ការពារបរិស្ថាន Archives - Kampuchea Thmey Daily

លោក នេត សាវឿន៖ បរិស្ថានមួយស្អាតទៅបាន លុះត្រាតែរួមគ្នាសម្អាត មិនមែនម្នាក់សម្អាត ម្នាក់ទៀតឈរមើលឡើយ
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ និងគ្រប់ក្រសួងបរិស្ថានទាំងអស់ ត្រូវចាត់ទុកបញ្ហាបរិស្ថាន គឺជាអាយុជីវិត ដែលត្រូវតែចូលរួមក្នុងការថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍដាំដុះបន្ថែម និងត្រូវចងចាំថា ការងារបរិស្ថានមិនមែនតែជាសមត្ថកិច្ចរបស់មន្ត្រីបរិស្ថានតែមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចរួមរបស់ពលរដ្ឋទាំងអស់គ្នា។

លោក នេត សាវឿន លើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

លោក នេត សាវឿន បានគាំទ្រចំពោះការដាក់ចេញនូវផែនការអាទិភាពដ៏សំខាន់ៗរបស់ក្រសួងបរិស្ថានដែលត្រូវយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយផ្តោតលើយុទ្ធសាស្ត្រស្នូលធំៗ គឺ«ភាពស្អាត ភាពបៃតង និងចីរភាព» ឱ្យមានដំណើរការរលូន និងប្រសិទ្ធភាព ដោយក្នុងនោះ ភាពស្អាត សំដៅលើស្ថានភាព របស់ ទឹក ដី ខ្យល់ ដែលត្រូវផ្តោតដំបូងលើការងារសម្អាត និងគ្រប់គ្រងសំរាម សំណល់រឹង រាវ និងត្រួតពិនិត្យគុណភាពខ្យល់ជាប្រចាំ។ ភាពបៃតង សំដៅទៅលើការគ្រប់គ្រងថែរក្សា ធនធានធម្មជាតិ និងការជំរុញអភិវឌ្ឍបរិស្ថានបៃតង និង ចីរភាព សំដៅលើយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឱ្យវិស័យពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិទាំងអស់បានយល់ដឹង និងចូលរួមផុសផុល សំដៅឲ្យមានចីរភាពនៃការអភិវឌ្ឍ។

លោកឧបនាយករដ្ឋមន្ត្រី ក៏លើកទឹកចិត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវប្រើប្រាស់វិធានការ អប់រំជាគោល ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជំរុញឱ្យពួកគាត់ទាំងអស់ចូលរួមសហការ ប៉ុន្តែជាមួយគ្នានោះ ក៏ត្រូវមានវិធានការរដ្ឋបាល និងអាចដល់វិធានការច្បាប់ចំពោះបុគ្គល ឬសហគ្រាស ក្រុមហ៊ុនទាំងឡាយណាដែលមិនសហការ និងបង្កឱ្យមានភាពកខ្វក់ប៉ះពាល់ដល់ភាពស្អាតនៃបរិស្ថានកម្ពុជា។

លោក ក៏បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តបំផុស ចលនាសម្អាតតាមដងផ្លូវជាតិ ធ្វើយ៉ាងណាឱ្យឆ្នាំ២០២៥ គ្មានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយតាមដងផ្លូវទូទាំងប្រទេស ក៏ដូចជាត្រូវបន្ត ជំរុញ និងលើកទឹកចិត្តការញែកនៅនឹងប្រភព និងការកែច្នៃសំណល់ ជាពិសេសសំណល់ប្លាស្ទិក តាមរយៈការរៀបចំឱ្យមាន «ធនាគារប្លាស្ទិក» នៅតាមសាលារៀន វត្តអារាម ការធ្វើជីកំប៉ុសតាមសហគមន៍ និងការរៀបចំឱ្យមានសហគមន៍គ្មានសំណល់ និងសំរាម។ អាជ្ញាធរមូលដ្ឋានត្រូវបន្តលើកកម្ពស់ ការទុកដាក់សំណល់ចុងក្រោយ តាមរយៈការកែសម្រួលទីលានដែលមានស្រាប់ទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រង និងការរៀបចំទីលានថ្មី ឱ្យស្របតាមបទដ្ឋានបច្ចេកទេស។

គួរឱ្យដឹងថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»  និងយុទ្ធនាការ «សម្អាតទន្លេ» និងយុទ្ធនាការ «ផ្ទៃទឹកស្អាត» និងយុទ្ធនាការ«ដាំដើមឈើ ១លានដើមក្នុង១ឆ្នាំ»។   គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុបចំនួន ៩,៧លានអង្គ/នាក់ ចំណែកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមសរុបចំនួន ៣,៥លានអង្គ/នាក់។ កាត់បន្ថយការនាំចូលថង់ប្លាស្ទិក រយៈពេល១០ខែក្នុងឆ្នាំ២០២៤នេះ បាន៨៨% បើធៀបនឹងការនាំចូលក្នុងឆ្នាំ២០២៣។ កាត់បន្ថយសំរាម ថង់ប្លាស្ទិករ៉ាយប៉ាយនៅតាមដងផ្លូវសាធារណៈ ក្នុងខេត្តចំនួន១១ បាន៨០%។ ក្រសួងក៏បានត្រួតពិនិត្យ វាយតម្លៃការគ្រប់គ្រងសំណល់រឹងឧស្សាហកម្ម សំណល់វេជ្ជសាស្រ្ត ពិនិត្យសំណាកដី កម្រិតបំពុលពីលោហៈធ្ងន់ និងប្រភពបំពុលនានា និងបានដាក់ចេញយុទ្ធនាការសម្អាតតាមដងផ្លូវជាតិ ធ្វើយ៉ាងណានៅបំណាច់ឆ្នាំ២០២៥ កាត់បន្ថយប្លាស្ទិករ៉ាយប៉ាយតាមដងផ្លូវជាតិឱ្យបានស្អាតផងដែរ៕

The post លោក នេត សាវឿន៖ បរិស្ថានមួយស្អាតទៅបាន លុះត្រាតែរួមគ្នាសម្អាត មិនមែនម្នាក់សម្អាត ម្នាក់ទៀតឈរមើលឡើយ appeared first on Kampuchea Thmey Daily.

លោក គួច ខេវិន ចង់ឃើញប្រជាជនខ្មែររួមគ្នាស្រឡាញ់ព្រៃឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ
ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិន បានបំផុសដល់ប្រជាជនកម្ពុជាឲ្យចេះរួមគ្នាស្រ ឡាញ់ព្រៃឈើ សត្វព្រៃនិងបរិស្ថានធម្មជាតិហើយចូលរួមថែរក្សាឲ្យបានគង់វង្ស។ ក្រៅពីនេះលោកក៏បានចាត់ទុក កញ្ញា ស៊ូវ៉ាណា ប្រធានអង្គការការពារព្រៃឈើ និងសត្វព្រៃជានិមិត្តរូបនៃក្តីស្រលាញ់ផងដែរ។

ជាមួយគ្នានៃការបំផុសនេះ លោក គួច ខេវិន ក៏បានលើកឡើងពី កញ្ញា ស៊ូវ៉ាណា ជាប្រធានអង្គការការពារព្រៃ ឈើនិងសត្វព្រៃ(WILDLIFE Alliance) ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រើប្រាស់គ្រប់ពេលវេលាបំពេញកិច្ចការដ៏មានសារសំខាន់ ថែរក្សារការពារធនធានព្រៃឈើសត្វព្រៃកម្រនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកដោយពុំខ្លាចនឿយហត់ ។

លោក គួច ខេវិនបានបន្តថា “ខ្ញុំបានចាត់ទុកកញ្ញា ស៊ូ វ៉ាណា(Dr.Suwanna Gauntlett) គឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ Idol របស់ខ្ញុំ,IdoL របស់ខ្ញុំដែលD r. Suwannaធ្លាប់បានណែនាំបង្ហាត់បង្រៀនឲ្យខ្ញុំនិងប្រជាជនកម្ពុជាស្រឡាញ់ព្រៃឈើសត្វព្រៃ និងបរិស្ថានធម្មជាតិតំបន់ភ្នំហើយចូលរួមថែរក្សាឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយៗ” ។

លោក គួច ខេវិន បានបន្ថែមទៀតថា លោកចង់ឃើញពលរដ្ឋកម្ពុជាស្រលាញ់ព្រៃឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ តំបន់ភ្នំ និងចូលរួមថែរក្សាឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយហើយលោកពិតជាពេញចិត្ត និងគាំទ្រចំពោះការបំផុសគំនិតដល់ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ជីផាករបស់កញ្ញាស៊ូវ៉ណ្ណា ដែលលះបង់គ្រប់យ៉ាងដើម្បីកម្ពុជា។

សូមបញ្ជាក់ថាកញ្ញា ស៊ូវ៉ាណា (Dr. Suwanna Gau ntlett) ប្រធានអង្គការការពារព្រៃឈើនិងសត្វព្រៃ(W ILDLIFE Alliance) បានបង្កើតអង្គការមួយនេះកាលពីឆ្នាំ២០០២ ហើយបានបណ្ដុះបណ្ដាលដល់សហគមសុវណ្ណាបៃតងនិងអេកូធម្មជាតិជីផាកនិងជួយដល់ពលរដ្ឋនៅតំបន់នោះចំនួន១៥០គ្រួសារឲ្យផ្លាស់ប្ដូរពីរបរធ្លាប់កាប់ឈើនិងបរបាញ់សត្វមកមានមានជំនាញផ្សេងៗទៀតដូចជា បណ្ដុះកូនឈើនៅសហគមអេកូទេសចរណ៍ជីផាកនៅស្រុកថ្មបាំងខេត្តកោះកុង៕

ដោយ៖ ចាន់រ៉ា

The post លោក គួច ខេវិន ចង់ឃើញប្រជាជនខ្មែររួមគ្នាស្រឡាញ់ព្រៃឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ appeared first on Kampuchea Thmey Daily.

យុគសម័យថ្មីនៃការវេចខ្ចប់វិស័យម្ហូបអាហារ កំពុងតែលេចធ្លោនៅ THAIFEX – Anuga Asia 2024
ឧស្សាហកម្មសេវាកម្មម្ហូបអាហារកំពុងមើលឃើញរលកនៃអ្នកផ្គត់ផ្គង់ការវេចខ្ចប់ក្នុងយុគសម័យថ្មី ដែលកំពុងរៀបចំ ដើម្បីបង្ហាញដំណោះស្រាយដែលមិនប៉ះពាល់ដល់បរិស្ថានមានបង្ហាញនៅ THAIFEX – Anuga Asia 2024។ ការដាក់បង្ហាញនេះ ជំរុញដោយកត្តាចម្រុះជាច្រើន ដូចជាការបង្កើនការយល់ដឹងអំពីបរិស្ថានក្នុងចំណោមអ្នកប្រើប្រាស់ បទប្បញ្ញត្តិកាន់តែតឹងរ៉ឹង និងទីផ្សារដែលកំពុងរីកចម្រើន។ ការផ្លាស់ប្តូរឆ្ពោះទៅរកការវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថានកំពុងទទួលបានសន្ទុះនៅក្នុងឧស្សាហកម្មមួយនេះ។

អ្នកប្រើប្រាស់កំពុងតែបង្ហាញការព្រួយបារម្ភកាន់តែខ្លាំង អំពីបញ្ហាបរិស្ថានដូចជាកាកសំណល់អាហារ និងការបំពុល ដែលជំរុញឱ្យមានការរឹតបន្តឹងនៃបទប្បញ្ញត្តិជុំវិញសុវត្ថិភាពវេចខ្ចប់ ការដាក់ស្លាកសញ្ញា និងនិរន្តរភាព។ នេះបាននាំឱ្យឧស្សាហកម្មស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់អាទិភាពដល់ការទទួលខុសត្រូវផ្នែកបរិស្ថាន និងសុវត្ថិភាពអ្នកប្រើប្រាស់។ ការកើនឡើងនៃពាណិជ្ជកម្មតាមអេឡិចត្រូនិក និងសេវាចែកចាយអាហារក្នុងអំឡុងពេលជំងឺរាតត្បាតបានគូសបញ្ជាក់បន្ថែមអំពីតម្រូវការសម្រាប់ការវេចខ្ចប់ប្រកបដោយសុវត្ថិភាព និងច្បាស់លាស់ជាមួយនឹងផលប៉ះពាល់បរិស្ថានតិចតួចបំផុត។

ដំណោះស្រាយវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន កំពុងក្លាយជាការពេញនិយមដោយសារតែនិរន្តរភាពរបស់ផែនដី កម្រិតបរិស្ថានទាប និងលទ្ធភាពនៃការបំប្លែងជីវសាស្ត្របើប្រៀបធៀបទៅនឹងប្លាស្ទិកប្រពៃណី។ បន្ថែមពីនេះក៏មានបច្ចេកវិទ្យាថ្មី និងឧបករណ៍ថ្មីៗ ​​ជួយកាត់បន្ថយកាកសំណល់នៅកន្លែងចាក់សំរាម និងរួមចំណែកដល់ភពផែនដី ឲ្យមានសុខភាពល្អជាងមុន ដោយកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃដំណើរការវេចខ្ចប់ និងកាត់បន្ថយកម្រិតកាបូន។

កន្លែងតាំងពិព័រណ៍ដ៏គួរឱ្យកត់សម្គាល់មួយនៅ THAIFEX – Anuga Asia គឺ VANDAPAC BIO ដែលផ្តល់ជូននូវការវេចខ្ចប់ផ្លាស្ទិចជីកំប៉ុសថ្នាក់ទីខ្ពស់។ ថង់ផ្លាស្ទិកដែលអាចជីកំប៉ុសបាននេះ ផលិតពីវត្ថុធាតុដើមដែលអាចបំប្លែងសារជាតិគីមីបាន គុណភាពខ្ពស់ មិនត្រឹមតែរឹងមាំ និងងាយស្រួលប្រើប៉ុណ្ណោះទេ ថែមទាំងមិនប៉ះពាល់ដល់បរិស្ថានទៀតផង។ វា​ជា​ថ្នាក់​អាហារ 100% និង​ត្រូវ​បាន​បញ្ជាក់​ដោយ​ស្ថាប័ន BPI ដោយ​បំពេញ​តាម​ស្តង់ដារ​តេស្ត ASTM 6400 សម្រាប់​ជីកំប៉ុស។

នៅ THAIFEX – Anuga Asia 2024 បញ្ជីរាយនាមអ្នកលក់ដែលទទួលយកនិន្នាការវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាននៅតែបន្តពង្រីក ដោយផ្តល់ជូននូវដំណោះស្រាយប្រកបដោយនិរន្តរភាពជាច្រើនប្រភេទ៖

● M Wrap ណែនាំថង់អាហារប្លាស្ទិកថ្លា ធន់ធ្ងន់ ផលិតពីប៉ូលីម៊ែរជីវ-ថ្នាក់ទីអាហារពិសេស។ ដោយប្រើបច្ចេកវិទ្យាទំនើបរបស់ជប៉ុន បំពេញតាមស្តង់ដារវេចខ្ចប់អាហារជប៉ុនយ៉ាងតឹងរ៉ឹង និងទទួលបានការយល់ព្រមពី FDA ដែលធានាបាននូវការអនុលោមតាមលក្ខណៈសកល។

● Beebox Printing មានឯកទេសក្នុងការវេចខ្ចប់ក្រដាសថ្នាក់អាហារដែលបញ្ជាក់សុវត្ថិភាពដោយក្រុមហ៊ុនផលិតក្រដាស ដែលធានានូវសន្តិភាពនៃចិត្តសម្រាប់ទាំងអ្នក និងអតិថិជនរបស់អ្នក។ ដោយផ្តោតលើការផ្តល់អាហារដល់តម្រូវការដែលកំពុងវិវត្តនៃសហគ្រាសធុនតូច និងមធ្យម (SMEs) តាមរយៈបណ្តាញចែកចាយតាមអ៊ីនធឺណិត និងក្រៅបណ្តាញ ប៊ីប៊ីក ព្រីនធីង មានគោលបំណងផ្តល់នូវដំណោះស្រាយវេចខ្ចប់គុណភាពខ្ពស់។

● ការវេចខ្ចប់បែបថៃផ្តល់នូវជម្រើសវេចខ្ចប់ប្លែកសម្រាប់អ្នកដែលស្វែងរកការទាក់ទាញនៃវប្បធម៌។ ការវេចខ្ចប់របស់ពួកគេបង្ហាញពីការបោះពុម្ពប៉សឺឡែនរបស់ថៃនៅលើសម្ភារៈផ្សេងៗដូចជា ចានក្រដាស ប្រអប់ដាក់នំប៉័ង ក្រដាសរុំ និងថង់ក្រដាស ដែលបង្កើនតម្លៃនៃផលិតផលម្ហូបអាហាររបស់អ្នកជាមួយនឹងរសជាតិវប្បធម៌។

Mathias Kuepper នាយកគ្រប់គ្រង និងជាអនុប្រធាន APAC នៅ Koelnmesse សង្កត់ធ្ងន់លើក្រមសីលធម៌នៃនិរន្តរភាពដ៏ទូលំទូលាយនៅ THAIFEX – Anuga Asia 2024។ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការតភ្ជាប់ជាមួយអ្នកផ្គត់ផ្គង់ ដែលទាមទារដល់ការអនុវត្តប្រកបដោយនិរន្តរភាពនៅទូទាំងសង្វាក់ផ្គត់ផ្គង់ទាំងមូល ដោយធានាឱ្យស្របទៅនឹងគោលបំណងបរិស្ថានពីវត្ថុធាតុដើម។ តាមរយៈការសហការជាមួយអ្នកផ្គត់ផ្គង់ដែលមានទំនួលខុសត្រូវ អាជីវកម្មអាចរួមចំណែកប្រកបដោយទំនុកចិត្តដល់ផលប៉ះពាល់បរិស្ថានជាវិជ្ជមាន។

ចូលរួមជាមួយ THAIFEX – Anuga Asia ចាប់ពីថ្ងៃទី 28 ខែឧសភា ដល់ថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2024 នៅ IMPACT Muang Thong Thani ក្នុងទីក្រុងបាងកក ប្រទេសថៃ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://thaifex-anuga.com/ ។

អត្ថបទ៖​ Adertorial THAIFEX – Anuga Asia

The post យុគសម័យថ្មីនៃការវេចខ្ចប់វិស័យម្ហូបអាហារ កំពុងតែលេចធ្លោនៅ THAIFEX – Anuga Asia 2024 appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ស្ត្រីជាតួអង្គសំខាន់ ក្នុងការបង្រៀនកូនៗឱ្យចេះស្រឡាញ់ និងការពារបរិស្ថាន
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ងិន លីណា បានលើកឡើងថា ស្ត្រី ជាតួអង្គសំខាន់ ក្នុងការអប់រំណែនាំដល់កូនៗរបស់ពួកគេតាំងពីតូច រហូតដល់ធំដឹងក្ដី ឱ្យចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថាន។ លោកស្រីបានលើកឡើងបែបនេះ  ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការបញ្ជ្រាបយេឌ័រ ដល់សហគមន៍ព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ២០២៤នេះ។

រូបថត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ងិន លីណា។

លោកស្រីបានបង្ហាញថា នៅឆ្នាំ២០២០ ក្រសួងបរិស្ថាន មានស្ត្រី ជាមន្ត្រីឧទ្យានុរក្សចំនួន ៤៤រូប ដែល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារដែនជម្រកសត្វព្រៃ ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា ហើយបាននិងកំពុងប្រយុទ្ធប្រឆាំងទៅនឹងការទន្ទ្រានយកដី  និងបរបាញ់សត្វព្រៃ។ ជាមួយគ្នានេះ ក្នុងចំណោម សហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨ ក៏មានស្ត្រីចំនួន ៣នាក់ បានក្លាយជាប្រធានសហគមន៍ ក្នុងនោះក៏មានស្ត្រីចំនួន ២៩៩នាក់ទៀត ជាសមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ដែលមានតួនាទីជាអ្នកគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក៏ដូចជាការ ការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។

គួរជម្រាបថា អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើអាស៊ី(NTFP-EP Asia) បានរៀបចំសិក្ខាសាលាស្ដីពីការបញ្ជ្រាបយេឌ័រ ដល់សហគមន៍ព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើនេះឡើង ដោយបានអញ្ជើញសិក្ខាកាមប្រមាណ ៤០នាក់ មកខេត្តចំនួន ៥។ សិក្ខាសាលានេះដែរ បានផ្ដោតសំខាន់ទៅលើការបញ្ជ្រាបយេនឌ័រ ទៅក្នុងវិស័យនានា រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ ដើម្បីធានាថាស្ត្រី បុរស និងក្រុមមនុស្សក្នុងសង្គមទាំងអស់ ទទួលបានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាៗ។

ប្រធានអង្គការ កម្មវិធីផ្លាស់ប្ដូរអនុផលព្រៃឈើអាស៊ី លោកស្រី មីក ហ្គា ផាឌីឡា (Miks Guia Padilla)  បានអះអាងថា សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណង ពន្យល់ពីតួនាទីសំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមការងារ និងសហគមន៍ និងបង្ហាញពីស្ថានភាពយេនឌ័រ ព្រមទាំងបញ្ហានានា ដែលកើតមានក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ជាដើម។ លោកស្រី បន្ថែមថា ការបណ្តុះបណ្តាលនេះ ក៏នឹងបង្ហាញឱ្យសិក្ខាកាមចេះដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីឱ្យចេះសម្របសម្រួលជាមួយដៃគូ និងរបៀបកែលម្អយេនឌ័រនៅក្នុងសហគមន៍ព្រៃឈើដែលសិក្ខាកាមកំពុងរស់នៅផងដែរ៕

អត្ថបទ៖ គឿន វេត

The post  មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ស្ត្រីជាតួអង្គសំខាន់ ក្នុងការបង្រៀនកូនៗឱ្យចេះស្រឡាញ់ និងការពារបរិស្ថាន appeared first on Kampuchea Thmey Daily.

ក្រុមហ៊ុនអង្គរមីល ចេញផលិតផលទឹកដោះគោខាប់ បេស៍ខៅ ថ្មី ជាប្រអប់ក្រដាសជួយការពារបរិស្ថាន
នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានចេញផលិតផលថ្មីជាប្រវត្តិសាស្ត្រ គឺទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack)​ ១.២៨៤ក្រាម ដែលជួយការពារសុខភាពអ្នកប្រើប្រាស់ រួមទាំងជួយការពារដល់បរិស្ថានផងដែរ។

នៅក្នុងពិធីបង្ហាញផលិតផលថ្មីនេះ តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានបញ្ជាក់ពីសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជាសង្វាក់ផលិតកម្មបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ ​និងស្វ័យប្រវត្តិ​ ប្រកបដោយ​​អនាម័យ និងសុវត្ថិភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោក ដែលមានជំនាញខាងផលិត ផលិតផលទឹកដោះគោ (dairy products portfolio) របស់ប្រទេសស៊ុយអ៊ែត (Sweden) ម៉ាក Tetra Pak ហើយគ្រប់វត្ថុធាតុដើមដែលយកមកផលិត ត្រូវបាននាំចូលពីប្រទេសជាច្រើន ​ដូចជា៖ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ប្រទេសអូស្រ្តាលី អេស្បាញ…។ល។

លោកបន្តថា ចំពោះទឹកដោះគោខាប់ សញ្ញាក្បាល​គោ (បេស៍ខៅ) ដែលបង្ហាញជូនថ្ងៃនេះ ក៏ដូចគ្នា​ទៅនឹង ​ប្រអប់ក្រដាសបរិស្ថាន ផលិតផល​​ម៉ាក Tetra Pak ពីប្រទេស​សីង្ហបុរី។ លោកបង្ហាញពីប្រអប់ក្រដាសបរិស្ថាននេះ ជាប្រភេទប្រអប់ អាស៊ិបទិក (Aseptic pack)​ មាន ៦​ស្រទាប់ ឆ្លាស់គ្នាការពារ​​ និងវិចខ្ចប់ផលិតផលទឹកដោះគោខាប់ បានយ៉ាងល្អជាទីបំផុត​៖

ស្រទាប់ទី១ ទី២ ទី​៤ ទី​៦ ជាស្រទាប់​​ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀតផងដែរ។​

ស្រទាប់ទី៣ ​ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើមរបស់ផលិតផលបានល្អប្រសើរបំផុត។​

ស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើឱ្យផ្ទៃប្រអប់រលោងស្មើបានល្អ ។​ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែល ជួយការពារផលិតផល​បាន​ល្អ ​ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកឱ្យយូរ ក្នុងផលិតផលនោះទេ​។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមនាយកដ្ឋានផ្នែកលក់ និងទីផ្សារ ក៏ដូចជាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានលើកឡើងថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ត្រូវបានរាជរដ្ឋាភិបាល​ផ្តល់អាជ្ញាបណ្ណ ឱ្យដំណើរសាងសង់រោងចក្រផលិតផលទឹកដោះគោ នាខែវិច្ឆិកា ឆ្នាំ២០១៣ លើផ្ទៃដី​៣ ហិចតា​ ហើយក៏ជារោងចក្រ ផលិតផលទឹកដោះគោដ៏ធំជាងគេតែមួយគត់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះ រោងចក្របានបង្កើនទុនវិនិយោគប្រមាណជា ៤១​លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើនដល់ ៦ហិកតា ​គឺស្មើនឹងពីរដង​ ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល”​​ ហើយបាននឹងកំពុង ​ផ្តល់ការងារជូនកម្មករនិយោជិត ​សរុប ៦១៣ នាក់  និងបានចូលរួមចំណែកបង់ពន្ធចូលថវិកាជាតិ ប្រមាណ ៨-១១លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ​។

រោងចក្រផលិត​ទឹកដោះគោ “អង្គរមីល” មានទីតាំង​ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី​ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “​ទឹកដោះគោម៉ាកអង្គរមីល“​ ត្រូវបាន​ត្រួតពិនិត្យយ៉ាងត្រឹមត្រូវនិងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ ​រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ​ និងស្វ័យប្រវត្តិ​ ប្រកបដោយ​​អនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំង គោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និង”មិនប្រើប្រាស់សារធាតុរក្សាទុកឱ្យបានយូរ“។ រោងចក្រទទួលបានសញ្ញាបត្រហាទ្បាល ​ សញ្ញាបត្របញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO 9001: 2015 និង សញ្ញាបត្រសុវត្ថិភាពចំណីអាហារ FSSC 22000។​​ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ចរន្តដល់ការផលិត​ ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។​

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖

ទឹកដោះគោ​(UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ

ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ​

ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ

​ទឹកដោះគោជូរ​ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី

ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ​

ដើម្បីផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់ ​ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគឥតឈប់ឈរ ទៅលើសង្វាក់ម៉ាស៊ីនផលិតកម្មបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយរបស់ពិភពលោក មកបំពាក់ផលិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននឹងកំពុងធ្វើកន្លងមក​ ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ៖ “អង្គរមីលល្អសម្រាប់សុខភាពអ្នក” ។

ជាចុងក្រោយតំណាងក្រុមហ៊ុន ​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានប្រសិទ្ធិពរបវរសួស្តី មហាប្រសើរ ដល់ភ្ញៀវកិត្តិយសទាំងអស់ ជាពិសេសម្ចាស់អាជីវកម្ម ហាងកាហ្វេទាំងអស់ ដែលបានផ្តល់កិត្តិយស និងមានវត្តមាន ក្នុងកម្មវិធីផ្សព្វផ្សាយផលិតផលថ្មីទឹកដោះគោខាប់ បេស៍ខៅ វិចខ្ចប់ដោយប្រអប់ប្រដាសបរិស្ថាន ក្នុងថ្ងៃនេះ និងសូម ប្រសិទ្ធិពរដល់បងៗអ្នកសារព័ត៌មានទាំងអស់៖ អ្នកកាសែត ទូរទស្សន៍ គ្រប់ស្ថាប័នទាំងអស់​ នូវពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!

អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!

សូមអរគុណ៕ ​

(ប្រភពអត្ថបទពីក្រុមហ៊ុន អង្គរមីល)

អត្ថបទពាណិជ្ជកម្ម

The post ក្រុមហ៊ុនអង្គរមីល ចេញផលិតផលទឹកដោះគោខាប់ បេស៍ខៅ ថ្មី ជាប្រអប់ក្រដាសជួយការពារបរិស្ថាន appeared first on Kampuchea Thmey Daily.

យុវជនមួយក្រុមសាមគ្គីគ្នាដើរប្រមូលសំរាមជុំវិញភ្នំពេញ
យុវជនមួយក្រុម ឈ្មោះថា “និស្សិតប្លាស្ទិក” បានប្រមូលផ្តុំគ្នាដើរកាយ និងរើសសំរាមនៅតាមប្រឡាយទឹកស្អុយ ទីកន្លែងសាធារណៈនានានៅក្នុងរាជធាភ្នំពេញ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យទីក្រុងលុបបំបាត់ការចោលសំរាមផ្តេសផ្តាស ព្រមទាំងមានសោភ័ណភាពក្នុងទីក្រុង។

រូបភាពពី៖ និស្សិតផ្លាស្ទិក

ស្ថាបនិកនៃ “និស្សិតប្លាស្ទិក” គឺលោក ហែម សុភេម វ័យ២១ឆ្នាំ  ជានិស្សិតប្រុសឆ្នាំទី៣ បច្ចុប្បន្នសិក្សាជំនាញភាសាអង់គ្លេស នៅវិទ្យស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានឱ្យ “កម្ពុជាថ្មី” ដឹងថា “និស្សិតប្លាស្ទិក” គឺលោកជាអ្នកបង្កើតឡើងដំបូងតាំងពីឆ្នាំ២០២២ តែម្នាក់ឯងប៉ុណ្ណោះ។

សព្វថ្ងៃលោកក៏បានកៀរគសមាជិកចូលរួមប្រមាណជិត ៥០០នាក់ហើយ ដោយ៩០% គឺជានិស្សិត ហើយយុវជនទាំងអស់សុទ្ធតែមិនធ្លាប់ស្គាល់គ្នាពីមុនមកឡើយ។

លោក ហែម សុភេម (រូបភាពពី៖ និស្សិតផ្លាស្ទិក)

ការបង្កើតក្រុម “និស្សិតប្លាស្ទិក” នេះឡើងមកគឺធ្វើឡើងក្នុងគោលបំណង៣សំខាន់ៗ។ ទី១ ដើម្បីសោភ័ណភាពទីក្រុងស្អាត ទី២ ធ្វើជាគំរូល្អដល់មនុស្សជំនាន់ក្រោយ និងទី៣គឺ ការផ្លាស់ប្តូរទម្លាប់ចោលសំរាមផ្តេសផ្តាសរបស់ប្រជាជនខ្មែរ។ លោកថា ដំបូងឡើយសម្ភារៈសម្រាប់រើសសំរាមផ្សេងៗ គឺលោកជាអ្នកចេញថវិកាផ្ទាល់ខ្លួនទិញទាំងអស់ ដោយមិនមានការគាំទ្រពីអង្គការណាមួយឡើយ។ បន្ទាប់មក ទើបមានសប្បុរសជនមួយចំនួនបានឃើញនៅលើបណ្តាញសង្គម និងជួយឧបត្ថម្ភថវិកាមួយចំនួន ហើយក្រុមលោកក៏បានទុកថវិកាទាំងនោះក្នុងការទិញសម្ភារមួយចំនួនសម្រាប់រើសសំរាម។

រូបភាពពី៖ និស្សិតផ្លាស្ទិក

លោក ហែម សុភេម លើកឡើងថាថា៖ “បើទោះបីជាអត់មានអ្នកជួយ ក៏យើងនៅតែចេញធ្វើដដែល ក៏ខ្ញុំនៅតែចំណាយដដែលហ្នឹង”។

កន្លែងដែល “និស្សិតប្លាស្ទិក” កំណត់សម្រាប់រើសសំរាម គឺជាកន្លែងដែលមានមនុស្សរស់នៅ និងប្រមូលផ្តុំច្រើន។ កន្លែងទាំងនោះមានដូចជា តំបន់មាត់ទន្លេ នៅមុខព្រះបរមរាជវាំង តាមសួនច្បារ តាមមាត់ទន្លេត្រើយម្ខាង និងកន្លែងសាធារណៈជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពួកគេក៏បានចុះទៅកាយសំរាមនៅតាមប្រឡាយលូទឹកស្អុយនៅក្នុងភ្នំពេញ ដូចជាទឹកប្រឡាយបឹងសាឡាង និងស្ទឹងមានជ័យជាដើម។ ក្រៅពីការសិក្សា “និស្សិតប្លាស្ទិក” បានចំណាយពេលរើសសំរាម ៤ដងក្នុងមួយខែ ឬ លើសពីនេះទៅតាមពេលវេលាដែលមាន គឺជ្រើសយកថ្ងៃចុងសប្តាហ៍។ ចំពោះពេលវេលានៃការប្រមូលសំរាម គឺអាស្រ័យទៅតាមទំហំនៃសំរាមដូចគ្នា។

រូបភាពពី៖ និស្សិតផ្លាស្ទិក

យុវជន ហែម សុភេម និយាយថា៖ “បើខ្ញុំប្រមូលក្នុងប្រឡាយលូទឹកស្អុយ យើងប្រមូលពីម៉ោង៧ ពេលខ្លះដល់ម៉ោង២។អ៉ីចឹងមានន័យថា ៦ ទៅ៧ម៉ោង។ តែបើយើងប្រមូលនៅតាមមាត់ទន្លេ យើងមានគ្នាច្រើន ហើយវាអត់មានសំរាមស្អុយពិបាកប្រមូលទេ យើងប្រមូល ២ម៉ោងកន្លះ”។ រាល់ការប្រមូលសំរាមបានម្តងៗ គឺក្រុមយុវជនមួយនេះប្រមូលបានសំរាមយ៉ាងតិចណាស់ក៏ ១០០បាវដែរ។

រូបភាពពី៖ និស្សិតផ្លាស្ទិក

នៅតាមទីកន្លែងមួយចំនួនដែលក្រុមយុវជនមួយនេះបានប្រមូលសំរាមរួច ក៏នៅតែមានប្រជាជនមួយចំនួនបន្តបោះចោលសំរាមដដែល ប៉ុន្តែក៏មានកន្លែងមួយចំនួនប្រជាជនក៏មានការយល់ដឹងច្រើន។ ក្រុមលោកក៏បានធ្វើជាវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ពីសកម្មភាពប្រមូលសំរាម ការសំណូមពរ និងសារអប់រំមួយចំនួន ឃើញថាមានប្រសិទ្ធភាពបានមួយចំនួនដែរ។ នេះបើតាមការបញ្ជាក់ពីលោក ហែម សុភេម។

រូបភាពពី៖ និស្សិតផ្លាស្ទិក

ក្រុមយុវជននេះ ក៏មានបំណងដើរប្រមូលសំរាមនៅតាមបណ្តាខេត្តនានាផងដែរ ប៉ុន្តែ ធ្វើយ៉ាងណាឱ្យក្រុងភ្នំពេញក្លាយជាទីក្រុងមួយដែលគ្មានសំរាមជាមុនសិន ទើបអាចបន្តតាមបណ្តាខេត្តផ្សេងៗ ហើយក៏អាស្រ័យលើពេលវេលា និងថវិកាផងដែរ

ស្ថាបនិករូបនេះ តំណាងឱ្យក្រុមយុវជន បានសំណូមពរឱ្យប្រជាជនគ្រប់រូប ឱ្យចេះស្រឡាញ់ និងថែរក្សាបរិស្ថាន ដោយចូលរួមចំណែកការពារ ចាប់ផ្តើមពីការឈប់ចោលសំរាមផ្តេសផ្តាស ហើយងាកមកទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងត្រឹមត្រូវវិញ ព្រោះគ្រាន់តែចោលសំរាមនៅក្នុងធុងសំរាមមិនមែនជារឿងមួយដែលមនុស្សឡើយ មនុស្សគ្រប់រូបអាចធ្វើបានគ្រប់ៗគ្នា៕

ដោយ៖ អុន ស្រីមាន

The post យុវជនមួយក្រុមសាមគ្គីគ្នាដើរប្រមូលសំរាមជុំវិញភ្នំពេញ appeared first on Kampuchea Thmey Daily.

ពលរដ្ឋក្រុងបាត់ដំបង រអ៊ូថា ក្រុមហ៊ុនស៊ិនទ្រីមិនប្រមូលសំរាម​បង្កក្លិនពេញក្រុង
ខេត្តបាត់ដំបង ៖ គំនរសំរាម កំពុងស្ថិតនៅពាសវាលពាសកាល តាមមុខលំនៅឋានពលរដ្ឋ បន្ទាប់ពីអស់រយ:ពេល​១៥ថ្ងៃហើយ ដែលក្រុមហ៊ុនស៊ិនទ្រី ខេត្តបាត់ដំបង មិនបានប្រមូលឱ្យទាន់ពេលវេលា ទៅតាមកិច្ចសន្យា​នៅក្នុង​សៀវភៅបន្ទុក។

នៅក្នុងកិច្ចសន្យា គឺក្រុមហ៊ុនស៊ិនទ្រី ត្រូវទទួលខុសត្រូវ លើការប្រមូលសំរាមនៅតាមផ្លូវធំៗ ផ្លូវកាត់ទទឺងក្នុងក្រុង និងនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ទាំង១០ក្រុង សង្កាត់ ដោយមិនឱ្យមានសេសសល់នោះឡើយ។

ផ្ទុយទៅវិញ នៅថ្ងៃទី១៩ ខែមីនា មានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងក្រុងបាត់ដំបង បានរអ៊ូរទាំថា ១៥ថ្ងៃហើយ ដែលក្រុមហ៊ុនមិនព្រមមកយកសំរាមតាមផ្ទះរបស់ពួកគាត់សោះ ដែលបណ្តោយទុកឱ្យស្អុយ និងមានដង្កូវទៀតផង។ ពលរដ្ឋ លើកឡើងថា ការសំណល់ទុកសំរាមយូរថ្ងៃនេះ បណ្តាលឱ្យមានការសាយក្លិនស្ទើរទ្រាំមិនបាន។ ពលរដ្ឋលើកឡើងទៀតថា« លុយបង់ប្រចាំខែ ដល់ថ្ងៃមិនទាន់ទេ គឺគេមកដល់ភ្លាម ពេលខ្លះមកទាំងព្រលឹមទៀតផង សឹងតែលក់ដូរចប់មិនទាន់»។

ពាក់ព័ន្ធបញ្ហានេះ នៅគ្រប់កិច្ចប្រជុំនាពេលកន្លងមក លោកអភិបាលខេត្ត សុខ លូ តែងតែក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុង ស្រុកទាំងអស់ ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់នូវសំរាម ព្រោះវាមិនត្រឹមតែបង្កក្លិនមិនល្អប៉ុណ្ណោះទេ វាថែមទាំង​បង្កើតទៅជាមេរោគតាមរយ:សត្វចម្លង ពិសេសគឺធ្វើឱ្យបាត់បង់នូវសោភ័ណភាពទីក្រុង ដោយបច្ចុប្បន្នខេត្តបាត់ដំបង កំពុងជាប់ចំណាត់ថ្នាក់ពានរង្វាន់ផ្ការំដួល៣ទង ផងដែរ។

កម្ពុជាថ្មី​ មិនទាន់អាចទាក់ទងក្រុមហ៊ុនស៊ិនទ្រី ដើម្បីធ្វើការឆ្លើយតបបាននៅឡើយ។ ចំណែក លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងយ៉ាងខ្លីថា លោកកំពុងកែទម្រង់លើបញ្ហានេះ ដោយលោក សុំមិននិយាយ​តាមទូរស័ព្ទឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

The post ពលរដ្ឋក្រុងបាត់ដំបង រអ៊ូថា ក្រុមហ៊ុនស៊ិនទ្រីមិនប្រមូលសំរាម​បង្កក្លិនពេញក្រុង appeared first on Kampuchea Thmey Daily.

“Trash is Nice” ប្រមូលកាកសំណល់ប្លាស្ទិកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ
មជ្ឈមណ្ឌលកែច្នៃប្លាស្ទិកឡើងវិញ “Trash is Nice” បានប្រមូលកាកសំណល់ប្លាស្ទិក និងកែច្នៃប្លាស្ទិកទាំងនោះទៅតាមប្រភេទនីមួយៗជាសម្ភារៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីចូលរួមកាត់បន្ថយប្លាស្ទិក និងការពារបរិស្ថាន។

ប្រភព៖ Trash is Nice

មជ្ឈមណ្ឌលកែច្នៃប្លាស្ទិកឡើងវិញ“Trash is Nice” បានឱ្យដឹងថា មជ្ឈមណ្ឌលមួយនេះ បានដើរប្រមូលកាកសំណល់ប្លាស្ទិកដែលលែងត្រូវការ ប្លាស្ទិកនៅតាមរោងចក្រ និងប្លាស្ទិកផ្សេងៗដែលមនុស្សប្រើប្រាស់ មុននឹងប្លាស្ទិកទាំងនោះត្រូវបានយកទៅចាក់នៅគំនរសំរាម ដើម្បីកែច្នៃជាវត្ថុប្រើប្រាស់ផ្សេងៗ។ សម្ភារៈប្រើប្រាស់ដែលបានកែច្នៃរួចមានដូចជា ក្រាសសិតសក់ បន្តោងសោ ប្រដាប់ដាក់សាប៊ូ ទ្រនាប់កែវទឹក ផើងផ្កាជាដើម។ ពណ៌នីមួយៗដែលមាននៅក្នុងសម្ភារៈទាំងអស់នោះ គឺបានមកពីការលាយបញ្ចូលគ្នារវាងពណ៌នៃប្លាស្ទិកទាំងអស់ ដោយមិនមានបន្ថែមពណ៌អ្វីទៀតឡើយ។ នៅពេលដែលចេញជារូបរាងអាចប្រើប្រាស់បាន គឺយកទៅលក់នៅតាមទីផ្សារផលិតផលខ្មែរ លក់តាមការតាំងពិព័រណ៌ ឬ អង្គការផ្សេងៗ។ សម្ភារៈទាំងនោះ មានដាក់លក់ចាប់ពីតម្លៃ ២ដុល្លារ ទៅ៨ដុល្លារ។

កញ្ញា Alix ដែលជាស្ថាបនិករបស់មជ្ឈមណ្ឌល “Trash is Nice” ប្រាប់មក “កម្ពុជាថ្មី”ថា មជ្ឈមណ្ឌលមួយនេះមានវត្តមាននៅកម្ពុជាជាង ៥ឆ្នាំមកហើយ ចំពោះទីតាំងនៅភ្នំពេញមានប្រហែលជាង១ឆ្នាំហើយនៅក្នុងសួន Treellion Park កោះពេជ្រ។  “Trash is Nice” ត្រូវបានបង្កើតឡើងដោយមានគោលបំណង២ គឺទី១ ដើរប្រមូលប្លាស្ទិក និងកែច្នៃប្លាស្ទិកទាំងនោះឡើងវិញ។ ទី២ គឺការពារបរិស្ថានដោយខិតខំព្យាយាមផ្សព្វផ្សាយអំពីសំណល់ប្លាស្ទិកទៅដល់ក្មេងៗ ប្រជាជនទូទៅ អង្គការនានា ដោយខាង “Trash is Nice” មានជាសៀវភៅសម្រាប់ណែនាំអំពីប្លាស្ទិក និងដំណើរការនៃការផលិតផលិតផលចេញពីប្លាស្ទិករបស់ “Trash is Nice” ផងដែរ។

កញ្ញា Alix

ប្រភព៖ Trash is Nice

កញ្ញា Alix បានបន្តថា កាកសំណល់ប្លាស្ទិកដែលបានមក គឺត្រូវរើសដាក់ផ្សេងៗគ្នា ដោយបានបែងចែកតាមប្រភេទនីមួយៗបន្ទាប់មកយកទៅលាងសម្អាត។ បន្ទាប់មកយកប្លាស្ទិកទាំងនោះទៅឈូសជាចំណែកៗ ហើយក៏ដាក់ទៅតាមប្រភេទពណ៌នីមួយៗ។ ក្រោយទៀត ក្នុងដំណាក់កាលកែច្នៃ គឺរំលាយប្លាស្ទិកទាំងនោះដោយម៉ាស៊ីនកំដៅ រួចចាប់ផ្តើមលាយពណ៌ផ្សេងៗតាមការចង់បាន ហើយចាក់ចូលក្នុងពុម្ព។ ចុងក្រោយសង្កាត់វា ទើបចេញជាសមិទ្ធផលវត្ថុប្រើប្រាស់នានាយ៉ាងស្រស់ស្អាត។

ប្លាស្ទិកឈូសរួច (ប្រភព៖ Trash is Nice)

ស្ថាបនិករូបនេះ បាននិយាយថា៖ “យើងក៏មានបើកជាសិក្ខាសាលាដល់សិស្ស ឬ មហាជនដែលចង់ស្វែងយល់ពីប្លាស្ទិក និងពីរបៀបកែច្នៃឡើងវិញ”។

ម៉ាស៊ីនផលិត (ប្រភព៖ Trash is Nice)

រយៈពេល៥ឆ្នាំនៅកម្ពុជា ជាលទ្ធផលឃើញថា ប្រជាជនមានការយល់ដឹងច្រើនពីការប្រើប្រាស់ឡើងវិញរបស់ប្លាស្ទិក បើប្រៀបធៀបនឹង៥ឆ្នាំមុន។ មនុស្ស បានបង្កើតយុទ្ធនាការនានាកាន់តែច្រើនឡើងៗ ដើម្បីការពារបរិស្ថាន និងការប្រើប្រាស់ប្លាស្ទិកនេះ។ នេះបើតាមការលើកឡើងរបស់កញ្ញា Alix។

រូបភាព៖ UNDP

កញ្ញាក៏បានផ្តាំផ្ញើរបស់ប្រជាជនគ្រប់រូប គួរកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមអ្វីដែលអាចធ្វើទៅបាន។ ទោះបីជាការកែច្នៃប្លាស្ទិកឡើងវិញ ជាមធ្យោបាយមួយក្នុងចំណោមដំណោះស្រាយផ្សាយទៀត ប៉ុន្តែ ក៏ត្រូវការពេលវេលាច្រើន ដើម្បីធ្វើវាផងដែរ។ អង្គការផ្សេងៗ ក៏បានបើកសិក្ខាសាលានិយាយពីបញ្ហានេះច្រើន ដូច្នេះ ប្រសិនបើយើងទាំងអស់គ្នារួមគ្នាការពារបរិស្ថានដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នោះ គឺជារឿងប្រសើរបំផុត។

ប្រភព៖ក្រសួងបរិស្ថាន

ប្រភព៖ក្រសួងព័ត៌មាន

យ៉ាងណាមិញ ជាការឆ្លើយតបជុំវិញនឹងបញ្ហានេះ ក្រសួង និងអង្គការពាក់ពាក់ព័ន្ធបានបង្កើតជាយុទ្ធនាការ សិក្ខាសាលា និងគម្រោងជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយពីការប្រើប្រាស់ និងកាត់បន្ថយប្លាស្ទិកទៅដល់សាធារណជន ដើម្បីចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថានក្នុងប្រទេសកម្ពុជា និងទូទាំងសកលលោកផងដែរ៕

ដោយ៖ អុន ស្រីមាន

The post “Trash is Nice” ប្រមូលកាកសំណល់ប្លាស្ទិកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ appeared first on Kampuchea Thmey Daily.