កីឡា
U-19 កម្ពុជា ជម្រុះកីឡាករជាបន្តបន្ទាប់ ត្រៀមប្រកួតពានយុវជនអាស៊ាន នៅខែកក្កដា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានជម្រុះកីឡាករប្រមាណ ៤៤នាក់ មកពីក្លិបចំនួន ១៨នៅលីគកំពូលកម្ពុជា ក៏ដូចជាលីគទី២ ពីការធ្វើតេស្តដំណាក់កា់ទី១ ជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ត្រៀមលេងពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ នៅខែកក្កដា ខាងមុខ។

យោងតាមបញ្ជីឈ្មោះកីឡាករប្រមាណ ៦០នាក់នោះមានមកពីក្លិបនៅលីគកំពូលកម្ពុជា ដូចជាអង្គរថាយហ្គឺរ, ភ្នំពេញក្រោន, បឹងកេត, វិសាខា, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ, គីរីវង់សុខសែនជ័។ ដោយឡែកកីឡាករមកពីលីគទី២ វិញរួមមានមកពីក្លិប ព្រៃវែង, អាស៊ីអឺរ៉ុបយូណាយធីត, កោះកុង, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, សៀមរាបអែហ្វស៊ី, នគរបាលជាតិ. បន្ទាយមានជ័យ និងណិចស្តិបអែហ្វស៊ី បានជម្រុះចេញនៅសល់ត្រឹម ៤៤នាក់ ពោលមកពីក្លិបដូចជា គីរីវង់សុខសែនជ័យ, នគរបាលជាតិ, អាយអេសអាយ ដង្កោរសែនជ័យ, បន្ទាយមានជ័យអែហ្វស៊ី និងណិចស្តិបអែហ្វស៊ី។
នៅក្នុងការធ្វើតេស្តដំណាក់កាលទី២ គេឃើញយុវជនសាលាបាល់ទាត់ជាតិបាទី ចំនួន ១៤នាក់បានចូលរួមជាមួយផងដែរ ដែលជាក្រុមមានភាគរយមានកីឡាករជាប់ច្រើនជាងគេដ្បិតពួកគេហ្វឹកហាត់ជុំគ្នា ដូច្នេះសរុបទាំងអស់ធ្វើឱ្យដំណាក់កាលទី២ មានកីឡាករចំនួន ៥២នាក់។
បន្ទាប់ពីការធ្វើតេស្តនេះហើយ យុវជនទាំងនោះនឹងត្រូវមានការជម្រុះចេញមួយចំនួនបន្តទៀត ដើម្បីបន្តដំណាក់កាលបន្ទាប់ មុននឹងការជ្រើសរើសចុងក្រោយ នៅអំឡុងចុងខែមិថុនា ខាងមុខនេះ។
គួរបញ្ជាក់ថា នេះជាការជ្រើសរើសកីឡាករដើម្បីត្រៀមលេងពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ (AFF U-19 Championship) ដែលគ្រោងធ្វើពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ នៅខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។
ការចូលរួមប្រកួតពានរង្វាន់ខាងលើក៏ជាត្រៀមចូលរួមប្រកួតពានរង្វាន់វគ្គជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup 2023 Qualifiers) សម្រាប់ឆ្នាំ២០២៣ ដូចគ្នា។ ជាក់ស្ដែង U-20 កម្ពុជា ស្ថិតនៅពូល I ជាមួយម្ចាស់ផ្ទះតាជីគីស្ថាន, លីបង់ និងសិង្ហបុរី។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅទឹកដីកណ្ដាល ហើយចាប់ផ្ដើមប្រកួតពីថ្ងៃទី១០-១៨ ខែកញ្ញា ឆ្នាំ២០២២៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


