កីឡា
ក្រុមហ៊ុនលេខ ៣ លែងឧបត្ថម្ភលើអាវ Chelsea ក្រោយអតីតម្ចាស់ក្លឹបទទួលទណ្ឌកម្មកាន់តែខ្លាំង
វាបានក្លាយជាដំណឹងអាក្រក់ជាបន្តបន្ទាប់ សម្រាប់ក្លឹបយក្សនៅ Premier League Chelsea ខណៈដែលពួកគេបាត់បង់អ្នកឧបត្ថម្ភអាវលេខ “៣” បន្ទាប់ពីមានព័ត៌មានថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើមហាសេដ្ឋី Roman AbraMovich ដែលជាម្ចាស់ក្លឹប។

ព័ត៌មានអំពីទ្រព្យសម្បត្តិរបស់ Abramovich ត្រូវបានរឹបអូស ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស បង្កជាការភ្ញាក់ផ្អើលដល់ក្លឹប Chelsea យ៉ាងខ្លាំង រួមទាំងអ្នកឧបត្ថម្ភដែលគាំទ្រក្រុម ក៏មានការព្រួយបារម្ភថានឹងបន្តគាំទ្រឬអត់។
ទីបំផុត “៣” គឺជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ និងអ៊ីនធឺណិតរបស់អង់គ្លេស ដែលជាអ្នកឧបត្ថម្ភធំៗ បានប្រកាសថា ពួកគេបានសម្រេចចិត្តផ្អាកការគាំទ្រដល់ក្រុម ហើយចង់ឲ្យ Chelsea ដកស្លាកសញ្ញាលេខ ៣ របស់ក្រុមហ៊ុនចេញពីអាវ រួមទាំងឈ្មោះម៉ាក ដែលដាក់នៅជុំវិញកីឡដ្ឋាន Stamford Bridge។
សេចក្ដីថ្លែងការណ៍របស់ “៣” បាននិយាយថា “យើងបានជូនដំណឹងដល់ក្លឹបបាល់ទាត់ Chelsea ផ្អាកការឧបត្ថម្ភក្រុមជាបណ្ដោះអាសន្ន ហើយយើងចង់ឲ្យគេយកម៉ាកយីហោរបស់យើងចេញពីអាវ។ យើងដឹងថាការសម្រេចចិត្តបែបនេះនឹងប៉ះពាល់ដល់អ្នកគាំទ្រ។ តែនេះជារឿងត្រឹមត្រូវ ដែលត្រូវធ្វើ ”។

គួរបញ្ជាក់ថា “៣” បានចាប់ដៃគូជាមួយ Chelsea តាំងពីឆ្នាំ ២០២០ ហើយបានបង្ហាញខ្លួននៅលើអាវក្រុម សម្រាប់កិច្ចសន្យា ៤០ លានផោន ក្នុងមួយឆ្នាំ ប៉ុន្តែបន្ទាប់មកការដក “៣” បានធ្វើឲ្យក្លឹបនេះ កំពុងស្ថិតក្នុងស្ថានភាពលំបាកណាស់។ នេះអាចប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លឹប នាពេលអនាគតផងដែរ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងរ៉ាវអស្ចារ្យទាំង ១០ ដែល Roman Abramovic សាងស្នាដៃ មុនចាកចេញពី Chelsea
ចុចអាន៖ស្ថានភាពសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កាន់តែក្ដៅ ម្ចាស់ក្លឹប Chelsea សម្រេចលាលែងតំណែង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


