កីឡា
ធន់ ផានិត ឆ្លើយតប ពេជ្រ សម្បត្តិ ថា «គ្មានការយោគយល់អ្វីទាំងអស់»
កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ បានផ្តាំទៅ ធន់ ផានិត ឲ្យវ៉ៃអស់ពីសមត្ថភាព បន្ទាប់ពីដឹងថា ភាគរយខ្ពស់ខ្ព់បំផុត អ្នកគាត់អាចនឹងជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។
ពេជ្រ សម្បត្តិ បានផ្តាំទៅ ធន់ ផានិត ថា ៖«ពេលវ៉ៃគឺត្រូវធ្វើឲ្យអស់ពីសមត្ថភាពដូចគ្នា ទោះចាញ់ ឬឈ្នះគឺត្រូវធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត ហើយនឹងគាំទ្រយើងបន្តទៀត»។

នៅថ្ងៃទី៩ ខែកញ្ញានេះ ធន់ ផានិត បានឆ្លើយតបទៅ ពេជ្រ សម្បត្តិ វិញថា ៖«គ្មានការយោគយល់អ្វីទាំងអស់ ឡើងទៅដឹងថា វ៉ៃហើយ»។
អ្នកទាំងពីរជាបេក្ខភាពឈានមុខគេក្នុងចំណោមបេក្ខភាពកីឡាករខ្មែរ៤រូបនៅក្នុងពូល A ហើយតាមរូបមន្តកីឡាករខ្មែរត្រូវប៉ះកីឡាករខ្មែរដូចគ្នា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយកីឡាករថៃត្រូវប៉ះកីឡាករថៃដូចគ្នា ដូច្នេះមានតែខ្មែរ១រូប និងថៃ១រូបឡើងវគ្គផ្តាច់ព្រ័ត្រ។
លោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងការប្រកួតប្រដាល់នៅទូរទស្សន៍បាយ័នបានប្រាប់«កម្ពុជាថ្មី»ថា ការប្រើរូបមន្តនេះដើម្បីឲ្យកីឡាករវ៉ៃអស់ពីសមត្ថភាពនៅវគ្គផ្តាច់ព្រ័ត្រ ពីព្រោះលោកបារម្ភថា បើខ្មែរទាំងពីរ ឬថៃទាំងពីរ ជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ពួកគេអាចវ៉ៃមិនអស់ពីសមត្ថភាព។
មែនទែនទៅ ធន់ ផានិត មិនទាន់ច្បាស់១០០%ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ដោយរូបគេត្រូវប្រកួតវគ្គសន្សំពិន្ទុលើកទី៤ ជាជុំចុងក្រោយជាមួយកីឡាករថៃ រ៉ាក់ថែ នៅថ្ងៃអាទិត្យ ទី១១ ខែកញ្ញានេះ។ យ៉ាងណា រូបគេមានភាគរយខ្ពស់មែនទែន ដោយសារដៃគូថៃម្នាក់នេះមិនសូវល្អប៉ុន្មានឡើយ។ ចំណែក ពេជ្រ សម្បត្តិ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីប្រកួតចប់វគ្គសន្សំពិន្ទុទាំង៤លើក។

៣ប្រកួតក្នុងវគ្គសន្សំពិន្ទុកន្លងមក ធន់ ផានិត រកបាន៧ពិន្ទុ បន្ទាប់ពីប្រកួតទី១ចាញ់ ផាត់ថាណា, ទី២ឈ្នះផេតម៉េតម៉ៃ និងទី៣ឈ្នះ ទួនប៉េ។ ចំណែក រ៉ាក់ថែ ក៏រកបាន៧ពិន្ទុដែរ ក្រោយប្រកួតទី១ឈ្នះ ផាន់ ផាន់ណាត់, ទី២ចាញ់ ពេជ្រ សម្បត្តិ និងទី៣ឈ្នះ ជ័រ ពៅ។
កម្មវិធីប្រកួត ថ្ងៃអាទិត្យ ទី១១ ខែកញ្ញា
- ធន់ ផានិត vs រ៉ាក់ថែ
- ផាន់ ផាន់ណាត់ vs ផាត់ថាណា
ពិន្ទុបណ្តោះអាសន្នក្នុងពូលខ្មែរ (A)
- ពេជ្រ សម្បត្តិ មាន១០ពិន្ទុ (៤ប្រកួត) ចាញ់ ទួនប៉េ, ឈ្នះ រ៉ាថែ, ឈ្នះ ផាត់ថាណា និងឈ្នះ ផេតម៉េតម៉ៃ
- ធន់ ផានិត មាន៧ពិន្ទុ (៣ប្រកួត) ចាញ់ ផាត់ថាណា, ឈ្នះ ផេតម៉េតម៉ៃ និងឈ្នះ ទួនប៉េ
- ជ័រ ពៅ មាន៦ពិន្ទុ (៤ប្រកួត) ឈ្នះផេតម៉េតម៉ៃ, ចាញ់ ផាត់ថាណា, ចាញ់ រ៉ាថែ និងចាញ់ ទួនប៉េ (ធ្លាក់)
- ផាន់ ផាន់ណាត់ មាន៥ពិន្ទុ (៣ប្រកួត) ចាញ់ ទួនប៉េ, ចាញ់ រ៉ាថែ និងឈ្នះ ផេតម៉េតម៉ៃ
ពិន្ទុបណ្តោះអាសន្នក្នុងពូលថៃ (B)
- ទួនប៉េ មាន១០ពិន្ទុ (៤ប្រកួត) ឈ្នះ ពេជ្រ សម្បត្តិ, ឈ្នះ ផាន ផាន់ណាត់, ចាញ់ ធន់ ផានិត និងឈ្នះ ជ័រ ពៅ
- ផាត់ថាណា មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ធន់ ផានិត, ឈ្នះ ជ័រ ពៅ និងចាញ់ ពេជ្រ សម្បត្តិ
- រ៉ាក់ថែ មាន៧ពិន្ទុ (៣ប្រកួត) ឈ្នះ ផាន់ ផាន់ណាត់, ចាញ់ ពេជ្រ សម្បត្តិ និងឈ្នះ ជ័រ ពៅ
- ផេតម៉េតម៉ៃ មាន៤ពិន្ទុ (៤ប្រកួត) ចាញ់ ធន់ ផានិត, ចាញ់ ជ័រ ពៅ, ចាញ់ ផាន់ ផាន់ណាត់ និងចាញ់ ពេជ្រ សម្បត្តិ (ធ្លាក់)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


