កីឡា
កីឡាការិនីខ្មែរ-កាណាដា Melania Joy សោកស្តាយមិនអាចមកជួយក្រុមនារីកម្ពុជា
កីឡាការិនីខ្មែរ-កាណាដា Melania Joy Hoekstra បានបង្ហាញការសោកស្តាយដែលមិនអាចមកចូលរួមជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់អាស៊ាន AFF Women’s Cup ឆ្នាំ២០២៤ នៅប្រទេសឡាវ។

កីឡាការិនី Melania Joy Hoekstra បានសរសើរលើ Facebook ផ្ទាល់ខ្លួនថា ៖១ពិតជាសោកស្តាយក្នុងការប្រកាសនេះ ប៉ុន្តែខ្ញុំនឹងមិនអាចចូលរួមប្រកួតឲ្យជម្រើសជាតិក្នុងវគ្គជម្រុះ AFF បានទេ។ រដូវកាលរបស់ខ្ញុំនៅតៃវ៉ាន់ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ទើបចប់ ហើយខ្ញុំពិតជាមិនអាចចាកចេញបានមុនពេលទីផ្សារ FIFA បើកឡើយ»។
«សង្ឃឹមថា ខ្ញុំអាចវិលត្រឡប់ទៅតំណាងជម្រើសជាតិកម្ពុជានៅឆ្នាំ២០២៥។ សូមសំណាងល្អដល់កីឡាការិនីដែលត្រូវបានជ្រើសរើស។ ខ្ញុំនឹងអបអរដល់អ្នកទាំងអស់គ្នា។ ស៊ូស៊ូកម្ពុជា!!» កីឡាការិនីខ្មែរ-កាណាដា បានបញ្ជាក់។

ខ្សែការពារ Melania Joy Hoekstra ត្រូវបានអ្នកគាំទ្រកម្ពុជាស្គាល់យ៉ាងច្បាស់នៅពេលចូលរួមជាមួយក្រុមបាល់ទាត់នារីកម្ពុជាលើកទី១ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ខ្សែការពាររូបនេះជាកម្លាំងដ៏សំខាន់ម្នាក់បានជួយក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កាលណោះ ក្រុមនារីកម្ពុជា ឈ្នះឡាវ ២-០, ឈ្នះសិង្ហបុរី ១-០ និងចាញ់ថៃ ០-៣។ យ៉ាងណា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកម្ពុជាបានចាញ់វៀតណាម ០-៤។

បន្ទាប់ពីចប់ស៊ីហ្គេម Melania Joy Hoekstra ត្រូវបានក្លិបតៃវ៉ាន់ Kaohsiung Attackers នាំយកទៅលេងក្នុងលីគបាល់ទាត់កំពូលតៃវ៉ាន់រហូតដល់បច្ចុប្បន្ន។ កីឡាការិនីរូបនេះមានដើមកំណើតនៅតំបន់ Bowmanville ក្នុងខេត្ត Ontario ប្រទេសកាណាដា។

ជើងឯកនារីអាស៊ាន AFF Women’s Cup ពីថ្ងៃទី២៣ ដល់ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រុមនារីកម្ពុជាស្ថិតនៅពូលដ៏លំបាកគឺ B ជាមួយ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ខណៈពូល A ហាក់ស្រួលបន្តិចដោយមានម្ចាស់ផ្ទះឡាវ សិង្ហបុរី និង ទីម័រខាងកើត។ ការប្រកួតសន្សំពិន្ទុនេះ ជរើសរើសយកក្រុមលេខ១ និងលេខ២ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីជ្រើសរើសយកក្រុមលំដាប់កំពូល៣ឡើងទៅកម្រិតទី១ AFF Women’s Championship ដែលមានក្រុមខ្លាំងហ្វីលីពីន ថៃ និង វៀតណាម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


