ព័ត៌មានអន្ដរជាតិ
UNDP៖ វៀតណាមអាចខាតបង់រហូតដល់ ២៥ ប៊ីលានដុល្លារ ដោយសារពន្ធ ត្រាំ
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានប៉ាន់ប្រមាណថា ពន្ធខ្ពស់របស់សហរដ្ឋអាមេរិកដែលបានដាក់ចូលជាធរមានកាលពីថ្ងៃ ៧ ខែសីហា អាចកាត់បន្ថយការនាំចេញរបស់វៀតណាមទៅកាន់អាមេរិករហូតដល់ ២០ ភាគរយ ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសដែលរងការខាតបង់ខ្លាំងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

វៀតណាមមានសហរដ្ឋអាមេរិកជាទីផ្សារនាំចូលដ៏ធំបំផុតរបស់ខ្លួន ក្នុងតម្លៃទំនិញប្រមាណ ១៣៦,៥ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ដោយភាគច្រើននៃទំនិញទាំងនោះ ផលិតនៅក្នុងរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុនពហុជាតិអាមេរិក ឬបរទេស ឬអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនទាំងនោះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់ពន្ធ ២០ ភាគរយ លើទំនិញនាំចូលពីវៀតណាម។
ក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត លោក Philip Schellekens ប្រធានសេដ្ឋវិទូរបស់ UNDP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់រ៉យទ័រថា ពន្ធគយខ្ពស់ ២០ ភាគរយ ពីលើទំនិញវៀតណាម អាចបណ្ដាលឱ្យការនាំចេញទៅអាមេរិករបស់វៀតណាមធ្លាក់ចុះ ជាង ២៥ ប៊ីលានដុល្លារ ឬជិត ១/៥ នៃចំនួននាំចេញប្រចាំឆ្នាំទៅទីផ្សារដដែល។
ក្រសួងហិរញ្ញវត្ថុ និងឧស្សាហកម្មវៀតណាម មិនបានឆ្លើយតបភ្លាមៗយ៉ាងណាទេ ចំពោះការប៉ាន់ស្មានរបស់ UNDP ខណៈរដ្ឋាភិបាលវៀតណាមបានចាត់ទុកពន្ធរបស់អាមេរិក ថាជាការគំរាមកំហែងធំមួយសម្រាប់សេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងលើការនាំចេញរបស់ខ្លួន។
ទិន្នន័យពន្ធគយវៀតណាម បានបង្ហាញថា ការនាំចេញទៅកាន់អាមេរិកបានធ្លាក់ចុះ ២ ភាគរយ នៅខែសីហា ធៀបនឹងខែកក្កដា រួមទាំងការធ្លាក់ចុះ ៥,៥ ភាគរយ នៃការនាំចេញស្បែកជើង ដែលវៀតណាមជាអ្នកផ្គត់ផ្គង់កំពូលទី ២ របស់ពិភពលោក។
លោក Schellekens បាននិយាយថា៖ «គ្មានប្រទេសណាមួយនៅអាស៊ីអាគ្នេយ៍ ដែលប្រឈមមុខនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ខ្លាំងជាងវៀតណាមនោះទេ»។ របាយការណ៍ UNDP បានបង្ហាញថា ក្នុងចំណោមប្រទេសធំៗនៅអាស៊ីអាគ្នេយ៍ ការនាំចេញរបស់ថៃទៅអាមេរិកអាចធ្លាក់ចុះ ១២,៧ ភាគរយ ម៉ាឡេស៊ី ១០,៤ ភាគរយ និងឥណ្ឌូណេស៊ី ៦,៤ ភាគរ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


