សន្តិសុខសង្គម
ក្មេងប្រុស០២នាក់ ជិះកង់ទៅលេងទឹកក្រោយវត្តជ្រោយអំពិល បណ្ដាលអោយលង់ទឹកស្លាប់បង្កមានការភ្ញាក់ផ្អើល
ក្មេងប្រុស០២នាក់ សុំគ្រូចេញទៅផ្ទះមុនម៉ោង ប៉ុន្តែបែរជាទៅលេងទឹកទន្លេ ក្រោយវត្តជ្រោយអំពិល បណ្តាលអោយម្នាក់ លង់ទឹកស្លាប់។ ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ១៩ ខែឧសភា ២០២៦ ស្ថិតនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។

សពក្មេងប្រុសខាងលើមានឈ្មោះ ហ៊ុន សុខសំណាង អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៤គ នៅសាលាបឋមសិក្សាព្រែកឯង ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ។
តាមប្រភពព័ត៍មានបានអោយដឹងថា មុនកើតហេតុ ក្មេងប្រុសចំនួន ០២នាក់ បានសុំច្បាប់គ្រូ ដើម្បីត្រឡប់មកផ្ទះវិញ ក្រោមមូលហេតុចុកពោះ។ ប៉ុន្តែក្មេងប្រុសទាំងនោះ មិនបានទៅផ្ទះនោះឡើយ បែរជាទៅអង្គុយលេង ក្រោមដើមឈើ នៅខាងក្រោយវត្តជ្រោយអំពិលទៅវិញ។

ប្រភពពីក្មេងប្រុសដែលទៅលេងទឹកជាមួយ កុមាររងគ្រោះបានអោយដឹងថា មុនកើតហេតុ គាត់បាននាំគ្នាអង្គុយលេង និងនាំគ្នាចុះលេងទឹកជាមួយគ្នា មួយសន្ទុះ ហើយក៏ឡើងលើគោកវិញ ។ ប៉ុន្តែបន្ទាប់ពីឡើងលើគោក បានបន្តិច ក្មេងប្រុសដែលលង់ទឹកនោះ បែរជាចុះទៅលេងម្នាក់ឯង ហើយមិនបានឃើញឡើងមកលើវិញ ទើបគាត់ស្រែកឆោរឡោរបង្កភ្ញាក់ផ្អើលតែម្តង ។



ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន សហការជាមួយនគរបាលជំនាញកោសល្យវិច្ច័យខណ្ឌច្បារអំពៅរួមជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច្ច័យនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសាកសពហើយប្រគល់សពអោយសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


