កីឡា
ហ្វីលីពីន ទទួលបានមេដាយមាសលើវិញ្ញាសាប្រកួតអាគ័រត្លុងបណ្តាក់ (Aquathlon Mixed) នៅខេត្តកែប
ការលរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសនៃការប្រកួតកីឡាស៉ីហ្គេមលើកទៅ៣២ នៅប្រទេសកម្ពុជា ក្នុងនោះកីឡាទ្រីយ៉ាត្លុង លើវិញ្ញាសាប្រកួតអាគ័រត្លុងបណ្តាក់ (Aquathlon Mixed Relay) ឆ្នេរកែប ផ្លូវផ្សារក្តាម ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ក្នុងការប្រកួតនេះ កីឡាករហ្វីលីពីនយកបានមេដាយមាសបាន៤គ្រឿង និងមេដាយប្រាក់បានទៅលើឥណ្ឌូណេស៊ី និងមេដាយសំរឹទ្ធ បានទៅលើវៀតណាម។
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាងត្លុងកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា នៅរសៀលថ្ងៃទី៦ ម្សិលមិញនេះថា ក្នុងព្រឹត្តិការណ៍ប្រកួតទ្រីយ៉ាត្លុងខាងលើ គឺហ្វីលីពីនបានជាប់ចំណាត់ថ្នាក់លេខ១ និងឥណ្ឌូនេស៊ី បានជាប់ចំណាត់ថ្នាក់លេខ២ និងវៀតណាម បានជាប់ចំណាត់ថ្នាក់លេខ៣។

លោក ងិន សុខបញ្ញា បានបញ្ជាក់ថា វិញ្ញាសាប្រកួតនេះ គឺមានផលវិបាកសម្រាប់អត្តពលិកកម្ពុជាយើង ពីព្រោះកម្រិតសមត្ថភាពនៅមានកម្រិត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏អត្តពលិកកម្ពុជាយើង នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ពាក់ព័ន្ធវិញ្ញាសានៅថ្ងៃខាងមុខបន្តទៀត ដើម្បីយកស្នាដៃជូនជាតិមាតុភូមិ៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


