សន្តិសុខសង្គម
ប្រទះឃេីញសពក្មេងប្រុសម្នាក់ក្រោយបាត់ពីផ្ទះ២ថ្ងៃ
ក្មេងប្រុសម្នាក់ដេីរបេះត្រកួនបាត់ខ្លួនអស់រយះពេល២យប់២ថ្ងៃបែជាប្រទះឃេីញផុសអណ្តែតឡេីងក្នុងទឹកបឹងបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបឹងមួយកន្លែងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងរងគ្រោះមានឈ្មោះ ហុង លីហេង ភេទប្រុសអាយុ៨ឆ្នាំ មានឪពុកឈ្មោះ ហាក់ ហេង អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីឪពុកក្មេងរងគ្រោះបានរៀបរាប់ថា កន្លងមកកូនប្រុសរបស់គាត់តែងតែដេីរជាមួយសត្វឆ្កែមួយក្បាល ទៅបេះត្រកួន លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កូនប្រុសរបស់គាត់បាននាំសត្វឆ្កែដេីរចូលទៅក្នុងរបងដែលខាងក្នុងមានបឹងត្រកួនទៀត រហូតមកដល់វេលាម៉ោង៦ល្ងាច ឃេីញតែសត្វឆ្កែមកផ្ទះវិញដោយមិនឃេីញកូនរបស់គាត់នោះទេ។

ប្រភពដដែលបានបន្តថា លុះគាត់ចូលទៅរកឃេីញតែស្បែកជេីងមួយគូរនៅមាត់បឹង ទេីបនាំគ្នាចុះរាវរកតែមិនឃេីញក៏រាយការណ៍ទៅអាជ្ញាធរ និងកម្លាំងឆ័ត្រយោង៩១១ មុជទឹករកអស់រយះពេល១ថ្ងៃតែមិនឃេីញ រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែឆ្នាំដដែលទេីបសពផុសអណ្តែតឡេីង។
បច្ចុប្បន្នសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


