Connect with us

ព័ត៌មានជាតិ

គម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែង​ជិត ២០០ គីឡូម៉ែត្រ ​ចាយ​ថវិកា​ជាង ១០០ លាន​ដុល្លារ សម្រេចបញ្ចប់ ​១០០%

បានផុស

នៅ

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ (ភ្នំពេញ-ព្រះសីហនុ) សម្រេចវឌ្ឍនភាព ​(Physical Progress) បញ្ចប់​ ១០០%។ នេះ​បើ​តាមការ​ឲ្យ​ដឹង​​ពី​លោក​ ផន រឹម មន្រ្តី​អ្នកនាំពាក្យក្រសួងសាធារណការ​ និងដឹកជញ្ជូន។

ប្រាប់​កម្ពុជា​ថ្មី​តាម​តេលេក្រាម លោក ផន រឹម បាន​ឲ្យ​ដឹង​ថា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ ធ្វើ​ឡើង​ក្រោមហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក (WB) ចំនួន ១១០ លានដុល្លារអាមេរិក ដែល​មានយៈពេលអនុវត្តចំនួន​ ០៨ ​ឆ្នាំ (២០១៨-២០២៦) ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ហិរញ្ញប្បទានសម្រាប់ជួសជុល និងថែទាំផ្លូវជាតិលេខ ០៤ មាន​ប្រវែងសរុប ​១៩៦,១០ គីឡូម៉ែត្រ ដែល​​ក្នុង​គម្រោង​​មាន​ការ​ពង្រីកតួផ្លូវ ជីកប្រឡាយ ជួសជុលស្ពានចាស់ រួមទាំង​សាងសង់ស្ពានថ្មី​បន្ថែម​មួយ​ចំនួន​ទៀត។

កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់​គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ បានចុះហត្ថលេខាកាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៨ និងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៨។

​​គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤ មាន​ប្រវែង​សរុប ១៩៦,១០ គីឡូម៉ែត្រ ក្នុង​នោះ​កំណាត់​​ទី ១ ចាប់​ពី​គីឡូម៉ែត្រលេខ ១៩+៧០០ ដល់គីឡូម៉ែត្រលេខ ៦០+០០០ ត្រូវ​​ស្ថាបនា​ពង្រីក​ជា​ ៤ គន្លងមានប្រវែង ២៨,៨០ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ១១,៥០ គីឡូម៉ែត្រ លើ​​ប្រវែង​ផ្លូវ​សរុប​ ៤០,៣០​ គីឡូម៉ែត្រ ។

កំណាត់ទី២៖ ចាប់ពី​គីឡូម៉ែត្រលេខ ៦០+០០០ ដល់គីឡូម៉ែត្រលេខ ១០១+០០០ ត្រូវ​​ពង្រីកជា​​ ៤ គន្លង មានប្រវែង ២,៦៨ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ៣៨,៣២ គីឡូម៉ែត្រ លើ​ប្រវែងសរុប ៤១,០០ គីឡូម៉ែត្រ។

កំណាត់ទី៣៖ ចាប់ពី​គីឡូម៉ែត្រលេខ ១០១+០០០ ដល់គីឡូម៉ែត្រលេខ ១៤៣+០០០ ត្រូវ​​ពង្រីក​ជា​ ៤ គន្លងមានប្រវែង ០,៣០ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ៤១,៧០ ​គីឡូម៉ែត្រ ក្នុង​ប្រវែងសរុប ៤២,០០​គីឡូម៉ែត្រ។

កំណាត់ទី ៤ ចាប់​ពី​គីឡូម៉ែត្រលេខ ១៤៣+០០០ ដល់គីឡូម៉ែត្រលេខ ១៨៦+០០០ ត្រូវ​ពង្រីកជា​ ៤ គន្លងមានប្រវែង ០,៩៣ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង​ ៤២,០៧ គីឡូម៉ែត្រ ក្នុង​ប្រវែងសរុប ៤៣,០០ គីឡូម៉ែត្រ និងកំណាត់ទី ៥ ចាប់​ពី​គីឡូម៉ែត្រលេខ ១៨៦+​០០០ ដល់គីឡូម៉ែត្រលេខ ២១៥+៨០០ ត្រូវ​ពង្រីកជា​ ៤ គន្លងមានប្រវែង ៧,៣០ គីឡូម៉ែត្រ និង ២ គន្លងមានប្រវែង ២២,៥០ គីឡូម៉ែត្រ ក្នុង​ប្រវែងសរុប ២៩,៨០ គីឡូម៉ែត្រ។

ក្នុង​គម្រោង​ស្តារនិង​ជួសជុល​ផ្លូវជាតិលេខ ៤ ក៏​មានកែលម្អ​ស្ពានចាស់ចំនួន ២៤ កន្លែង ដែល​ត្រូវពង្រីកទំហំទទឹងរហូតដល់ ១០ ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន ០៨ កន្លែងទៀត ដែល​ក្នុងនោះមាន ០២ កន្លែង ជាទីតាំងដែលតែងតែរង​ការ​ជន់លិច​ដោយជំនន់ទឹកភ្លៀង​ជារៀងរាល់ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម