ព័ត៌មានជាតិ
ក្រៅពីផ្លូវ ២១ ខ្សែរបស់ ADB ក្រុងបាត់ដំបងទទួលបានគម្រោងស្ថាបនាផ្លូវ ១៤ ខ្សែទៀតផ្តល់ថវិកាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ផ្លូវមួយខ្សែដែលរត់កាត់ក្នុងសង្កាត់ទួលតាឯកក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីចំណុចផ្លូវជាតិលេខ ៥ ទៅទល់នឹងផ្លូវបំបែកពេទ្យ ព២ ដែលមានប្រវែង ២.៦០០ ម៉ែត្រ កំពុងស្ថាបនាដោយកងវិស្វកម្មលេខ ១៧៨ មកពីខេត្តសៀមរាប។
ផ្លូវនេះស្ថិតនៅក្នុងគម្រោងផ្លូវចំនួន ១៤ ខ្សែ ដែលទទួលបានការឧបត្ថម្ភថវិកាពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងក្រុងបាត់ដំបង ក្រៅពីផ្លូវចំនួន ២១ ខ្សែ ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានឲ្យដឹងថា បច្ចុប្បន្នផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងដែលទទួលបានការគាំទ្រថវិកាពីសម្ដេចធិបតី កងវិស្វកម្មកំពុងស្ថាបនាជាបណ្ដើរៗ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ខណៈគម្រោងផ្លូវខ្លះក៏បានបញ្ចប់រួចរាល់ជាស្ថាពរ។


ជាមួយគ្នានេះ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏ស្នើសុំការយោគយល់ពីពលរដ្ឋលើផ្លូវមួយចំនួនដែលខូចខាតបង្កការលំបាកសម្រាប់ការធ្វើដំណើរ ដោយសារតែមានការយឺតយ៉ាវពីការដេញថ្លៃរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្រោយពីការដាក់បង្កប់លូ ទាញយកទឹកកខ្វក់ចេញពីក្រុងរួចរាល់ ខណៈអាជ្ញាធរក៏នឹងជួយសម្រួលផ្លូវដែលលំបាកខ្លាំងនៅកណ្ដាលក្រុង ដើម្បីពលរដ្ឋអាចធ្វើដំណើរបណ្តោះអាសន្ន។
លោកសង្ឃឹមថា ផ្លូវទាំងអស់នេះនឹងអាចរួចរាល់ជាស្ថាពរនៅចុងឆ្នាំ ២០២៦ នេះ៕
អត្ថបទ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


