កីឡា
កីឡាករ-កីឡាការិនីនគរបាលជាតិកម្ពុជា ទទួលបានមេដាយចំនួន ៣៣ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោក
លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអបអរសាទរ និងកោតសរសើរចំពោះកីឡាករ-កីឡាការិនីនគរបាលជាតិកម្ពុជា ទទួលបានមេដាយចំនួន ៣៣ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោកលើកទី ១៩ ឆ្នាំ ២០២២ នៅប្រទេសហូឡង់ (The 19th World Police & Fire Games 2022 Rotterdam, Netherland)។

លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងចំនួន ៣ចំណុច៖ ១-ការចូលរួមប្រកួតកីឡាជាលក្ខណៈពិភពលោក របស់នគរបាលជាតិកម្ពុជា ជាមោទនភាពរបស់ប្រទេសជាតិយើង ហើយការទទួលបានលទ្ធផលដ៏ធំធេងនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់វិស័យកីឡានិយាយជារួម និយាយដោយឡែកវិស័យកីឡារបស់នគរបាលជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

២-ការធ្វើឲ្យវិស័យកីឡារបស់នគរបាលជាតិ មានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេសឈានដល់ការស្មើមុខស្មើមាត់លើឆាកអន្តរជាតិ គឺបានមកពីការដឹកនាំ និងគាំទ្រយ៉ាពេញទំហឹងរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានមកពីការខិតខំហ្វឹកហាត់របស់កីឡាករ កីឡាការិនីរបស់យើង។

៣-នគរបាលជាតិ ប្តេជ្ញាចិត្តធ្វើឲ្យវិស័យកីឡារបស់នគរបាលជាតិកម្ពុជា មានការរីកចម្រើន និងទទួលបានជោគជ័យថ្មីបន្ថែមទៀត។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជូនពរដល់កីឡាករ-កីឡាការិនី និងប្រតិភូកីឡាទាំងអស់ ដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងកម្លាំងពន្លត់អគ្គិភ័យពិភពលោកលើកទី ១៩ ឆ្នាំ២០២២ (The 19th World Police & Fire Games 2022 Rotterdam, Netherland) សូមទទួលបានសុខភាពល្អ និងនាំជោគជ័យដល់កម្ពុជាយើងទាំងមូល។

សូមជម្រាបថា ក្នុងការប្រកួតកីឡាចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ នគរបាលជាតិកម្ពុជា ទទួលបានមេដាយសរុបចំនួន ៣៣ ក្នុងនោះ៖
១-ជូជីតស៊ូ-JIU Jitsu មេដាយមាស ១, ប្រាក់ ៣, សំរឹទ្ធ ១
២-ចំបាប់-Wrestling មេដាយមាស ៣, ប្រាក់ ១, សំរឹទ្ធ ២
៣-យូដូ-Judo មេដាយសំរឹទ្ធ ៣
៤-វាយកូនឃ្លីលើតុ-Table Tennis មេដាយសំរឹទ្ធ ១
៥-ការ៉ាតេ-Karate មេដាយមាស ១, ប្រាក់ ២, សំរឹទ្ធ ២
៦-វាយសី-Badminton មេដាយប្រាក់ ១, សំរឹទ្ធ ១
៧-តេក្វាន់ដូ-Taekwondo មេដាយមាស ៣
៨-ចំបាប់កាច់ដៃ-Wrist Wrestling មេដាយមាស ៦, ប្រាក់ ១
៩-លើកទម្ងន់-Push/Pull lifting មេដាយមាស ១៕


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


