កីឡា
សហព័ន្ធកីឡាវ៉ូវីណាម ផលិតធនធានមនុស្សគ្រប់គ្រាន់នឹងក្លាយជាចៅក្រម អាជ្ញាកណ្តាលបន្តវេន
ភ្នំពេញ ៖ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡា បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធរ៉ូវីណាមកម្ពុជា ដែលបានផលិតនូវធនធានមនុស្សប្រកបដោយគុណវុឌ្ឍ គ្រប់គ្រាន់នឹងក្លាយនាពេលអនាគត ទៅជាចៅក្រមនិងអាជ្ញាកណ្តាលបន្តវេនដ៏ឆ្នើម ក្នុងវិស័យកីឡាវ៉ូវីណាមរបស់ប្រទេសកម្ពុជា។

លោក ម៉ិល កាដូ អគ្គនាយករងតំណាងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ ក ” កីឡាវ៉ូវីណាមប្រចាំឆ្នាំ ២០២០នៅទីលានហ្វឹកហាត់សហព័ន្ធក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា។

លោកអគ្គនាយករង បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធរ៉ូវីណាមកម្ពុជា ដែលបានផលិតនូវធនធានមនុស្សប្រកបដោយគុណវុឌ្ឍ គ្រប់គ្រាន់នឹងក្លាយនាពេលអនាគតទៅជាចៅក្រមនិងអាជ្ញាកណ្តាលបន្តវេនដ៏ឆ្នើម ក្នុងវិស័យកីឡាវ៉ូវីណាមរបស់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាមកម្ពុជា ឲ្យកាន់តែរីកចម្រើនប្រកបដោយសក្តានុពលថែមទៀត។

លោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ថា ការបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាលកីឡាវ៉ូវីណាមនៅក្នុងឆ្នាំនេះ ផ្តោតជាសំខាន់ទៅលើច្បាប់ និងបែបបទនៃការប្រកួត ការដាក់ពិន័យនិងការព្រមាន បច្ចេកទេសនៃការដាក់ពិន្ទុឲ្យកីឡាករ-កីឡាការិនី ការអនុវត្តជាក់ស្តែងលើទីលាន និង បទបញ្ញត្តិទូទៅនៃកីឡា។

តែយ៉ាងណា សិក្ខាកាមរបស់យើងនៅមានសមត្ថភាពខ្វះខាតច្រើន ចាំបាច់ណាស់ត្រូវតែពង្រឹងបន្ថែមទៀត ក្នុងន័យដើម្បីធ្វើឲ្យសិក្ខាកាមរបស់យើងក្លាយទៅជាចៅក្រម និងអាជ្ញាកណ្តាលប្រកបដោយគុណវុឌ្ឈ និងថាមពលទាំងក្នុងក្របខណ្ឌការប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិនាពេលអនាគត ។ លោកបន្តទៀតថា ហេតុដូចនេះសហព័ន្ធវវីណាមកម្ពុជា នៅមានកិច្ចការជាច្រើនទៀត ត្រូវបំពេញនៅក្នុងឆ្នាំ២០២១នេះ គឺបន្តបើកវគ្គបណ្តុះបណ្តាល ចៅក្រម និងអាជ្ញាកណ្តាល ឲ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រឹងនិងជំរុញអភិវឌ្ឍន៍សមត្ថភាពធនធានរបស់ពួកគេ ឲ្យមានការរីកចម្រើន។

លោក អ៊ូ រតនា អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថា ក្រោមការផ្តល់ថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជន និងកីឡា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល កម្រិត “ ក ” កីឡាវ៉ូវីណាមប្រចាំឆ្នាំ២០២០ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មានសិក្ខាកាមចូលរួមចំនួន២៨ រូប ស្ត្រី០៥រូប អញ្ជើញមកពីខេត្ត ស្វាយរៀង កណ្តាល កំពង់ចាម ប៉ៃលិន ព្រៃវែង កំពង់ធំ កំពត ត្បូងឃ្មុំ ខេត្តសៀមរាប ក្លិប៦នៅក្នុងរាធានីភ្នំពេញ និង ក្រសួង២ ។ ឆ្លងតាមរយៈការសិក្សា៦ថ្ងៃមកនោះ សិក្ខាកាមមានការសិក្សាដោយយកចិត្តទុកដាក់រៀនសូត្រទទួលបានលទ្ធផលនិទ្ទេសល្អ ៥០% និទ្ទេសមធ្យម ៣០% និងនិទ្ទេសខ្សោយ ២០%៕
ដោយ ៖ វិសិទ្ធ



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


