កីឡា
សំអាងលើហេតុផលនេះ ម្ចាស់ខ្សែក្រវាត់ឈ្នះនៅភ្នំពេញ Adriano ជឿថា អាចផ្តួលជើងឯក UFC បាន
កីឡាករប្រេស៊ីល Adriano Moraes បានឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោក ONE Flyweight ដំបូងកាលពីឆ្នាំ២០១៤ដែលរៀបចំការប្រកួតនៅកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ចាប់ពីពេលនោះមក រូបគេបានឡើងប្រកួតការពារខ្សែក្រវាត់របស់ខ្លួនជោគជ័យបាន២ដង ប៉ុន្តែនៅឆ្នាំ២០១៨ ខ្សែក្រវាត់នេះធ្លាក់ទៅកីឡាករហ្វីលីពីន Geje Eustaquio។ យ៉ាងណា នៅឆ្នាំ២០១៩ រូបគេបានប្រកួតដណ្តើមបានខ្សែក្រវាត់នេះពីកីឡាករ Geje Eustaquio មកវិញដើម្បីគ្រងដល់ឥឡូវនេះ។

នៅថ្ងៃទី៧ ខែមេសា ខាងមុខនេះ Adriano Moraes ត្រូវឡើងការពារខ្សែក្រវាត់ជាថ្មីដែលនេះអាចចាត់ទុកថាជាការប្រកួតដ៏លំបាកបំផុតមួយក្នុងអាជីពប្រដាល់របស់ខ្លួននៅពេលត្រូវប្រកួតនឹងកីឡាករអាមេរិក Demetrious Johnson ក្នុងតំណែងគូឯកនៅ ONE on TNT I។
Johnson បានប្រឡូកក្នុងអាជីពប្រដាល់គុនចម្រុះជាផ្លូវការនៅទឹកដីអាមេរិកតាំងពីឆ្នាំ២០០៧។ ជាមួយនឹងបទពិសោធប្រកួត៣៤ដង (ឈ្នះ៣០ដង ចាញ់៣ដង និងស្មើ១ដង)បានគ្រងខ្សែក្រវាត់ពិភពលោកពីឆ្នាំ២០១២ដល់ឆ្នាំ២០១៨នៅស្ថាប័ន UFC មុនពេលបោះជំហានចូល ONE Championship។
នៅស្ថាប័នបច្ចុប្បន្ននេះ Johnson បានឈ្នះខ្សែក្រវាត់ពិភពលោក ONE Flyweight World Grand Prix ហើយឥឡូវនេះដាក់គោលដៅស្វែងរកខ្សែក្រវាត់ ONE Flyweight បន្តទៀត។ អាចនិយាយបានថា រូបគេជាខ្លាចាស់កំពូលល្បិច និងក្បាច់គុនសំបូរបែបនេះ។

ទោះជាដៃគូជាជើងខ្លាំងមកពីអាមេរិកពោរពេញដោយបទពិសោធន៍ និងជំនាញក្រោមស្ទើរគ្មានកីឡាករណាប្រៀបស្មើ ក៏ម្ចាស់ជើងឯកទុកចិត្តលើខ្លួនឯងថា អាចរក្សាខ្សែក្រវាត់របស់ខ្លួននៅចង្កេះតទៅទៀតដោយសំអាងលើហេតុផលមួយចំនួន។
Adriano និយាយថា «ក្រុមការងារខ្ញុំមានផែនការប្រកួតច្បាស់លាស់។ លោកគ្រូ Katel Kubis ជាអ្នករៀបចំផែនការជាមួយខ្ញុំ។ លោកគ្រូ Conan Silveira ជាអ្នកផ្ដល់គំនិត ហើយលោក Mike Brown ជាគ្រូបង្វឹកល្អបំផុតក្នុងលោក»។
«លើសពីនេះ ខ្ញុំមានមនុស្សមួយចំនួនដូចជា Kyoji Horiguchi និង Jussier Formiga ជាអ្នកខ្លាំងទម្ងន់ flyweight សព្វថ្ងៃនេះកំពុងជួយខ្ញុំដែរ។ ខ្ញុំគិតថា ការប្រកួតនេះពិតជាអស្ចារ្យខ្លាំងណាស់»។

រឹតតែសង្ឃឹមទៀតនោះ កីឡាករប្រេស៊ីលរូបនេះបានវាយតម្លៃលើការប្រកួតរបស់ខ្លួនជាមួយកីឡាករ Danny Kingad និងកីឡាករ Kingad ប្រកួតជាមួយ Johnson។
Adriano និយាយថា «គិតមើលទៅ Johnson បានយកឈ្នះ Kingad ត្រឹមតែពិន្ទុប៉ុណ្ណោះ ប៉ុន្តែខ្ញុំបានផ្តួល Kingad ក្នុងទឹកទី១។ ខ្ញុំដឹង Johnson ស្រេកឃ្លានជ័យជម្នះ តែខ្ញុំមិនឲ្យឱកាសធ្លាក់ទៅលើគាត់ទេ»៕
ដោយ ៖ កម្ពុជាថ្មី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


