សន្តិសុខសង្គម
មន្រ្តីបសុពេទ្យខេត្តបន្ទាយមានជ័យ ស្នើសមត្ថកិច្ចការពារព្រំដែនជួយទប់ស្កាត់ការលួចនាំចូលសត្វខុសច្បាប់ពីថៃ
បន្ទាយមានជ័យ ៖ មន្រ្តីជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែឧសភា ២០២៥ បានចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហណៈនាំចូលពីប្រទេសថៃ ដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មាន ស្តីពី ការកើតមានជំងឺឈាមខ្មៅ ឬ ជំងឺអង់ត្រាក់ លើសត្វពាហណៈនៅប្រទេសថៃ និងផ្សព្វផ្សាយជាមួយសមត្ថកិច្ចកងការពារព្រំដែន ឱ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម ចុះថ្ងៃទី៦ឧសភា ២០២៥ ស្ដីពីករណីកើតមានជំងឺឈាមខ្មៅ ឬ ជំងឺអង់ត្រាក់ លើសត្វពាហណៈនៅក្នុងប្រទេសថៃ និង ការដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្ន លើការនាំចូលសត្វពាហណៈនិងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញ និង ផ្អាកការនាំចូលគោរក្របីពីប្រទេសថៃ រង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។

ជាមួយនឹងការចុះទំនាក់ទំនងនេះ មន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោក្របី ដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗ គឺឃើញថា សត្វគោក្របីទាំងនោះមានសុខភាពល្អ ពុំមានជំងឺអ្វីឡើយ ទើបអនុញ្ញាតឱ្យដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។

ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពារព្រំដែនឱ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់។ ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់លោកបានធ្វើការចុះត្រួតពិនិត្សស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថា សត្វគ្មានជំងឺឆ្លងដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថាសត្វទាំងអស់នេះមានសុខភាពល្អជាធម្មតាទេ ពុំមានអ្វីគត់សំគាល់ឡើយ។

លោកហ៊ុយ ទូច បានបន្តឱ្យដឹងទៀតថា លោកក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករ និង ភ្នាក់ងារពេទ្យសត្វភូមិ ត្រូវតាមដានសុវត្ថិភាពសត្វគ្រប់ពេល ដឹងរាយការណ៍ មកអាជ្ញាធរដែនដីនិងមន្ត្រីពេទ្យសត្វ ឲ្យបានទាន់ពេលដើម្បីគ្រប់គ្រង ស្ថានភាព បាននៅពេលមានជំងឺឆ្លងជាយថាហេតុ៕
ដោយ ៖ អពៅ




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


