Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមជំរុញការនាំចេញ ដើម្បីសម្រេចគោលដៅ ៥៥០ ប៊ីលានដុល្លារ ឆ្នាំនេះ

បានផុស

នៅ

វៀតណាមកំពុងបង្កើនកិច្ចខិតខំជំរុញការនាំចេញនៅឆមាសទី២ ឆ្នាំ២០២៦ ដើម្បីសម្រេចគោលដៅចំណូលពីការនាំចេញ ៥៥០ ប៊ីលានដុល្លារ សម្រាប់ឆ្នាំនេះ បើទោះបីជាពាណិជ្ជកម្មសកលនៅតែប្រឈមភាពមិនច្បាស់លាស់ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន VNS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឆមាសទី១ ការនាំចេញរបស់វៀតណាមមានតម្លៃ ២៦៦,៥ ប៊ីលានដុល្លារ កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ដើម្បីសម្រេចគោលដៅប្រចាំឆ្នាំ វៀតណាមត្រូវការនាំចេញបន្ថែមប្រមាណ ២៤៥,៥ ប៊ីលានដុល្លារ នៅឆមាសទី២។

​ដោយឡែក វៀតណាម​បានកត់ត្រាពីឱនភាពពាណិជ្ជកម្ម ១៦,៦៥ ប៊ីលានដុល្លារ ក្នុងរយៈពេល ៦ ខែ​ដើម​ឆ្នាំ។ យ៉ាងណាមិញ ក្រុមអ្នកជំនាញយល់ថា នេះមិនមែនជាសញ្ញាអវិជ្ជមានទេ ព្រោះការនាំចូលភាគច្រើនជាម៉ាស៊ីន គ្រឿងបន្លាស់ វត្ថុធាតុដើម និងសម្ភារៈសម្រាប់ផលិតកម្ម ដែលឆ្លុះបញ្ចាំងពីការត្រៀមបំពេញការបញ្ជាទិញនាំចេញនៅពេលខាងមុខ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម កំពុងជំរុញការពង្រីកទីផ្សារនាំចេញ ប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាត់បន្ថយថ្លៃដឹកជញ្ជូន និងសម្រួលនីតិវិធី ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ទំនិញវៀតណាម។ ប្រទេសនេះក៏ទើបបញ្ចប់ការចរចា FTA ជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលនឹងក្លាយជា FTA ទី១៨ បន្ទាប់ពីចុះហត្ថលេខា។

វិស័យកសិកម្មនៅតែជាកម្លាំងសំខាន់សម្រាប់ការនាំចេញ ដោយរក្សាអតិរេកពាណិជ្ជកម្មជាង ៩ ប៊ីលានដុល្លារ ក្នុងឆមាសទី១។ សមាគមឧស្សាហកម្មរំពឹងថា ការនាំចេញផ្លែឈើ បន្លែ និងគ្រាប់ស្វាយចន្ទីនឹងបន្តកើនឡើង ខណៈការនាំចេញផ្លែឈើ និងបន្លែអាចឈានជិត ១០ ប៊ីលានដុល្លារ នៅឆ្នាំនេះ ហើយការនាំចេញគ្រាប់ស្វាយចន្ទីនៅតែមានទិសដៅសម្រេចគោលដៅ ៥ ប៊ីលានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម