កីឡា
Thiago ទំនងហ្វឹកហាត់ជាមួយគ្រូ សេន ប៊ុនថេន ក្រោយចេញពីក្លិប KKIF
កីឡាករប្រដាល់ប្រេស៊ីលសញ្ជាតិខ្មែរ សែន ច័ន្ទឬទ្ធីគុណ (Thiago Teixeira) ទំនងជាចូលហ្វឹកហាត់ជាមួយក្លិបដែលអតីតកីឡាករ សេន ប៊ុនថេន កំពុងបង្ហាត់ បន្ទាប់ពីបានចាកចេញពីក្លិបគុនខ្មែរអន្តរជាតិ (KKIF) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

កាលពីម្សិលមិញនេះ អ្នកនិយមតាមដានវិស័យកីឡាប្រដាល់គុនខ្មែរបានចាប់អារម្មណ៍លើកីឡាករ សែន ច័ន្ទឬទ្ធីគុណ ដែលបានប្រកាសចាកចេញពីក្លិបគុនខ្មែរអន្តរជាតិដែលត្រូវបានគេដឹងជាក្លិបបង្កើតឡើងដោយឧកញ៉ា ស្រី ចាន់ថន និងជាកន្លែងដែលកីឡាករប្រេស៊ីលសញ្ជាតិខ្មែររូបចូលតាំងពីដំបូង។
ទន្ទឹមជាមួយគ្នានេះ លោក សេន ប៊ុនថេន អតីតដៃគូរបស់ ច័ន្ទឬទ្ធីគុណ និងជាគ្រូបង្ហាត់ម្នាកបាននិយាយថា ៖«ឬទ្ធីគុណ អ្នកត្រូវចាំ ចាប់តាំងពីអ្នកសម្រេចចិត្តឈានជើងចូលមករស់នៅលើទឹកដីប្រទេសកម្ពុជា ខ្ញុំមិនបានទុកអ្នកជាមិត្តខ្ញុំទេ តែខ្ញុំបានចាត់ទុកអ្នកជាគ្រួសាររបស់ខ្ញុំបាត់ទៅហើយ… កុំគិតច្រើន! តោះយើងកាន់ដៃគ្នាដើរបន្តទៀត»។
តាមរយៈសារខាងលើនេះទំនងជា សែន ច័ន្ទឬទ្ធីគុណ ចូលរួមហ្វឹកហាត់នៅក្លិប ប៉ែនកាក់កីឡា ដែលបង្កើតឡើងដោយឧកញ៉ា ប៉ែន កាក់ និងជាកន្លែងដែលលោក សេន ប៊ុនថេន កំពុងបង្ហាត់ប្រដាល់គុនខ្មែរ។
សេន ប៊ុនថេន និង សែន ច័ន្ទឬទ្ធីគុណ កាលពី១០ឆ្នាំមុនធ្លាប់ប្រកួតគ្នានៅសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប៉ុន្តែពេលនេះបានក្លាយជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា។

កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira ទទួលបានសញ្ជាតិខ្មែរកាលពីដើមខែមេសា ឆ្នាំ២០២៣នេះ បន្ទាប់បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់គុនខ្មែរ ព្រមទាំងទទួលបានក្តីស្រឡាញ់ខ្លាំងពីប្រជាជនកម្ពុជា បន្ទាប់ពីរូបគេបានមកប្រកួតជាមួយ ធឿន ធារ៉ា ដើម្បីដណ្តើមខ្សែក្រវាត់ IPCC Kun Khmer Belt កាលពីខែកុម្ភៈ ឆ្នាំ២០២៣។
ក្រោយមក រូបគេបានមកហ្វឹកហាត់គុនខ្មែរនៅកម្ពុជា និងប្រកាសពីការប្រកួតតំណាងឲ្យគុនខ្មែរលើឆាកអន្តរជាតិ។ ជាពិសេសការប្រកួតឈ្នះខ្សែក្រវាត់ WMO នៅកម្មវិធី Apex Fight Series កាលពីយប់ថ្ងៃទី១ ខែមេសា និងបានគ្រងខ្សែក្រវាត់នេះជាមួយនឹងការលើកទង់ជាតិខ្មែរលើឆាកអន្តរជាតិ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


