Connect with us

សន្តិសុខសង្គម

UPDATE ៖ សមត្ថកិច្ចបង្ក្រាបរថយន្តយីឌុបដឹកឈើមួយគ្រឿងនិងឃាត់ខ្លួនមនុស្ស៤នាក់

បានផុស

នៅ

ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តព្រះវិហារសហការគ្នាចុះបង្ក្រាបរថយន្តយីឌុបដឹកឈើ១គ្រឿងចេញពីតំបន់ព្រៃព្រះរកា និងឃាត់ខ្លួនមនុស្ស៤នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចអូរពេស ភូមិបុស្សធំ ឃុំប្រមេរុ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់រថយន្តខាងលើមាន ឈ្មោះសាន និងឈ្មោះវ៉ាន់ស៊ី ជាម្ចាស់ឈើ ដែលជាឈ្មួញដុះស្លែប្រចាំខេត្តព្រះវិហារ បានដឹកឈើចេញពីតំបន់ព្រៃព្រះរកា យកមកត្រាំទឹកនៅចំណុចខាងលើ រួចដឹកចែកចាយតាមបណ្ដាខេត្តផ្សេងៗ។ ក្រោយពីសមត្ថកិច្ចបង្ក្រាបបានឈ្មួញឈើខាងលើមិនសហការជាមួយសមត្ថកិច្ចជំនាញ ទើបបច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនទៅតុលាការដើម្បីមានវិធានការនៅតាមផ្លូវច្បាប់។

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ប្រតិបត្តិការនេះដឹកនាំដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ដោយមានការសម្របសម្រួលនីតិវិធី ដោយ លោកស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានចាប់ឃាត់រថយន្ត ម៉ាក HUYNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3891 ផ្ទុកឈើអារ សរុប ចំនួន ៤០៦ ស្លឹក /ដុំ ស្មើនឹង ១៧,៦០៤ ម៉ែត្រត្រីគុណ ក្នុងនោះ ឈើអារលេខ១ ( ផ្ចឹក កកោះ )ចំនួន ៣៥ ដុំ ស្មើនឹង ៣,០៦០ ម៉ែត្រត្រីគុណ និង ឈើអារលេខ២ (ឈើទាល) ចំនួន ៣៧១ សន្លឹក ស្មើនឹង ១៤,៥៤៤ ម៉ែត្រត្រីគុណ ដែល មានម្ចាស់រថយន្តឈ្មោះ កេន សាន ភេទ ប្រុស អាយុ ៤៣ឆ្នាំ និង បក្សពួក ៣នាក់ទៀត  មានឈ្មោះ សន ស្រីលីន ភេទស្រី ,ឈ្មោះ វន ដាវិន ភេទប្រុស និង ឈ្មោះ ងឹម សារ៉ាត់។ចំណែកក្រុមឈ្មួញឈើទាំង៤នាក់(ប្រុស៣នាក់,ស្រីម្នាក់)ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការដើម្បីមានវិធានការទៅតាមផ្លូវច្បាប់៕

ដោយ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម