ព័ត៌មានអន្ដរជាតិ
វៀតណាមនាំចេញគ្រាប់ស្វាយចន្ទីជាង ៥ ប៊ីលានដុល្លារ កាលពីឆ្នាំមុន
វៀតណាមបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ៥,២ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ដែលជាតម្លៃនាំចេញប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត និងធ្វើឱ្យគ្រាប់ស្វាយចន្ទីក្លាយជាមុខទំនិញកសិកម្ម ដែលមានទំហំការនាំចេញធំបំផុតសម្រាប់វៀតណាម បន្ទាប់ពីកាហ្វេ និងបន្លែ និងផ្លែឈើ។ នេះបើតាមទិន្នន័យពីគយវៀតណាម និងការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

បន្ថែមពីលើការបង្កើតកំណត់ត្រាតម្លៃថ្មីនេះ ការនាំចេញគិតជាបរិមាណបានកើនឡើង ៥,៧% ធៀបនឹងឆ្នាំ ២០២៤ ដល់ប្រមាណ ៧៦៦ ៥៨៥ តោន។
ទោះបីជាយ៉ាងណាក៏ដោយ ផលិតកម្មគ្រាប់ស្វាយចន្ទីវៀតណាមនៅតែពឹងផ្អែកខ្លាំងលើការនាំចូល ដែលជាចម្បងពីអាហ្រ្វិក និងពីកម្ពុជា ខណៈការផ្គត់ផ្គង់ក្នុងស្រុក រួមចំណែកបានត្រឹមតែ ១០% នៃតម្រូវការផលិតកម្មប៉ុណ្ណោះ។ នៅឆ្នាំ ២០២៥ វៀតណាមបានចំណាយប្រាក់ប្រមាណ ៤,៥ ប៊ីលានដុល្លារទៅហើយ ដើម្បីនាំចូលគ្រាប់ស្វាយចន្ទីឆៅប្រមាណ ២,៩ លានតោន ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី មានត្រឹមតែ ៧០០ លានដុល្លារ ប៉ុណ្ណោះ។
ជាលើកដំបូងនៅឆ្នាំ ២០២៥ ចិនបានក្លាយជាទីផ្សារធំបំផុតសម្រាប់គ្រាប់ស្វាយចន្ទីវៀតណាម ដោយរួមចំណែកប្រមាណ ១,១ ប៊ីលានដុល្លារ។ សហរដ្ឋអាមេរិកបានធ្លាក់ចុះមកចំណាត់ថ្នាក់លេខ២ ដោយនាំចូលគ្រាប់ស្វាយចន្ទីវៀតណាម ៩៧៥ លានដុល្លារ ហើយបន្ទាប់មក ហូឡង់ ៤៩៥ លានដុល្លារ។
សមាគមគ្រាប់ស្វាយចន្ទីវៀតណាម លោក Bạch Khánh Nhựt បាននិយាយថា ការនាំចេញទៅចិនបានកើនឡើងដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចចិន កំណើនតម្រូវការអាហារដែលមានអត្ថប្រយោជន៍សុខភាពល្អ និងការបំពេញតាមស្តង់ដារទីផ្សាររបស់អ្នកនាំចេញវៀតណាម។
យ៉ាងណាមិញ ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង។ លោក Bạch បានលើកឡើងថា ក្រុមហ៊ុនអាមេរិកជាច្រើនបានផ្អាកការទិញក្រោយខែមេសា ឆ្នាំ ២០២៥ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីពន្ធគយបដិការ ដែលបង្កើតភាពមិនប្រាកដប្រជាលើថ្លៃដើមពេលដឹកជញ្ជូនទៅដល់អាមេរិក។
សហរដ្ឋអាមេរិកគឺជាទីផ្សារគ្រាប់ស្វាយចន្ទីកំពូលរបស់វៀតណាមអស់រយៈពេលជាង ១ ទសវត្សរ៍មកហើយ ដែលជាធម្មតា ស្រូបយកគ្រាប់ស្វាយប្រមាណ ២០% នៃការនាំចេញរបស់វៀតណាម និងជិត ២៧% នៅឆ្នាំ ២០២៤៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


