សន្តិសុខសង្គម
កប៉ាល់ដឹកទំនិញពីថៃលិច ត្រូវបានប្រជានេសាទ និងសមត្ថកិច្ចកម្ពុជា ជួយសង្រ្គោះបុរសថៃ ១០ នាក់
កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័មួយគ្រឿង ដែលដឹកទំនិញពីប្រទេសថៃមកប្រទេសកម្ពុជា ជួបខ្យល់រលកធំរួចបានលិចនៅក្នុងសមុទ្រ (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តកោះកុង វេលាថ្ងៃត្រង់ ថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ហើយភ្លាមៗជនរងគ្រោះលើកប៉ាល់ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរជួយសង្គ្រោះ និងស្រង់ជនរងគ្រោះជាបឋមពីក្នុងសមុទ្រ។

កប៉ាល់ដែលលិចនេះ មានបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ជម្រៅទឹក ជាង ៣ ម៉ែត្រ នៅលើនាវាដឹកទំនិញ (កុងតឺនឺ) មានមនុស្សចំនួន ១០ នាក់ ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចំរុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានឱ្យដឹងថា ក្រោយទទួលបានដំណឹងនេះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចចំរុះ និងផ្នែកពាក់ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់ និងអ្នកបម្រើការសរុបចំនួន ១០ នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាព មិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារការជួយសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើង រួមទាំងសមត្ថកិច្ច ព្រមទាំងក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់ អ្នកឧកញ៉ា ទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អជ្ញាធររដ្ឋបាលខេត្ត រួមទាំងខាងកំពង់ផែស្វយត័ក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃទាំង ១០ រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅ និងផ្តល់ម្ហូបអាហារដោយមនុស្សធម៌។

បុរសជនរងគ្រោះ ជនជាតិថៃ ទាំងចំនួន ១០ រូប នោះមានឈ្មោះ៖ ១. ឈ្មោះ MR.SOPON WANTONG អាយុ ៦៣ ឆ្នាំ ២. ឈ្មោះ MR.SORASAK SASRIMUANG អាយុ ៦៥ ឆ្នាំ ៣. ឈ្មោះ MR.SANTINA NAGARA អាយុ ៦៩ ឆ្នាំ ៤. ឈ្មោះ MR.PREECHA PANCHOOអាយុ ៦៩ ឆ្នាំ ៥. ឈ្មោះ MR.PRAKOB VECHKIT អាយុ ៧៧ ឆ្នាំ ៦. ឈ្មោះ MR.ADISAK BOONKUN អាយុ ៦០ ឆ្នាំ ៧. ឈ្មោះ MR.DAURANG PALNAK អាយុ ៥៤ ឆ្នាំ ៨. ឈ្មោះ MR.SANTI BOONYA អាយុ ៣៦ ឆ្នាំ ៩. ឈ្មោះ MR.ARICHAI JAIRAK អាយុ ២៦ ឆ្នាំ ១០. ឈ្មោះ MR.WORRATHUN CHIMSAWAT អាយុ ៣៦ ឆ្នាំ។

នៅក្នុងឱកាសនោះ បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជា និងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


