កីឡា
U17 កម្ពុជា ត្រូវឈ្នះ U17 អូស្ត្រាលី ថ្ងៃនេះ ទើបអាចឡើងវគ្គ ១/២ ពានយុវជនអាស៊ាន ជាលើកទី ២
ក្រុមយុវជនជម្រើសជាតិ កម្ពុជា អាយុក្រោម ១៧ ឆ្នាំ ត្រូវការឈ្នះដាច់ខាត លើក្រុមយុវជន អូស្ត្រាលី អាយុក្រោម ១៧ ឆ្នាំ នារសៀលម៉ោង ៣:៣០ ថ្ងៃ សុក្រ ទី ១៧ ខែ មេសា ឆ្នាំ ២០២៦ នេះដាច់ខាត ទើបកក់ក្តៅឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់យុវជនអាស៊ាន ASEAN U17 Boys’ Championship 2026 ។

សម្រាប់ចំណាត់ថ្នាក់ក្នុងពូល C បច្ចុប្បន្ន ក្រុម U17 អូស្ត្រាលី កំពុងឈរកំពូលតារាង ដោយឆ្លងកាត់ ២ ប្រកួត ឈ្នះទាំង ២ មាន ៦ ពិន្ទុពេញ។ ចំណែក U17 កម្ពុជា ឈរលេខ ២ មាន ៤ ពិន្ទុ, ក្រុម U17 សិង្ហបុរី ឈរលេខ ៣ មាន ១ ពិន្ទុ និងក្រុម U17 ប្រ៊ុយណេ នៅបាតតារាង មាន ០ ពិន្ទុ។
ការប្រកួតចុងក្រោយនៃវគ្គចែកពូលពានយុវជនអាស៊ាន ២០២៦ ថ្ងៃនេះ គឺហាក់តឹងតែងខ្លាំងគ្រប់ពូលតែម្តង ទាំងពូល A, B និង C។ នៅក្នុងពូល C គឺក្រុម U17 កម្ពុជា ត្រូវការឈ្នះលើក្រុម U17 អូស្ត្រាលី រសៀលនេះ ទើបអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ២ ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល។

យ៉ាងណា ប្រសិនបើការប្រកួតបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ក៏ក្រុម U17 កម្ពុជា មានឱកាសឡើងផងដែរ ប៉ុន្តែត្រូវរង់ចាំអ៊ុតមើលតំណែងលេខ ២ ល្អ។ ការរង់ចាំអ៊ុតមើលតំណែងលេខ ២ ល្អនេះ ពិតជាមិនងាយស្រួលនោះទេ ព្រោះត្រូវពឹងលើសំណាងទាំងស្រុង។
ប្រការនេះមានន័យ ថា U17 កម្ពុជា អាចឡើងក្នុងនាមជាក្រុមលេខ ២ ល្អបាន ទាល់តែប្រកួតចុងក្រោយនេះ ពូល A ឥណ្ឌូណេស៊ី ចាញ់ វៀតណាម ហើយ ម៉ាឡេស៊ី ចាញ់ ទីម័រ។ ចំណែក ពូល B ថៃ ចាញ់ ឡាវ ហើយ មីយ៉ាន់ម៉ា ចាញ់ ហ្វីលីពីន។ ដូច្នេះ បើ U17 កម្ពុជា ចង់ឡើងទៅវគ្គបន្ត ត្រូវតែយកឈ្នះលើ U17 អូស្ត្រាលី រសៀលនេះដាច់ខាត ទើបអាចមានសុវត្ថិភាពឈរនៅចំណាត់ថ្នាក់លេខ ១ ហើយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។

គួរឱ្យដឹង ថា ចាប់តាំងពីពានយុវជនអាស៊ានអាយុក្រោម ១៧ ឆ្នាំនេះបង្កើតឡើងដំបូងពីឆ្នាំ ២០០២ ក្រុម U17 អូស្ត្រាលី ធ្លាប់ចូលរួមបានចំនួន ៩ លើក ក្នុងនោះលទ្ធផលល្អបំផុត ធ្លាប់ឈ្នះជើងឯក បីលើក ជើងឯករង ១ លើក លេខបី ៣ លើក និងធ្លាក់វគ្គក្នុងពូល ២ លើក ។ ចំណែក U-17 កម្ពុជា វិញធ្លាប់បានចូលរួមចំនួន ១២ លើក ក្នុងនោះលទ្ធផលល្អបំផុត ធ្លាប់បានចំណាត់ថ្នាក់លេខ ៤ កាលពីឆ្នាំ ២០១៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


