កីឡា
អគ្គលេខាធិការបាល់ទះកម្ពុជា ថា ប៉ះ បារាំង ចុងសប្ដាហ៍នេះ ជាវិញ្ញាសាថ្មីមួយទៀតសម្រាប់ត្រៀមស៊ីហ្គេម
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានចាត់ទុកការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិបារាំង អាយុក្រោម ១៩ ឆ្នាំ នាចុងសប្ដាហ៍នេះ ជាវិញ្ញាសាថ្មីមួយទៀតសម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ឆាប់ៗខាងមុខ។

ការលើកឡើងនេះ បន្ទាប់ពីលោកចូលរួមទទួលសហព័ន្ធកីឡាបាល់ទះបារាំង និងកីឡាករចំនួន ២១ នាក់ ដែលបានធ្វើដំណើរមកដល់កម្ពុជា នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ បានមានប្រសាសន៍ថា «ទោះបីយើងគិតថា U-19 បារាំង មានភាពក្មេងខ្ចី ប៉ុន្តែបើយើងប្រៀបធៀបអំពីការអភិវឌ្ឍវិស័យបាល់ទះបារាំងពីថ្នាលរបស់គេ គឺគេមានតាំងពី U12, 13 មកទៅហើយ អ៊ីចឹងរយៈពេល នៃការហ្វឹកហាត់របស់គេ វាស្មើនឹងជម្រើសជាតិរបស់យើង បច្ចុប្បន្ន ជម្រើសជាតិរបស់យើងបច្ចុប្បន្ននេះពេលយើងរើសចូលគឺ ១៧, ១៨ឆ្នាំទៅហើយ អ៊ីចឹងបើនិយាយពីរយៈពេល នៃការហ្វឹកហាត់ប្រាកដជាបារាំងគាត់មានការហ្វឹកហាត់ច្រើនជាងយើង ប៉ុន្តែបើនិយាយពីតាក់ទិច និងភាពចាស់ទុំគឺយើងអាចនឹងចាស់ទុំជាងបារាំង»។

លោកបានបន្ថែមទៀតថា បើនិយាយពីកាយសម្បទាគឺកីឡាករអឺរ៉ុបប្រាកដជាធំជាងហើយ ប៉ុន្តែបើនិយាយពីល្បឿនលេង កម្ពុជា ក៏ដូចជានៅអាស៊ី មានការលេងលឿនជាង។
នេះមិនមែនជាលើកដំបូងឡើយដែលកម្ពុជា ប្រកួតមិត្តភាពជាមួយក្រុមឆ្លងទ្វីប ខណៈកាលពីប៉ុន្មានខែមុន កម្ពុជា ក៏បានប្រកួតជាមួយក្រុមជម្រើសជាតិគុយបា អាយុក្រោម ២១ ឆ្នាំ លើទឹកដីខ្លួនឯងដូចគ្នា ដែលទាំងអស់សុទ្ធសឹងជាការវាស់ស្ទង់ និងត្រៀមឲ្យបានកាន់តែប្រសើរសម្រាប់ស៊ីហ្គេម។

«ខ្ញុំគិតថា ការប្រកួតជាមួយ U-19 បារាំង មិនមែនជាការងាយស្រួលនោះទេ ហើយគាត់ក៏ជា U-19 ដែលទើបតែលើកពានដែរ អ៊ីចឹងវាជាវិញ្ញាសាថ្មីមួយទៀតដែលអាចយើងអាចវាស់ស្ទង់មើល អាចទៅរួចជាមួយនឹងបណ្ដាប្រទេសនៅតំបន់អឺរ៉ុប ឬក៏អត់។ ហើយបើសិនជាកម្រិតបែបណានោះ តើយើងគួរកែខៃអ្វីខ្លះ ដើម្បីតម្រង់ទិសឲ្យហើយសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣»។ សម្ដីរបស់លោកបណ្ឌិត អាំង សេរីពិសិដ្ឋ។
ដោយឡែក លោក Belmadi Slimane គ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិ U19 បារាំង បានចាត់ទុកការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាចុងសប្ដាហ៍នេះ នឹងផ្ដល់នូវផលចំណេញរៀងៗខ្លួន ពិសេសលោករំពឹងថា នឹងបានផ្ដល់នូវបទពិសោធល្អៗ ដល់ក្រុមម្ចាស់ផ្ទះកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ឆាប់ៗខាងមុខ។
លោក Belmadi Slimane បន្ដថា «តាមការសិក្សា វិស័យបាល់ទះកម្ពុជា ពិតជាមានការអភិវឌ្ឍ និងរីកចម្រើនជាងមុន ហើយទៅថ្ងៃអនាគត ខ្ញុំជឿថា បណ្ដាប្រទេសលើពិភពលោក នឹងស្គាល់បាល់ទះកាន់តែច្រើន។ ដូច្នេះ តាមរយៈការប្រកួតមិត្តភាពនេះ ពួកយើងក៏រីករាយក្នុងការចែករំលែកនូវបទពិសោធដែលយើងមាន ដោយខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាឲ្យកម្ពុជា មើលឃើញពីបច្ចេកទេស និងទម្រង់លេងរបស់ពួកយើង សម្រាប់កម្ពុជាអាចយកប្រើប្រាស់បាន»។
គួរដឹងថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ២ ជើង ជាមួយក្រុមជម្រើសជាតិ U19 បារាំង នាថ្ងៃទី ១៩ និងថ្ងៃទី ២២ ខែកុម្ភៈខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក)។ ការប្រកួតនេះ ត្រូវបានចាត់ទុកជាការវាស់ស្ទង់មួយដ៏សំខាន់ សម្រាប់ក្រុមបាល់ទះកម្ពុជា ដែលប្រឈមមុខជាមួយក្រុមយុវជន នៃប្រទេសមហាអំណាចបាល់ទះពិភពលោក (ក្រុមធំបារាំង ឈរចំណាត់ថ្នាក់លេខ ៣ ពិភពលោក) ដើម្បីពង្រឹងសមត្ថភាពត្រៀមស៊ីហ្គេម លើកទី ៣២ នាខែឧសភា ឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


