Connect with us

កីឡា

ក្រុម កម្ពុជា អាយុក្រោម ១៧ ឆ្នាំ ស្ថិតនៅពូល C ក្នុងពាន ASEAN U17 Championship 2026

បានផុស

នៅ

ការចាប់ឆ្នោតវគ្គចែកពូលពានរង្វាន់យុវជនអាស៊ានអាយុក្រោម ១៧ ឆ្នាំ (ASEAN U17 Championship 2026) បានធ្វើឡើងរួចរាល់នៅថ្ងៃទី សុក្រ ទី ៦ ខែ មីនា ឆ្នាំ ២០២៦ នេះ ខណៈក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ១៧ ឆ្នាំស្ថិតនៅពូល C ជាមួយក្រុមខ្លាំង អូស្ត្រាលី។

រូបតំណាងក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ១៧ ឆ្នាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលទ្ធផលចាប់ឆ្នោត គឺពានយុវជនអាស៊ានអាយុក្រោម ១៧ ឆ្នាំក្នុងឆ្នាំ ២០២៦ នេះ គឺពូល A មានក្រុមជម្រើសជាតិអាយុក្រោម ១៧ ឆ្នាំ ឥណ្ឌូណេស៊ី វៀតណាម ម៉ាឡេស៊ី និង ទីម័រ។ ពូល B មាន ថៃ ឡាវ មីយ៉ាន់ម៉ា និង ហ្វីលីពីន។ ចំណែកពូល C មាន អូស្ត្រាលី កម្ពុជា សិង្ហបុរី និង ប្រ៊ុយណេ។

គួរបញ្ជាក់ ថា ការប្រកួតពាន ASEAN U17 Championship 2026 នឹងធ្វើឡើងនៅប្រទេស ឥណ្ឌូណេស៊ី ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៦៕

លទ្ធផលចាប់ឆ្នោតវគ្គចែកពូលពាន ASEAN U17 Championship 2026

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម