ព័ត៌មានជាតិ
វត្ត «ដំបូកខ្ពស់» ត្រូវបានបិទខ្ទប់១៤ថ្ងៃ បន្ទាប់ពីរកឃើញ មានព្រះសង្ឃ និងតាអាចារ្យឆ្លងកូវីដ
វត្ត «ដំបូកខ្ពស់» ដែលមានទីតាំង ស្ថិតក្នុងសង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ បន្ទាប់ពីរកឃើញព្រះសង្ឃ និងតាអាចារ្យមានវីជ្ជមានកូវីដ-១៩។
តាមប្រភពពីលោក លុក ជ័យ ចៅសង្កាត់បឹងទំពន់២ បានឲ្យដឹងថា វត្តដំបូកខ្ពស់ ត្រូវបានបិទខ្ទប់ បន្ទាប់ពីរកឃើញព្រះសង្ឃ៣អង្គ និងតាអាចារ្យម្នាក់មានវីជ្ជមានកូវីដ-១៩។ លោកថា ការរកឃើញនេះ គឺបន្ទាប់ពីគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះមកយកសំណាក នៅក្នុងបរិវេណវត្ត កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ក្នុងចំណោមព្រះសង្ឃជាង៥០អង្គ និងតាអាចារ្យ យាយជីចំនួន៣៩នាក់។
តាមប្រភពផ្សេងទៀត បានឲ្យដឹងដែរថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ មកលើព្រះសង្ឃខាងលើនេះ គឺបន្ទាប់ពីពេលថ្មីៗនេះ មានជនអនាថាម្នាក់ ភេទប្រុសបានស្លាប់នៅក្នុងវត្ត ហើយក៏ព្រះសង្ឃក៏បានទៅរៀបចំ សូត្រមន្តឲ្យសព។ ខណៈនោះដែរ ក្រុមគ្រូពេទ្យ ក៏បានមកយកសំណាករបស់សព ស្រាប់តែឃើញមានវិជ្ជមានកូវីដ-១៩ ទើបបន្តយកសំណាក ដល់ព្រះសង្ឃ និងតាអាចារ្យ ព្រមទាំងយាយជីក្នុងវត្ត។
ជាលទ្ធផល ទើបរកឃើញព្រះសង្ឃ៣អង្គ បានឆ្លងកូវីដ និងតាអាចារ្យម្នាក់ផងដែរ។ ប្រភពពីអាជ្ញាធរ បានបញ្ជាក់ទៀតថា វត្តដំបូកខ្ពស់ ត្រូវបានបិទខ្ទប់ចំនួន១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ៕ (ដោយ)៖ នរា



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


