កីឡា
វិសាខា ប្រើមធ្យោបាយយន្ដហោះ ខណៈភ្នំពេញក្រោន ប្រើរថយន្ដក្រុង ដើម្បីទៅប្រកួត AFC Cup រៀងៗខ្លួន
ការប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២២ ដែលមានក្លិប២ តំណាងកម្ពុជា ទៅចូលរួមការប្រកួតនោះគឺ ភ្នំពេញក្រោន និងវិសាខា។
អ្វីដែលជាការចាប់អារម្មណ៍នោះ តាមការបង្ហើបឱ្យដឹង វិសាខា ប្រើមធ្យោបាយយន្ដហោះ ដោយត្រូវហោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ខណៈភ្នំពេញក្រោន ប្រើមធ្យោបាយរថយន្ដក្រុង ដ្បិតប្រកួតនៅប្រទេសវៀតណាម និងនៅទីក្រុងហូជីមិញ ដែលមានចម្ងាយជិត ប្រហែល ២២៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញប៉ុណ្ណោះ។

តាមការឲ្យដឹងដដែល ក្លិបភ្នំពេញក្រោន (ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ២០២១) ដែលស្ថិតនៅពូល I ជាមួយក្រុមម្ចាស់ផ្ទះទឹកដីកណ្ដាលប្រទេសវៀតណាម Viettel FC, Hougang United របស់សិង្ហបុរី និង Young Elephants របស់ឡាវ នឹងចាកចេញពីកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ខាងមុខ។
ដោយឡែកក្លិបវិសាខា (ម្ចាស់ជើងឯកពានសម្តេចតេជោ ហ៊ុន សែន ២០២១) ដែលស្ថិតនៅពូល G ជាមួយក្រុមម្ចាស់ផ្ទះទឹកដីកណ្ដាលប្រទេសឥណ្ឌូនេស៊ី Bali United, Kedah Darul Aman របស់ម៉ាឡេស៊ី និងក្លិប Kaya-Iloilo របស់ហ្វីលីពីន នឹងចាកចេញពីកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ស្អែកនេះ។

បញ្ជាក់ថាការប្រកួត AFC Cup ឆ្នាំ២០២២ វគ្គជម្រុះក្នុងពូល ប្រចាំតំបន់អាស៊ាន នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
គួរបញ្ជាក់ថា កម្ពុជា មានក្រុមតំណាង ២ចូលរួម ក្លិបភ្នំពេញក្រោន (ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ២០២១) បានកៅអីស្វ័យប្រវត្តិវគ្គចែកពូល ខណៈក្លិបវិសាខា (ម្ចាស់ជើងឯកពានសម្តេចតេជោ ហ៊ុន សែន ២០២១) ដើមឡើយត្រូវប្រកួតជម្រុះ តែដោយសារមានការដកខ្លួនរបស់ក្រុមមីយ៉ាន់ម៉ា ទើបធ្វើឱ្យទទួលបានកៅអីប្រកួតវគ្គចែកពូលដោយមិនបាច់ជម្រុះ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


