Connect with us

ព័ត៌មានជាតិ

ផ្លូវខូចខាត​ដោយសារ​ការ​ជីកកាយ​ប្រព័ន្ធលូទឹកកខ្វក់ ចាប់ផ្តើម​ស្ថាបនាជួសជុល​ឡើងវិញក្នុងក្រុង​សិរីសោភ័ណ

បានផុស

នៅ

ក្រោយពីការងារតេស្ត​ប្រព័ន្ធទុយោទឹកកខ្វក់បានបញ្ចប់រួចរាល់ ក្រុមការងារគម្រោងបានចាប់ផ្ដើមអនុត្តការងារធ្វើផ្លូវឡើងវិញក្នុងដំណាក់ធ្វើគ្រឹះនៅតាមកំណាត់ផ្លូវសំខាន់ៗ​ក្នុង​ក្រុង​​សិរីសោភ័ណ ដើម្បី​សម្រួលការធ្វើដំណើរ​ដល់ប្រជាពលរដ្ឋ។

ផ្លូវដែល​រង​ផល​ប៉ះពាល់​ពី​គម្រោងគម្រោងកែលម្អគ្រប់គ្រប់បរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ហើយ​ដែល​ចាប់ផ្តើម​ស្តារជួសជុល​ឡើង​វិញ​​មាន​ចំនួនពីរខ្សែដែល​ខ្សែ​ទី ១ ចាប់ពី​ផ្លូវជាតិលេខ៥ កាត់ផ្លូវ​រថភ្លើងដល់រង្វង់មូលស្រីគ្រប់លក្ខណ៍ និង​ផ្លូវខេត្តលេខ 156F ( ផ្លូវមាត់ស្ទឹង) ពីរង្វង់មូលស្រីគ្រប់លក្ខណ៍ដល់បេនឡានចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទនេ្លសាបជំហាន ២ នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ សម្រេច​វឌ្ឍនភាព​បានប្រមាណ ៩៥% ហើយគ្រោង​បញ្ចប់នៅ​ខែមិថុនា​ ឆ្នាំ ២០២៦។

គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទនេ្លសាបជំហាន ២ ​មាន​​ការ​សាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ប្រវែង ​១១០,៩១ គ.ម ប្រព័ន្ធលូទឹកភ្លៀង​ប្រវែង ​៦,៨៨ គ.ម ព្រមទាំងស្ថាបនាស្ថានីយចម្រោះទឹកកខ្វក់ដែលមានសមត្ថភាព ៣៥០០ ម៣/ថ្ងៃ។

ពាក់ព័ន្ធការ​ខូចខាតហេដ្ឋារចនាសម្ព័ន្ធ​មកពីការអនុវត្ត​គម្រោង​ លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និង​ដឹកជញ្ជូន​បានបញ្ជាក់កន្លងទៅ​ថា ​អាជ្ញាធរក៏​ដូចជាមន្ត្រីអនុវត្ត​គម្រោងតែងតែ​តាមដានដោយយកចិត្តទុកដាក់ខ្ពស់ពីវឌ្ឍនភាពការងារនៅការដ្ឋានជាប់ជាប្រចាំ ខណៈ​ដែល​ក្រុមការងារកំពុងពន្លឿនការងារជួសជុលផ្លូវ និងកៀរសម្រួលគ្រប់ផ្នែក​សម្រាប់ការធ្វើចរាចរណ៍នៅជុំវិញក្រុងសិរីសោភ័ណ​ ដើម្បី​សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

អនុគម្រោងសាងសង់សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ អនុវត្ត​ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម