ព័ត៌មានអន្ដរជាតិ
វៀតណាមកំណត់គោលដៅកំណើននៃការនាំចេញ ១៥-១៦% ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
វៀតណាមកំណត់គោលដៅសម្រាប់កំណើននៃការនាំចេញចន្លោះពី ១៥-១៦% ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដែលរដ្ឋាភិបាលចង់ឱ្យសម្រេចបានក្នុងរង្វង់ស្មើ ឬលើស ១០% នៅឆ្នាំ ២០២៦។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន VNS នាថ្ងៃចន្ទ (២ កុម្ភៈ)។

លោក ង្វៀន អាញ សឺន (Nguyễn Anh Sơn) ប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MoIT) បាននិយាយថា គោលដៅនាំចេញ ត្រូវបានកំណត់ក្រោមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលគូសបញ្ជាក់ពីភារកិច្ច និងដំណោះស្រាយសំខាន់ៗសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៦ និងការប្រើប្រាស់ថវិការដ្ឋ។
លោកបន្តថា ឆ្នាំ ២០២៦ ជាឆ្នាំចាប់ផ្តើមនៃដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសវៀតណាម ដោយការនាំចេញដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន និងការផ្លាស់ប្តូរឆ្ពោះទៅរកគំរូកំណើនសេដ្ឋកិច្ចដែលកាន់តែមានប្រសិទ្ធភាព និងចីរភាព។
លោក សឺន បានគូសបញ្ជាក់ថា ក្រោមគោលដៅដដែល ចំណូលនាំចេញសរុបត្រូវកើនឡើងដល់ប្រហែល ៥៤៦-៥៥០ ប៊ីលានដុល្លារ ឆ្នាំ ២០២៦ បើប្រៀបធៀបទៅនឹងកម្រិតឆ្នាំ ២០២៥ ដែលមានន័យថា ការនាំចេញប្រចាំខែជាមធ្យម ត្រូវមានប្រហែល ៤៥-៤៦ ប៊ីលានដុល្លារ។
យ៉ាងណាមិញ មន្រ្តីវៀតណាមដដែលបានលើកឡើងថា គោលដៅនាំចេញត្រូវប្រឈមនឹងបញ្ហាផ្សេងៗ ជាពិសេសភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកដែលកំពុងបន្ត ដែលធ្វើឱ្យប៉ះពាល់ដល់តម្រូវការសកល។ លោកថា បញ្ហានេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីភ្នាក់ងាររដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសហគមន៍ធុរកិច្ច៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


