ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ការនាំចេញវៀតណាមនឹងទទួលផលពីការប្រែប្រួលខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល
អ្នកជំនាញមើលឃើញថា ការផ្លាស់ប្ដូរនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនាពេលបច្ចុប្បន្ន រំពឹងថានឹងផ្ដល់ផលប្រយោជន៍សម្រាប់កំណើននៃការនាំចេញឆ្នាំ ២០២៥ របស់ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ថ្លែងនៅខាងក្រៅព្រឹត្តិការណ៍ «ពិព័រណ៍ប្រភពផ្គត់ផ្គង់សកលវៀតណាម» ក្នុងទីក្រុងហូជីមិញ កាលពីសប្ដាហ៍មុន អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនពាណិជ្ជកម្ម Global Sources លោកស្រី Carol Lau បានប្រាប់សារព័ត៌មានវៀតណាមថា៖ «នៅពេលដែលពិភពលោកវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួន វៀតណាមកំពុងក្លាយជាតួអង្គសំខាន់មួយ»។
លោកស្រីបានលើកឡើងពីកំណើននៃការនាំចេញគួរឱ្យកត់សម្គាល់ ២៥,៧ ភាគរយ កាលពីខែកុម្ភៈ ក្នុងទំហំទឹកប្រាក់សរុប ៣១,១១ ប៊ីលានដុល្លារ ដោយបន្តថា៖ «វិស័យសំខាន់ៗដូចជា អេឡិចត្រូនិក វាយនភណ្ឌ កាត់ដេរ និងស្បែកជើង កំពុងបង្ហាញពីដំណើរការដ៏ល្អ»។
លោកស្រី Lau បានបន្តថា ចំពេលភាពតានតឹងពាណិជ្ជកម្មកំពុងបន្តនៅទូទាំងពិភពលោក វៀតណាមបានក្លាយទៅជាគោលដៅសម្រាប់ក្រុមហ៊ុនពហុជាតិ ដែលកំពុងសម្លឹងរកមើលការកាត់បន្ថយហានិភ័យដែលទាក់ទងនឹងផលិតកម្មកម្រិតទាប។ ក្រុមហ៊ុននាំចេញរបស់វៀតណាម បានកសាងមូលដ្ឋានរឹងមាំក្នុងឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ជាពិសេសផ្នែកវាយនភ័ណ្ឌ និងការផ្គុំគ្រឿងអេឡិចត្រូនិក។

អ្នកជំនាញដដែលបានកត់សម្គាល់ពីការផ្លាស់ប្តូរចំណាប់អារម្មណ៍របស់អ្នកទិញអន្តរជាតិ ដោយផ្លាស់ប្តូរពីវាយនភណ្ឌ និងស្បែកជើង ទៅកាន់វិស័យកំពុងរីកចម្រើនដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងចក្រ និងឧបករណ៍ជាដើម។ បន្ថែមពីនេះ ផលិតផលអាហារ កីឡា និងទំនិញក្រៅផ្ទះ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ កំពុងទទួលចំណាប់អារម្មណ៍ក្នុងចំណោមអ្នកទិញទូទាំងពិភពលោក។
ទោះជាយ៉ាងក៏ដោយ លោកស្រី Lau និយាយថា ក្រុមហ៊ុននាំចេញរបស់វៀតណាមប្រឈមមុខនឹងបញ្ហាជាច្រើន ដោយការពឹងផ្អែកលើបច្ចេកទេស បញ្ហាអនុលោមភាព និងការប្រមូលផ្តុំទីផ្សារ នៅតែបន្ត។ជាមួយគ្នានោះ ខណៈសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិករឹតបន្តឹងស្តង់ដារអនុវត្ត «បៃតង» និងវិញ្ញាបនបត្រកាបូន អ្នកនាំចេញវៀតណាមកំពុងមានអារម្មណ៍ថាមានសម្ពាធក្នុងការអនុវត្តតាម៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


