ការនាំចេញវៀតណាម Archives - Kampuchea Thmey Daily

វៀតណាមកំណត់គោលដៅកំណើននៃការនាំចេញ​ ១៥-១៦% ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
វៀតណាមកំណត់គោលដៅសម្រាប់កំណើននៃការនាំចេញចន្លោះពី ១៥-១៦% ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលរដ្ឋាភិបាលចង់ឱ្យសម្រេចបានក្នុងរង្វង់ស្មើ ឬលើស ១០% នៅឆ្នាំ ២០២៦​។ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន​ VNS នាថ្ងៃចន្ទ (២ កុម្ភៈ)។

លោក ង្វៀន អាញ សឺន (Nguyễn Anh Sơn) ប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បា​ននិយាយថា គោលដៅ​​នាំចេញ ត្រូវបានកំណត់ក្រោមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលគូសបញ្ជាក់ពីភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៦ និងការប្រើប្រាស់ថវិការដ្ឋ។​

លោក​បន្ត​ថា ឆ្នាំ ២០២៦ ​ជាឆ្នាំចាប់ផ្តើម​នៃ​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​សម្រាប់​ប្រទេសវៀតណាម​ ដោយ​ការនាំចេញ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​កំណើន និង​ការផ្លាស់ប្តូរ​ឆ្ពោះទៅរក​គំរូ​កំណើនសេដ្ឋកិច្ច​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព និង​ចីរភាព។

លោក សឺន បាន​គូសបញ្ជាក់ថា ក្រោម​គោលដៅដដែល​ ចំណូលនាំចេញសរុប​ត្រូវកើនឡើងដល់ប្រហែល ៥៤៦-៥៥០ ប៊ីលានដុល្លារ ឆ្នាំ ២០២៦ បើប្រៀបធៀបទៅនឹងកម្រិតឆ្នាំ ២០២៥ ដែលមានន័យថា ការនាំចេញប្រចាំខែជាមធ្យម ត្រូវមាន​ប្រហែល ៤៥-៤៦ ​ប៊ីលានដុល្លារ។

យ៉ាងណាមិញ មន្រ្តីវៀតណាមដដែលបាន​លើកឡើងថា គោលដៅនាំចេញ​​ត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ជាពិសេសភាពមិនប្រាកដ​ប្រជានៃសេដ្ឋកិច្ចពិភពលោកដែលកំពុងបន្ត ដែលធ្វើឱ្យ​ប៉ះពាល់ដល់តម្រូវការសកល។ លោកថា បញ្ហានេះទាមទារ​ឱ្យ​មានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីភ្នាក់ងាររដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ធុរកិច្ច៕

The post វៀតណាមកំណត់គោលដៅកំណើននៃការនាំចេញ​ ១៥-១៦% ដើម្បីជំរុញកំណើនសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.

វៀតណាមនាំចេញ​គ្រាប់ស្វាយចន្ទីជាង ៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន
​វៀតណាមបាន​នាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៥,២ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន ដែលជាតម្លៃនាំចេញប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត និងធ្វើឱ្យគ្រាប់ស្វាយចន្ទីក្លាយជាមុខទំនិញកសិកម្ម ដែលមានទំហំការនាំចេញធំបំផុតសម្រាប់​វៀតណាម​ បន្ទាប់ពីកាហ្វេ និងបន្លែ និងផ្លែឈើ។ នេះបើតាមទិន្នន័យពីគយវៀតណាម និងការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ VNS។ ​

បន្ថែមពីលើការបង្កើតកំណត់ត្រាតម្លៃថ្មីនេះ ការនាំចេញគិតជាបរិមាណបាន​កើនឡើង ៥,៧% ធៀបនឹង​ឆ្នាំ ២០២៤ ដល់ប្រមាណ ៧៦៦ ៥៨៥ តោន។ ​

ទោះបីជាយ៉ាងណាក៏ដោយ ផលិតកម្មគ្រាប់ស្វាយចន្ទីវៀតណាមនៅតែពឹងផ្អែកខ្លាំងលើការនាំចូល ដែលជាចម្បងពីអាហ្រ្វិក និងពីកម្ពុជា ខណៈការផ្គត់ផ្គង់ក្នុងស្រុក រួមចំណែកបានត្រឹមតែ ១០% នៃតម្រូវការផលិតកម្មប៉ុណ្ណោះ។​ នៅឆ្នាំ ២០២៥ វៀតណាម​បាន​ចំណាយប្រាក់ប្រមាណ ៤,៥ ប៊ីលាន​ដុល្លារទៅហើយ ដើម្បីនាំចូលគ្រាប់ស្វាយចន្ទីឆៅប្រមាណ ២,៩ លាន​តោន ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី មាន​ត្រឹមតែ ៧០០ លាន​ដុល្លារ ប៉ុណ្ណោះ។ ​

ជាលើកដំបូងនៅឆ្នាំ ២០២៥ ​ចិនបានក្លាយជាទីផ្សារធំបំផុតសម្រាប់គ្រាប់ស្វាយចន្ទីវៀតណាម​ ដោយ​រួមចំណែកប្រមាណ ១,១ ​ប៊ីលានដុល្លារ។ សហរដ្ឋអាមេរិកបានធ្លាក់ចុះមកចំណាត់ថ្នាក់លេខ២ ដោយនាំចូលគ្រាប់ស្វាយចន្ទីវៀតណាម ៩៧៥ លានដុល្លារ ​ហើយបន្ទាប់មក ហូឡង់ ៤៩៥ លានដុល្លារ។

សមាគមគ្រាប់ស្វាយចន្ទីវៀតណាម លោក Bạch Khánh Nhựt ​បាននិយាយថា ការនាំចេញទៅ​ចិនបានកើនឡើងដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ច​ចិន កំណើន​តម្រូវការអាហារដែលមាន​អត្ថប្រយោជន៍សុខភាពល្អ​ និង​ការបំពេញតាមស្តង់ដារទីផ្សារ​របស់អ្នកនាំចេញវៀតណាម​។

​យ៉ាងណាមិញ​ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង។ លោក Bạch បាន​លើកឡើងថា ក្រុមហ៊ុនអាមេរិកជាច្រើន​បានផ្អាកការទិញ​ក្រោយ​ខែមេសា ឆ្នាំ ២០២៥ ​បន្ទាប់ពី​លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាស​ពី​ពន្ធគយបដិការ ដែល​បង្កើតភាពមិនប្រាកដប្រជាលើថ្លៃដើម​ពេលដឹកជញ្ជូន​ទៅដល់អាមេរិក​។

សហរដ្ឋអាមេរិកគឺជាទីផ្សារគ្រាប់ស្វាយចន្ទីកំពូលរបស់វៀតណាមអស់រយៈពេលជាង ១ ទសវត្សរ៍មកហើយ ដែលជាធម្មតា ស្រូបយកគ្រាប់ស្វាយប្រមាណ ២០% នៃការនាំចេញរបស់វៀតណាម និងជិត ២៧% នៅឆ្នាំ ២០២៤៕​

The post វៀតណាមនាំចេញ​គ្រាប់ស្វាយចន្ទីជាង ៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន appeared first on Kampuchea Thmey Daily.

ពាណិជ្ជកម្មវៀតណាម រំពឹង​កើន​ដល់ ៩២០ ប៊ីលានដុល្លារ ឆ្នាំនេះ
វៀតណាមរំំពឹងថា​ ទំហំពាណិជ្ជកម្ម​សរុប ដែលរួមបញ្ជូលទាំងការនាំចេញ និងនាំចូលរបស់ខ្លួន នឹង​កើនឡើងដល់ ៩២០ ប៊ីលាន​ដុល្លារ នៅឆ្នាំនេះ ដែលធ្វើឱ្យ​វៀតណាម​ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសមានទំហំពាណិជ្ជកម្ម​ធំបំផុតទាំង១៥លើពិភព​លោក​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

​អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោកស្រី Phan Thi Thang ​បាន​ប្រកាសពីការព្យាករនេះ ក្នុង​សន្និសីទមួយ​កាលពីថ្ងៃសុក្រ ដោយបន្ថែមថា ​ទំហំំនៃការនាំចេញ-នាំចូលសរុបរបស់វៀតណាមបានកើនឡើងដល់ ៨៨៣,៧ ប៊ីលាន​ដុល្លារ គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ។​

ការនាំចេញ​រំពឹងថានឹងកើនឡើង ១៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ដែលឈានដល់ប្រហែល ៤៧០ ​ប៊ីលានដុល្លារអាមេរិក។ វៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មរយៈពេល ១០ ឆ្នាំជាប់ៗគ្នាមកហើយ ចាប់តាំងពីឆ្នាំ ២០១៦ ​មក ដែលនេះជួយ​ផ្តល់នូវលំហូរចូលរូបិយប័ណ្ណបរទេសជាប្រចាំ បន្ធូរបន្ថយសម្ពាធអត្រាប្តូរប្រាក់ និង​ជំរុញទុនបម្រុងប្តូរប្រាក់បរទេសជាតិ។

​ទំហំំពាណិជ្ជកម្មរបស់​វៀតណាម បានបង្ហាញពីកំណើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគិតត្រឹមឆ្នាំ ២០០៩ វាមាន​ត្រឹមតែ ១០០ ប៊ីលាន​ដុល្លារ ប៉ុណ្ណេះ។ ចំនួនមុខទំនិញ ដែលតម្លៃនៃការនាំចេញលើស ១ ប៊ីលាន​ដុល្លារ បាន​កើនឡើងពីត្រឹម ១០ មុខនៅឆ្នាំ ២០០៧ ដល់ ៣៦ មុខ នាពេលបច្ចុប្បន្ន។ ​

ទោះជាយ៉ាងណាក៏ដោយ លោកស្រី Thang បានកត់សម្គាល់ថា ខណៈ​ការនាំចេញកំពុងកើនឡើង ​វានៅតែមិន​សូវមាន​និរន្តរភាព​ ដោយការវិនិយោគផ្ទាល់ពីបរទេស​នៅតែរួមចំណែកច្រើន​។

​លើសពីនេះ វៀតណាមនៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារសំខាន់ៗមួយចំនួន ហើយប្រឈមមុខនឹងសម្ពាធពីការស៊ើបអង្កេត​ពាក់ព័ន្ធនឹង​វិធានការការពារ​ពាណិជ្ជកម្ម និងការក្លែងបន្លំប្រភពដើម។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍទីផ្សារក្នុងស្រុក និងសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិកនៅតែមានកម្រិត៕

The post ពាណិជ្ជកម្មវៀតណាម រំពឹង​កើន​ដល់ ៩២០ ប៊ីលានដុល្លារ ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

វៀតណាម​កត់ត្រាអតិរេកពាណិជ្ជកម្មជិត ២០ ប៊ីលាន​ដុល្លារ ១០ ខែដើមឆ្នាំ
​ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NSO) ​​នៃក្រសួងហិរញ្ញវត្ថុ​បានបង្ហាញថា ប្រទេសវៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ១៩,៥៦ ​ប៊ីលានដុល្លារអាមេរិក ចន្លោះពីខែមករា ដល់ខែតុលា ដែលជំរុញដោយវិស័យវិនិយោគពីបរទេស។ នេះបើតាមការចុះផ្សាយរបស់កាសែត Tuoi Tre កាលពីថ្ងៃពុធ។

អំឡុង ១០ ខែដើមឆ្នាំដដែល ការនាំចេញសរុបរបស់វៀតណាម បានកើនឡើងប្រមាណ ១៦,២% ដល់ ៣៩១ ប៊ីលានដុល្លារ ​ខណៈការនាំចូលបានកើនឡើង ១៨,៦% ដល់ ៣៧១,៤៤ ពាន់លានដុល្លារ។

សរុបជា តួលេខនេះបង្កើតបាន​ជាអតិរេកពាណិជ្ជកម្ម​ ១៩,៥៦ ​ប៊ីលានដុល្លារ ​ដែល​ទាបជាង ២៣,១៨ ​ប៊ីលានដុល្លារ នៃអតិរេកពាណិជ្ជកម្ម ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

កត្តាជំរុញការនាំចេញសំខាន់ៗរួមមាន កុំព្យូទ័រ ផលិតផលអេឡិចត្រូនិច ទូរស័ព្ទ និងគ្រឿងបន្លាស់ គ្រឿងចក្រ វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។ ផ្នែកនាំចូលវិញ ក្រុមហ៊ុនក្នុងស្រុក និងសហគ្រាសវិនិយោគពីបរទេស បាន​កត់ត្រាពីកំណើនការនាំចូលសម្ភារៈផលិតកម្ម។ សហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំបំផុត​ ​ហើយ​ចិនគឺជាប្រភពនាំចូល​កំពូលរបស់វៀតណាម។

គួរគូសបញ្ជាក់ថា វៀតណាម បានកំណត់គោលដៅកំណើននាំចេញ ១២% សម្រាប់ឆ្នាំ ២០២៥ ដែលអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម រំពឹងថាអាចសម្រេចបាន៕

The post វៀតណាម​កត់ត្រាអតិរេកពាណិជ្ជកម្មជិត ២០ ប៊ីលាន​ដុល្លារ ១០ ខែដើមឆ្នាំ appeared first on Kampuchea Thmey Daily.

UNDP៖ វៀតណាមអាចខាតបង់រហូតដល់ ២៥ ប៊ីលានដុល្លារ ដោយសារពន្ធ ត្រាំ
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានប៉ាន់ប្រមាណថា ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកដែលបានដាក់ចូលជាធរមានកាលពីថ្ងៃ ៧ ខែសីហា អាចកាត់បន្ថយការនាំចេញរបស់វៀតណាម​ទៅកាន់អាមេរិក​រហូតដល់ ២០ ភាគរយ ដែលធ្វើឱ្យវៀតណាម​ក្លាយជាប្រទេសដែលរងការខាតបង់ខ្លាំងជាងគេ​បំផុតនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

វៀតណាមមាន​សហរដ្ឋអាមេរិកជាទីផ្សារនាំចូលដ៏ធំបំផុតរបស់ខ្លួន ក្នុងតម្លៃទំនិញប្រមាណ ១៣៦,៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន ដោយភាគច្រើននៃទំនិញទាំងនោះ ផលិតនៅក្នុងរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនពហុជាតិអាមេរិក ឬបរទេស ឬអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនទាំងនោះ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់ពន្ធ ២០ ភាគរយ លើទំនិញនាំចូលពីវៀតណាម។

ក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត លោក Philip Schellekens ប្រធានសេដ្ឋវិទូរបស់ UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ បានប្រាប់រ៉យទ័រថា ពន្ធគយខ្ពស់ ២០ ភាគរយ ពីលើទំនិញវៀតណាម អាច​បណ្ដាលឱ្យ​ការនាំចេញទៅអាមេរិករបស់វៀតណាមធ្លាក់ចុះ ជាង ២៥ ប៊ីលាន​ដុល្លារ ឬជិត ១/៥ នៃចំនួននាំចេញប្រចាំឆ្នាំទៅទីផ្សារដដែល។

ក្រសួងហិរញ្ញវត្ថុ និងឧស្សាហកម្មវៀតណាម មិនបានឆ្លើយតបភ្លាមៗយ៉ាងណាទេ ចំពោះការប៉ាន់ស្មានរបស់ UNDP ខណៈរដ្ឋាភិបាលវៀតណាម​បាន​ចាត់ទុកពន្ធរបស់អាមេរិក ថាជាការគំរាមកំហែងធំមួយសម្រាប់សេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើការនាំចេញរបស់ខ្លួន។

ទិន្នន័យពន្ធគយវៀតណាម បានបង្ហាញថា ការនាំចេញទៅកាន់អាមេរិក​បាន​ធ្លាក់ចុះ ២ ភាគរយ នៅខែសីហា ធៀបនឹង​ខែកក្កដា រួមទាំងការធ្លាក់ចុះ ៥,៥ ភាគរយ នៃការនាំចេញស្បែកជើង ដែលវៀតណាមជាអ្នកផ្គត់ផ្គង់កំពូលទី ២ របស់ពិភព​លោក​។

លោក Schellekens បាននិយាយថា៖ «គ្មានប្រទេសណាមួយនៅអាស៊ីអាគ្នេយ៍ ដែលប្រឈម​មុខ​នឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ខ្លាំងជាងវៀតណាមនោះទេ»។ របាយការណ៍ UNDP បានបង្ហាញថា ក្នុងចំណោមប្រទេសធំៗនៅអាស៊ីអាគ្នេយ៍ ការនាំចេញរបស់ថៃទៅអាមេរិក​អាចធ្លាក់ចុះ ១២,៧ ភាគរយ ម៉ាឡេស៊ី ១០,៤ ភាគរយ និងឥណ្ឌូណេស៊ី ៦,៤ ភាគរ៕

The post UNDP៖ វៀតណាមអាចខាតបង់រហូតដល់ ២៥  ប៊ីលានដុល្លារ ដោយសារពន្ធ ត្រាំ appeared first on Kampuchea Thmey Daily.

អ្នកជំនាញ៖ ការនាំចេញវៀតណាមនឹងទទួល​ផល​ពី​ការប្រែប្រួលខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល
អ្នកជំនាញមើលឃើញថា ការផ្លាស់ប្ដូរនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនាពេល​បច្ចុប្បន្ន រំពឹងថានឹង​ផ្ដល់ផលប្រយោជន៍សម្រាប់​កំណើន​នៃការនាំចេញឆ្នាំ ២០២៥ របស់ប្រទេស​វៀតណាម​។ នេះបើតាម​ការចុះផ្សាយរបស់​កាសែត Viet Nam News។

ថ្លែងនៅខាងក្រៅព្រឹត្តិការណ៍​ «ពិព័រណ៍ប្រភពផ្គត់ផ្គង់សកល​វៀតណាម» ក្នុងទីក្រុងហូជីមិញ កាលពីសប្ដាហ៍មុន អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនពាណិជ្ជកម្ម​ Global Sources លោកស្រី Carol Lau  បានប្រាប់សារព័ត៌មានវៀតណាមថា៖ «នៅពេលដែលពិភពលោកវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួន វៀតណាមកំពុងក្លាយជាតួអង្គសំខាន់មួយ»។

លោកស្រី​បាន​លើកឡើងពីកំណើន​នៃការនាំចេញ​គួរឱ្យកត់សម្គាល់ ២៥,៧ ភាគរយ កាលពីខែកុម្ភៈ ក្នុងទំហំទឹកប្រាក់សរុប ៣១,១១ ប៊ីលាន​ដុល្លារ ដោយ​បន្តថា៖ «​វិស័យសំខាន់ៗដូចជា អេឡិចត្រូនិក វាយនភណ្ឌ កាត់ដេរ និងស្បែកជើង កំពុងបង្ហាញពីដំណើរការដ៏ល្អ»។

លោកស្រី  Lau បាន​បន្តថា ចំពេល​ភាពតានតឹងពាណិជ្ជកម្ម​កំពុងបន្តនៅទូទាំងពិភពលោក វៀតណាម​បានក្លាយទៅជាគោលដៅសម្រាប់​ក្រុមហ៊ុនពហុជាតិ ដែលកំពុងសម្លឹងរកមើលការកាត់បន្ថយហានិភ័យដែលទាក់ទងនឹង​ផលិតកម្ម​កម្រិតទាប។ ក្រុមហ៊ុននាំចេញរបស់វៀតណាម បានកសាងមូលដ្ឋានរឹងមាំ​ក្នុងឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ជាពិសេសផ្នែកវាយនភ័ណ្ឌ និងការផ្គុំគ្រឿងអេឡិចត្រូនិក។

អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនពាណិជ្ជកម្ម​ Global Sources លោកស្រី Carol Lau

​អ្នកជំនាញដដែល​បានកត់សម្គាល់ពីការផ្លាស់ប្តូរចំណាប់អារម្មណ៍របស់អ្នកទិញអន្តរជាតិ ដោយផ្លាស់ប្តូរពីវាយនភណ្ឌ និងស្បែកជើង ទៅកាន់វិស័យ​កំពុងរីកចម្រើនដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងឧបករណ៍ជាដើម​។ ​បន្ថែមពីនេះ​ ផលិតផលអាហារ កីឡា និងទំនិញក្រៅផ្ទះ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ កំពុងទទួលចំណាប់អារម្មណ៍ក្នុង​ចំណោមអ្នកទិញទូទាំងពិភពលោក។

ទោះជាយ៉ាង​ក៏ដោយ លោកស្រី  Lau និយាយថា ​ក្រុមហ៊ុននាំចេញរបស់វៀតណាមប្រឈមមុខនឹងបញ្ហាជាច្រើន ដោយ​ការពឹងផ្អែកលើ​បច្ចេកទេស បញ្ហាអនុលោមភាព និងការប្រមូលផ្តុំទីផ្សារ នៅតែ​បន្ត​។ជាមួយ​គ្នានោះ ខណៈសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិករឹតបន្តឹងស្តង់ដារ​អនុវត្ត «បៃតង» និងវិញ្ញាបនបត្រកាបូន​ អ្នកនាំចេញវៀតណាមកំពុងមានអារម្មណ៍ថាមានសម្ពាធក្នុងការអនុវត្តតាម៕

The post អ្នកជំនាញ៖ ការនាំចេញវៀតណាមនឹងទទួល​ផល​ពី​ការប្រែប្រួលខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល appeared first on Kampuchea Thmey Daily.