ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ស្ត្រីជាតួអង្គសំខាន់ ក្នុងការបង្រៀនកូនៗឱ្យចេះស្រឡាញ់ និងការពារបរិស្ថាន
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រី ងិន លីណា បានលើកឡើងថា ស្ត្រី ជាតួអង្គសំខាន់ ក្នុងការអប់រំណែនាំដល់កូនៗរបស់ពួកគេតាំងពីតូច រហូតដល់ធំដឹងក្ដី ឱ្យចេះស្រឡាញ់បរិស្ថាន និងការពារបរិស្ថាន។ លោកស្រីបានលើកឡើងបែបនេះ ក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្ដីពីការបញ្ជ្រាបយេឌ័រ ដល់សហគមន៍ព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើ នៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ២០២៤នេះ។

លោកស្រីបានបង្ហាញថា នៅឆ្នាំ២០២០ ក្រសួងបរិស្ថាន មានស្ត្រី ជាមន្ត្រីឧទ្យានុរក្សចំនួន ៤៤រូប ដែល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារដែនជម្រកសត្វព្រៃ ឧទ្យានជាតិ និងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា ហើយបាននិងកំពុងប្រយុទ្ធប្រឆាំងទៅនឹងការទន្ទ្រានយកដី និងបរបាញ់សត្វព្រៃ។ ជាមួយគ្នានេះ ក្នុងចំណោម សហគមន៍តំបន់ការពារធម្មជាតិចំនួន១៦៨ ក៏មានស្ត្រីចំនួន ៣នាក់ បានក្លាយជាប្រធានសហគមន៍ ក្នុងនោះក៏មានស្ត្រីចំនួន ២៩៩នាក់ទៀត ជាសមាជិកគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ដែលមានតួនាទីជាអ្នកគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ក៏ដូចជាការ ការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ។
គួរជម្រាបថា អង្គការកម្មវិធីផ្លាស់ប្តូរអនុផលព្រៃឈើអាស៊ី(NTFP-EP Asia) បានរៀបចំសិក្ខាសាលាស្ដីពីការបញ្ជ្រាបយេឌ័រ ដល់សហគមន៍ព្រៃឈើ និងមន្ដ្រីរដ្ឋបាលព្រៃឈើនេះឡើង ដោយបានអញ្ជើញសិក្ខាកាមប្រមាណ ៤០នាក់ មកខេត្តចំនួន ៥។ សិក្ខាសាលានេះដែរ បានផ្ដោតសំខាន់ទៅលើការបញ្ជ្រាបយេនឌ័រ ទៅក្នុងវិស័យនានា រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ ដើម្បីធានាថាស្ត្រី បុរស និងក្រុមមនុស្សក្នុងសង្គមទាំងអស់ ទទួលបានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាៗ។

ប្រធានអង្គការ កម្មវិធីផ្លាស់ប្ដូរអនុផលព្រៃឈើអាស៊ី លោកស្រី មីក ហ្គា ផាឌីឡា (Miks Guia Padilla) បានអះអាងថា សិក្ខាសាលាបណ្តុះបណ្តាលនេះ មានគោលបំណង ពន្យល់ពីតួនាទីសំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍសង្គមការងារ និងសហគមន៍ និងបង្ហាញពីស្ថានភាពយេនឌ័រ ព្រមទាំងបញ្ហានានា ដែលកើតមានក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ជាដើម។ លោកស្រី បន្ថែមថា ការបណ្តុះបណ្តាលនេះ ក៏នឹងបង្ហាញឱ្យសិក្ខាកាមចេះដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីឱ្យចេះសម្របសម្រួលជាមួយដៃគូ និងរបៀបកែលម្អយេនឌ័រនៅក្នុងសហគមន៍ព្រៃឈើដែលសិក្ខាកាមកំពុងរស់នៅផងដែរ៕
អត្ថបទ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


