ក៏ដូចជាឱ្យកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋកាន់តែប្រសើរឡើង។

លោកក៏បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនឱ្យធ្វើការជ្រើសរើសបុគ្គលិកខ្មែរ និងកម្មករដែលរស់នៅក្បែរតំបន់សាងសង់រោងចក្រជាជម្រើសទី១ ហើយបន្តជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពត ក្នុងន័យដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពត៕
ដោយ ៖ សឹង រ៉ាត់










-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


