កីឡា
ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail 2023 ក្នុងឧទ្យានជាតិគិរីរម្យ ទាក់ទាញអ្នកចូលរួមមកពី ២៦ ប្រទេស
ព្រឹត្តិការណ៍ Cambodia Elephant Trail 2023 បានបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុល ដោយមានអត្តពលិកចូលរួមរត់ប្រណាំងចំនួន ៤៣៨ នាក់ មកពី ២៦ ប្រទេសផ្សេងគ្នា លើពិភពលោក នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ។

ព្រឹត្តិការណ៍ Cambodia Elephant Trail 2023 បានរៀបចំឡើងដោយក្លឹបអ្នករត់ KKRC និងទទួលបានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ស្ពឺ និងសហព័ន្ធកីឡាឧបសគ្គកម្ពុជា។

ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail ឆ្នាំទី ៣ ដែលបានធ្វើឡើងកាលពីថ្ងៃ ០២ ខែកក្កដា ឆ្នាំ ២០២៣ បានរៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីដល់សាធារណជនក្នុងការចូលរួមលេងកីឡា និងចូលរួមផ្សព្វផ្សាយមេត្រីភាពបរិស្ថាន អំពីតំបន់ទេសចរណ៍ធម្មជាតិ ដោយផ្សារភ្ជាប់កីឡាជាមួយការស្រលាញ់បរិស្ថាន។

លោក ឃី សុភា តំណាងក្រុមការងាររៀបចំព្រឹត្តិការណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងឆ្នាំនេះ ទទួលបានការគាំទ្រ និងមានអ្នកចូលរួមកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុនៗ។ លោកបានបន្តថា អ្នកចូលរួមភាគច្រើន បង្ហាញក្ដីសប្បាយរីករាយជាមួយបទពិសោធន៍ថ្មីក្នុងការរត់ប្រណាំងបែបធម្មជាតិៗ ឡើងភ្នំ ចុះភ្នំ កាត់ឧបសគ្គផ្លូវដី គ្រួស ថ្ម រអិល ឆ្លងស្ពាន ឆ្លងអូរ និងព្រៃព្រឹក្សា ខុសពីព្រឹត្តិការណ៍រត់ប្រណាំងបែបម៉ារ៉ាតុង ផ្សេងៗ ដែលពួកគាត់ធ្លាប់បានចូលរួមកន្លងមក។

ចំពោះវិញ្ញាសារត់ប្រណាំងឆ្នាំនេះ មានចំនួន ៥ ផ្សេងៗគ្នា រួមមាន ៖ រត់កម្សាន្ត ៣ គីឡូម៉ែត្រ, ការរត់ប្រណាំង ១០ គីឡូម៉ែត្រ, ការរត់ប្រណាំង ៣២ គីឡូម៉ែត្រ, ការរត់ប្រណាំង ៤២ គីឡូម៉ែត្រ និងការរត់ប្រណាំង ៧០ គីឡូម៉ែត្រ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Cambodia Elephant Trail 2023 រៀបចំឡើងដោយក្លឹបអ្នករត់ KKRC ទទួលបានការគាំទ្រ និងសហការពីរដ្ឋបាលខេត្តកំពង់ស្ពឺ, សហព័ន្ធកីឡាឧបសគ្គកម្ពុជា និងដៃគូសហការឧបត្ថម្ភ ទឹកពិសា វីតាល់ និងមីជាតិ ក្នុងនោះក៏មានអ្នកឧបត្ថម្ភ និងដៃគូសហការជាច្រើនទៀតផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


