Connect with us

កីឡា

គ្រូរមាសហែកចាត់ទុកការប្រកួតស្វាយរៀងខាប់U18សប្តាហ៍ទី៤ជាការប្រកួតដ៏អស្ចារ្យ

បានផុស

នៅ

ក្រុម​បាល់ទាត់​យុវជន​រមាស​ហែក​ទទួល​បាន​៣​ពិន្ទុ​ដ៏​មាន​សារ​សំខាន់​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៤ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់​ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៨​ឆ្នាំ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ បន្ទាប់​ពី​បាន​ឈ្នះ​ក្រុម​យុវជន​គគីសោម​ដោយ​លទ្ធផល ១-៣។

ក្រុមយុវជនរមាសហែក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​នៅ​វគ្គ​ទី១ ក្រុម​យុវជន​គគីសោម​បាន​បំប៉ោង​សំណាញ់​ទី​របស់​យុវជន​រមាស​ហែក ១-០ នៅ​នាទី​ទី​២២​ដោយ​កីឡាករ យុន សុឃីម ប៉ុន្តែ​​ក្រុម​រមាស​ហែក​បាន​វាយ​វិញ​នៅ​វគ្គ​ទី​២​​ដោយ​រក​បាន​៣​គ្រាប់ ក្នុង​នោះ​កីឡាករ ម៉ី វីរៈ ស៊ុត​តាម​ស្មើ ១-១ នៅ​នាទី​៦៩ ខណៈ​កីឡាករ ទេព មានន់ ស៊ុត​នាំ​មុខ ១-២ នៅ​នាទី​ទី​៨៦ និង​បន្ថែម​១​គ្រាប់​ទៀត​ដោយ​កីឡាករ ជា វាសនា នៅ​នាទី​៩០+៤។

ពាក់​ព័ន្ធ​នឹង​ការ​ប្រកួត​នេះ​ដែរ លោក ហ៊ុយ ចំរើន គ្រូជំនួយ​ក្រុម​យុវជន​រមាសហែក​បាន​និយាយ​ថា ៖«​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៤​នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​របស់​ក្រុម​យើង។ យើង​ឃើញ​ហើយ គេ​នាំ​មុខយើង​១-០ នៅ​វគ្គ​ទី១​ តែ​យើង​បាន​វាយ​បកស៊ុត​បាន​៣​គ្រាប់​វិញ​នៅ​វគ្គ​ទី​២​គឺ​ពិត​ជា​ល្អ​ណាស់»។

លោក​គ្រូ​ជំនួយ​ក្រុម​រមាស​ហែក​​សប្បាយ​រីក​រាយ​ដែល​នៅ​ខេត្ត​ស្វាយរៀង​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​បាល់ទាត់​បែប​នេះ ហើយ​លោក​ចង់​ឲ្យ​មាន​ការ​ប្រកួត​ជា​រៀង​រាល់​ឆ្នាំ។

លោក ចំរើន បាន​ប្រាប់​ថា ៖«​ខ្ញុំ​​គិត​​ថា ជា​​ការ​​ល្អ ពី​ព្រោះ​បង្កើត​ឱកាស​ឲ្យ​យុវជន​បាន​បញ្ចេញ​សមត្ថភាព។ ខ្ញុំ​ចង់​ឲ្យមាន​ការ​ប្រកួត​ពាន​រង្វាន់​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ»។

លទ្ធផល​សប្រាហ៍​ទី​៤ ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៣

  • ម៉ោ២:០០ ​រសៀល៖ត្រកួនទែក ៣-០ សសយក ឃុំស្វាយតាយាន (ពូល ក)
  • ម៉ោង៤:០០ រសៀល៖ RAINBOW FC ១-៣ យុវជនសាមគ្គី (ពូល ក)

លទ្ធផល​សប្រាហ៍​ទី​៤ ​ថ្ងៃ​អាទិត្យ ទី១០ ខែ​កញ្ញា ឆ្នាំ​២០២៣

  • ម៉ោង៨:០០ព្រឹក៖ សសយក ស្រុកកំពង់រោទិ៍ ៣-០ សសយក ​ស្រុកស្វាយទាប (ពូល ច)
  • ម៉ោង ២:០០រសៀល៖ យុវជនចុងព្រែក ២-៣ សាលាចំរើនសូនីតា (ពូល ង)
  • ម៉ោង ៤:០០រសៀល៖ យុវជនរមាសហែក ១-៣ យុវជនគគីរសោម (ពូល ង)

បន្ទាប់់​ពី​ឆ្លង​កាត់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​រយៈ​ពេល​៤​សប្តាហ៍​កន្លង​ទៅ ពេល​រក​ឃើញ​ក្រុម​៤​ហើយ​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​គឺ

  • ពូល ក៖  យុវជនសាមគ្គី និង ត្រកួនទែក
  • ពូល ច​៖  ក្រុម​សសយក កំពង់រោទិ៍

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម