កីឡា
Ronaldo ត្រៀមពិភាក្សាជាមួយ Man Utd ជុំវិញអនាគត
Cristiano Ronaldo គ្រោងនឹងជួបពិភាក្សាជាមួយក្លិប Manchester United នៅសប្តាហ៍នេះ ខណៈដែលរូបគេស្វះស្វែងក្នុងការបំភ្លឺអំពីអនាគតរបស់ខ្លួន ចំពេលមានការសង្ស័យថាតើនឹងបន្តនៅ ឬចាកចេញពី Old Trafford នៅរដូវកាលនេះ។

កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានធ្វើដំណើរត្រឡប់ទៅកាន់ចក្រភពអង់គ្លេសវិញ កាលពីល្ងាចថ្ងៃចន្ទ បន្ទាប់ពីខកខានការធ្វើដំណើរប្រកួតមុនបើករដូវកាលជាមួយ Man United ទៅប្រទេសថៃ និងអូស្ត្រាលី ដោយសារបញ្ហាគ្រួសារ ហើយអ្នកចាត់ការទូទៅថ្មី លោក Erik ten Hag រំពឹងថានឹងជួបជាមួយគេនៅថ្ងៃខាងមុខ។

លោក Ten Hag មានបំណងចង់បញ្ចូល Ronaldo ទៅក្នុងផែនការរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ទោះបីជាវាត្រូវបានគេយល់ថាភ្នាក់ងាររបស់ Ronaldo បានព្យាយាមស្វែងរកក្លិបថ្មី បន្ទាប់ពីគេបានបញ្ជាក់យ៉ាងច្បាស់ថា ចង់លេងនៅក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលនេះក៏ដោយ។
អ្នកចាត់ការសញ្ជាតិហូឡង់ Erik ten Hag នៅតែប្រកាន់ខ្ជាប់ជានិច្ចនៅពេលប្រឈមមុខនឹងសំណួរអំពីអនាគតរបស់វីរបុរសក្លិប ហើយបានលើកឡើងថា Ronaldo នឹងនៅតែជាកីឡាកររបស់ United យ៉ាងហោចណាស់មួយរដូវកាលទៀត។
កីឡាករឈ្នះ Ballon d’Or ៥ សម័យរូបនេះ នៅសល់រយៈពេល ១២ ខែទៀត លើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីរដូវកាលមុន បន្ទាប់ពីការមកដល់របស់គេពី Juventus ប៉ុន្តែមានជម្រើសសម្រាប់បន្តមួយឆ្នាំទៀត។

ស្នាក់នៅបន្ត ឬចាកចេញវានៅតែមិនទាន់ច្បាស់ ប៉ុន្តែលីគកំពូលអង់គ្លេស ជិតចាប់ផ្ដើមហើយ ដោយនៅសល់ប្រហែល ២ សប្ដាហ៍ទៀតប៉ុណ្ណោះ។ លោក Ten Hag បាននិយាយចុងក្រោយថា លោកមិនមានការព្រួយបារម្ភអំពី Ronaldo ក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតជាមួយនឹងពេលវេលាតិចជាងពីរសប្តាហ៍ មុនពេល Brighton មកលេងនៅទឹកដីរបស់ខ្លួន Old Trafford នៅថ្ងៃប្រកួតបើកឆាក Premier League ថ្ងៃទី ០៧ ខែសីហា ខាងមុខនោះទេ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


