Connect with us

សន្តិសុខសង្គម

រន្ទះបាញ់សម្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ពេលកំពុងភ្ជួរស្រែ

បានផុស

នៅ

យ៉ាងហោចណាស់ក៏មានយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលពួកគេកំពុងភ្ជួរស្រែក្រោមភ្លៀងរលឹមហើយក៏ត្រូវរន្ទះបាញ់មកតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅលើរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង៣និង១៥នាទីរសៀល ស្ថិតនៅភូមិគោកអំពិល ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុ គឺមានយុវជនពីរនាក់បានចេញទៅភ្ជួរស្រែ ស្របពេលនោះដែរមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងរលឹមស្រិចៗ ហើយក៏ស្រាប់តែមានរន្ទះបាញ់មកលើពួកគេតែម្ដងដែលលាន់ស្នូរដូចហែកមេឃ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសម្នាក់យ៉ាងធ្ងន់ធ្ងរ។

ជនរងគ្រោះមានឈ្មោះ ឈឿត ខាវ ភេទប្រុស អាយុ១៩ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយឡែកឈ្មោះ ពៅ ស៊ីមិន ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានរន្ទះបាញ់សន្លប់ ក៏ត្រូវបានក្រុមគ្រួសារ និងអ្នកភូមិដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសង្គ្រោះដែលបច្ចុប្បន្នគឺដឹងខ្លួនវិញហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម