កីឡា
Ronaldo មិនទាន់ចូលហ្វឹកហាត់ជាមួយ Man United ដោយសារហេតុផលគ្រួសារ ខណៈកំពុងផ្ទុះរឿងចង់ចាកចេញពីក្លិប
Cristiano Ronaldo នឹងមិនហ្វឹកហាត់ជាមួយ Manchester United នៅថ្ងៃច័ន្ទនេះទេ បន្ទាប់ពីក្លិបបានអនុញ្ញាតឱ្យរូបគេពន្យារពេលការវិលត្រឡប់ ដោយសារតែហេតុផលគ្រួសារ។

កីឡាករដែលជាប់ជម្រើសជាតិរបស់ Man Utd នឹងត្រូវឱ្យត្រលប់មកជំរំហ្វឹកហាត់ Carrington យឺតជាង ១ សប្ដាហ៍ បន្ទាប់ពីត្រូវបានផ្តល់ការសម្រាកបន្ថែមមួយសប្តាហ៍ដោយអ្នកចាត់ការ Erik ten Hag ក្រោយពីបានចូលរួមក្នុងការប្រកួតសម្រាប់ប្រទេសរបស់ពួកគេក្នុងខែមិថុនា កន្លងទៅ។ ទោះជាយ៉ាងណាក៏ដោយ Ronaldo ត្រូវបានអនុញ្ញាតឱ្យសម្រាកបន្ថែមទៀត។ ក្រុមនេះគ្រោងនឹងចេញដំណើរទៅប្រកួតដំបូងនៅប្រទេសថៃ និងអូស្ត្រាលីនៅថ្ងៃសុក្រ នេះ។

ព័ត៌មាននេះកើតឡើងបន្ទាប់ពីប្រភពបាននិយាយថា កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានជូនដំណឹងដល់ម្ចាស់ក្លិបថា គេចង់ចាកចេញពីក្លិបនៅរដូវក្តៅនេះ។ Ronaldo ដែលស៊ុតបាន ២៤ គ្រាប់ កាលពីរដូវកាលមុន មានបំណងចង់លេងនៅក្របខ័ណ្ឌ Champions League ហើយគេក៏មានការសង្ស័យអំពីឆន្ទៈរបស់ United ក្នុងការប្រជែងយកពានរង្វាន់កំពូលរដូវកាលនេះ។
ប្រភពបានបង្ហើបទៀតថា Chelsea, Bayern Munich និង Napoli ស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍។ យ៉ាងណាមិញ Man United បានបញ្ជាក់ថា Ronaldo មិនអាចសម្រាប់ដោះដូរទេ ហើយថាពួកគេ “ចង់ និងរំពឹង” Ronaldo នឹងជាផ្នែកមួយនៃក្រុមរបស់ លោក Ten Hag នៅរដូវកាលក្រោយ៕
ប្រភព៖ espn
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


