Connect with us

កីឡា

ធឿន ធារ៉ា ស័ក្តិសមជា«ស្តេចប្រដាល់» ក្រោយមានឈ្មោះក្នុង​ Forbes?

បានផុស

នៅ

ការ​មាន​ឈ្មោះ​នៅ​ក្នុង​​បញ្ជី​ទស្សនាវដ្តី«Forbes»​គឺ​ជា​ផល​ចំណេញ​ច្រើន​បំផុត​សម្រាប់​កីឡា​ប្រដាល់​គុន​ខ្មែរ ខណៈ​​កីឡាករ​ ធឿន ធារ៉ា បាន​ក្លាយ​ជា​អត្តពលិក​ខ្មែរ​ដំបូង​គេ​បង្អស់​​ត្រូវ​បាន​ជាប់​ឈ្មោះ​ក្នុង​ស្ថាប័ន​ផ្សព្វផ្សាយ​ដ៏​ល្បី​ទូទាំង​ពិភព​លោក​មួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សនាវដ្តី​សហរដ្ឋ​អាមេរិក​ដ៏​ល្បី Forbes បាន​ចាត់ ធឿន ធារ៉ា ចូល​ក្នុង​បញ្ជី «30 Under 30 Asia Class of 2024»​​ ប្រចាំ​តំបន់​អាស៊ី​ដែល​ផ្តោត​លើ​​សហគ្រិនជោគជ័យ បុគ្គលមានឥទ្ធិពល និង​បុគ្គល​មាន​វឌ្ឍភាព​ក្នុង​អាជីព​ឈាន​ដល់​កម្រិត​កំពូល​​ចំនួន​៣០​រូប​ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ។

ប្រព័ន្ធ​ផ្សព្វផ្សាយដ៏​ល្បី​នេះ​បាន​សរសេរ​ខ្លី​ពី​ថា ៖«ទោះ​បី​ជា​គុន​ខ្មែរមិន​សូវ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ដូច​កីឡា​មួយ​ថៃ ប៉ុន្តែ ធឿន ធារ៉ា កំពុង​ធ្វើ​ឲ្យ​ពិភព​លោក​ទទួល​ស្គាល់ ​និង​បាន​ឈ្នះ​ខ្សែ​ក្រវាត់​លំដាប់​កំពូល​ៗ​នៅ​​ប្រទេសទាំង​ពីរ។ ចាប់​តាំង​ពី​រូប​គេ​អាយុ​១០​ឆ្នាំ ធារ៉ា បាន​​ធ្វើ​ការ​រក​​លុយ​ជួយ​ផ្គត់​ផ្គង់​គ្រួសារ​ទាំង​នៅ​កម្ពុជា និង​ជា​ពល​ករ​​អន្តោប្រវេសន៍​នៅ​ថៃ រហូត​ដល់​ពេល​រូប​គេ​​បាន​ចូល​ហ្វឹក​ហាត់​ក្នុង​ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​នៅ​ពេល​អាយុ​១៥​ឆ្នាំ។ ​ឆ្នាំ​២០១៨ គាត់​បាន​ប្រកួត​ក្នុង​ក្រុម​ជម្រើស​ជាតិ​គុន​ខ្មែរ និង​ខែ​មករា ឆ្នាំ​២០២៣ ធឿន ធារ៉ា ​បាន​ផ្តួល​កីឡាករ​ថៃ​កំពូល​២​រូប​តាម​រយៈ​កណ្តាប់​ដៃ​​ពិឃាត​ដើម្បី​ក្លាយ​ជា​អត្តពលិកកំពូល​នៅ​ក្នុង​ពិភព​​ប្រដាល់»។

តាម​រយៈ​សមត្ថភាព កេរ្តិ៍ឈ្មោះ និង​សមិទ្ធផល​​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ធឿន ធារ៉ា ពិត​ជា​រួម​ចំណែក​ច្រើន​ណាស់​ក្នុង​ជំរុញ អភិវឌ្ឍ និង​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឲ្យ​ពិភព​លោក​ទទួល​ស្គាល់។ អាច​និយាយ​បាន​ថា រូប​គេ​ជា​កំពូល​កីឡាករ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស័ក្តិម​នឹង​ទទួល​រហស្សនាម ឬ​ងារ​ពិសេស​ណា​មួយ​ដើម្បី​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ទ្វេរ​ឡើង។

នៅ​ក្នុង​អាជីព​ប្រដាល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ធឿន ធារ៉ា ​បាន​បង្កើត​ភាព​អស្ចារ្យ​​ជា​ច្រើន​សម្រាប់​កេរ្តិ៍​ឈ្មោះ​គុន​ខ្មែរ។ រូប​គេបានក្លាយជាជើងឯកគុនខ្មែរពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតបេក្ខភាព៨រូបមកពី៨ប្រទេសផ្សេងគ្នា (8 Men Tournament) បន្ទាប់ពីផ្តួលដៃគូ៣រូបក្នុង១រាត្រីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជ័យជម្នះ៣លើកជាប់គ្នាក្នុងរាត្រីតែមួយ ធឿន ធារ៉ា បានក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោក និងទទួលបានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងដែលមានតម្លៃប្រមាណ៤ម៉ឺនដុល្លារអាមេរិក។

នៅ​សង្វៀន Thai Fight ការប្រកួតជម្រុះជុំដំបូង​ ធឿន ធារ៉ា បានផ្តួលកីឡាកររុស្ស៊ី-អាមេនី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខែធ្នូ ឆ្នាំ២០២២ បានផ្តួលកីឡាករថៃ សៃយុគ ក្នុងទឹកទី១។ លទ្ធផលនេះបានធ្វើឲ្យលេងគុនខ្មែររូបនេះក្លាយជាកីឡាករកម្ពុជាទី១បានផ្តួលដៃគូឲ្យសន្លប់នៅសង្វៀន Thai Fight និងជាកីឡាករខ្មែរទី១បានផ្តួលដៃគូឲ្យសន្លប់២លើកជាប់គ្នា ហើយក៏ជាកីឡាករកម្ពុជាទី១ឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight។

អ្នក​គាំទ្រ​ខ្មែរ​មួយ​ចំនួន​បាន​នាំ​គ្នា​ហៅ​កីឡាករ Buakaw ជា​ស្តេច​ប្រដាល់​ស្រុក​ថៃ និង​ហៅ​កីឡាករ​កាណាដា-មីយ៉ាន់ម៉ា Dave Leduc ជា​ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា ប៉ុន្តែ​នៅ​កម្ពុជា​មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​ត្រូវ​បាន​ដាក់​រហស្សនាម​ថា «ស្តេច​ប្រដាល់​គុន​ខ្មែរ»។ តើ ធឿន ធារ៉ា ស័ក្តិសម​ទទួល​បាន​រហស្សនាម«ស្តេច​ប្រដាល់​គុន​ខ្មែរ»ទេ? ពិធីករបរទេស​ដែល​បាន​មក​អត្ថាធិប្បាយ​នៅ​កម្ពុជា​គឺ​លោក Whitelaw បាន​បង្ហោះ​លើ​គណនី IG ពី​កីឡាករ​ ធឿន ធារ៉ា ពាក់​ម្កុដ ដែល​ជា​សញ្ញា​ថា ស្តេច​ប្រដល់​គុន​ខ្មែរ។

ប្រសិន​បើ ធឿន ធារ៉ា ត្រូវ​បាន​មហា​ជន​ហៅ​​«​ស្តេចប្រដាល់» រឹត​តែ​ល្អ​ ពី​ព្រោះ​គ្មាន​អ្វី​ខាត​បង់​ទេ។ ផ្ទុយ​ទៅ​វិញ​ជាការ​លើក​ទឹក​ចិត្ត ជំរុញ​ផ្សព្វផ្សាយ ហើយ​យូរៗជន​បរទេស​រួម​ទាំង​អ្នក​សារព័ត៌មាន​​​អន្តរជាតិ​នាំ​គ្នា​ហៅ​​ ឬ​សរសេរ King of Kun Khmer ដូច្នេះ​«គុន​ខ្មែរ»​កាន់​តែ​ល្បី​លើ​ឆាក​អន្តរជាតិ៕

សមិទ្ធផល​ខ្លះ​ៗ​ដែល ធឿន ធារ៉ា ទទួល​បាន

  • ខ្សែក្រវាត់អន្តរជាតិ Thai Fight
  • ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
  • ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ
  • ខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental
  • ខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរពិភពលោក
  • ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament
  • ខ្សែ​ក្រវាត់ និង​ពាន​រង្វាន់​ជា​ច្រើន​ទៀត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

បើកទំព័រប្រវត្តិសាស្ត្រថ្មី! កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់ ពង្រឹងកងទ័ពជើងគោកទ្វេភាគី

សន្តិសុខសង្គម៤៨ នាទី មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះវិហារ ដ៏ចំណាស់អាយុជាង ១០០ឆ្នាំ ក្នុងវត្តដំណាក់ កំពុងទទួលបានការជួសជុល អភិរក្ស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដ៏ធំប្រចាំឆ្នាំ ដើម្បីលើកកកម្ពស់ការអប់រំ

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២០ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម