កីឡា
អ្នកប្រដាល់វ័យក្មេងរបស់កម្ពុជា គោរមៈ ច័ន្ទរាជ្យ មានឱកាសជាថ្មីប្រកួតដណ្ដើមខ្សែក្រវាត់នៅវៀតណាម
តារាឆ្នើមទាំងគុនខ្មែរ និងគុនចម្រុះ គោរមៈ ច័ន្ទរាជ្យ មានឱកាសជាថ្មីទៀតហើយក្នុងប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងកម្មវិធី GMA របស់ប្រទេសវៀតណាម នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយប៉ះកីឡាករម្ចាស់ផ្ទះ។

កម្មវិធីប្រកួតថ្ងៃទី២៧ ធ្នូ ២០២៥
នេះបើតាមការបង្ហោះផ្សព្វផ្សាយនៅលើហ្វេសបុកផេកផ្លូវការរបស់សង្វៀន GMA (God Of Martial Arts) ដែលជាកម្មវិធីប្រដាល់គុនចម្រុះធំមួយរបស់ប្រទេសវៀតណាមបានបញ្ជាក់ពីការប្រកួតដណ្ដើមខ្សែក្រវាត់របស់ គោរមៈ ច័ន្ទរាជ្យ ដែលនឹងត្រូវប៉ះកីឡាករម្ចាស់ផ្ទះ។
តារាឆ្នើមរបស់កម្ពុជាខាងលើនឹងត្រូវប៉ះកីឡាករវៀតណាមឈ្មោះ SCHOOL BOOI លើប្រភេទទម្ងន់ ៥៧គីឡូក្រាមនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះជាការប្រកួតដណ្ដើមខ្សែក្រវាត់ដ៏ធំចុងក្រោយប្រចាំឆ្នាំ២០២៥ នេះ។

គោរមៈ ច័ន្ទរាជ្យ
លោក ហ៊ុន ច័ន្ទរាជ្យ ធ្លាប់លើកឡើងថាការប្រកួតនៅខែធ្នូចុងឆ្នាំនេះគឺជាព្រឹត្តិការណ៍ប្រកួតដ៏ធំមួយព្រោះសុទ្ធតែជាជើងខ្លាំង និងជាកីឡាករដែលភាគច្រើនឈ្នះខ្សែក្រវាត់ GMA រួចមកហើយ។ រង់ចាំមើលថាកីឡាករកម្ពុជា គោរមៈ ច័ន្ទរាជ្យ នៅតែបន្តធ្វើបានល្អ ឬអាចដណ្ដើមខ្សែក្រវាត់ GMA មួយខ្សែទៀតជូនប្រជានជនកម្ពុជាបានទៀតទេ។

គោរមៈ ច័ន្ទរាជ្យ កាលឈ្នះខ្សែក្រវាត់ GMA
បញ្ជាក់ដែរថា កីឡាករ គោរមៈ ច័ន្ទរាជ្យ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ រូបគេយកឈ្នះលើកីឡាករម៉ាឡេស៊ី ឈ្មោះ Tan bo Meng ក្នុងទឹកទី២ ទទួលបានខ្សែក្រវាត់១គ្រឿង។ អ្នកលេងគុនខ្មែររូបនេះមានភាពល្បីល្បាញមានអ្នកស្គាល់ និងគាំទ្រច្រើននៅលើសង្វៀន GMA ឯប្រទេសវៀតណាម។ ក្រៅតែពី គោរមៈ ច័ន្ទរាជ្យ មានកីឡាករ រិន សារ័ត្ន ប្រកួតដណ្ដើមខ្សែក្រវាត់ម្នាក់ទៀតដែរចំណែកកីឡាករ អធិជ័យ ច័ន្ទរាជ្យ ក៏ធ្វើការប្រកួតមិត្តភាពជាបរទេសក្នុងកម្មវិធីជាមួយគ្នានោះដែរ៕


អធិជ័យ ច័ន្ទរាជ្យ (ខាងឆ្វេងគេបង្អស់)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


