ព័ត៌មានជាតិ
លោក គួច ខេវិន ចង់ឃើញប្រជាជនខ្មែររួមគ្នាស្រឡាញ់ព្រៃឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ
ផលិតករកម្មវិធីកម្សាន្តល្បីឈ្មោះលោក គួច ខេវិន បានបំផុសដល់ប្រជាជនកម្ពុជាឲ្យចេះរួមគ្នាស្រ ឡាញ់ព្រៃឈើ សត្វព្រៃនិងបរិស្ថានធម្មជាតិហើយចូលរួមថែរក្សាឲ្យបានគង់វង្ស។ ក្រៅពីនេះលោកក៏បានចាត់ទុក កញ្ញា ស៊ូវ៉ាណា ប្រធានអង្គការការពារព្រៃឈើ និងសត្វព្រៃជានិមិត្តរូបនៃក្តីស្រលាញ់ផងដែរ។

ជាមួយគ្នានៃការបំផុសនេះ លោក គួច ខេវិន ក៏បានលើកឡើងពី កញ្ញា ស៊ូវ៉ាណា ជាប្រធានអង្គការការពារព្រៃ ឈើនិងសត្វព្រៃ(WILDLIFE Alliance) ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រើប្រាស់គ្រប់ពេលវេលាបំពេញកិច្ចការដ៏មានសារសំខាន់ ថែរក្សារការពារធនធានព្រៃឈើសត្វព្រៃកម្រនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកដោយពុំខ្លាចនឿយហត់ ។

លោក គួច ខេវិនបានបន្តថា “ខ្ញុំបានចាត់ទុកកញ្ញា ស៊ូ វ៉ាណា(Dr.Suwanna Gauntlett) គឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ Idol របស់ខ្ញុំ,IdoL របស់ខ្ញុំដែលD r. Suwannaធ្លាប់បានណែនាំបង្ហាត់បង្រៀនឲ្យខ្ញុំនិងប្រជាជនកម្ពុជាស្រឡាញ់ព្រៃឈើសត្វព្រៃ និងបរិស្ថានធម្មជាតិតំបន់ភ្នំហើយចូលរួមថែរក្សាឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយៗ” ។
លោក គួច ខេវិន បានបន្ថែមទៀតថា លោកចង់ឃើញពលរដ្ឋកម្ពុជាស្រលាញ់ព្រៃឈើ សត្វព្រៃ និងបរិស្ថានធម្មជាតិ តំបន់ភ្នំ និងចូលរួមថែរក្សាឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយហើយលោកពិតជាពេញចិត្ត និងគាំទ្រចំពោះការបំផុសគំនិតដល់ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ជីផាករបស់កញ្ញាស៊ូវ៉ណ្ណា ដែលលះបង់គ្រប់យ៉ាងដើម្បីកម្ពុជា។

សូមបញ្ជាក់ថាកញ្ញា ស៊ូវ៉ាណា (Dr. Suwanna Gau ntlett) ប្រធានអង្គការការពារព្រៃឈើនិងសត្វព្រៃ(W ILDLIFE Alliance) បានបង្កើតអង្គការមួយនេះកាលពីឆ្នាំ២០០២ ហើយបានបណ្ដុះបណ្ដាលដល់សហគមសុវណ្ណាបៃតងនិងអេកូធម្មជាតិជីផាកនិងជួយដល់ពលរដ្ឋនៅតំបន់នោះចំនួន១៥០គ្រួសារឲ្យផ្លាស់ប្ដូរពីរបរធ្លាប់កាប់ឈើនិងបរបាញ់សត្វមកមានមានជំនាញផ្សេងៗទៀតដូចជា បណ្ដុះកូនឈើនៅសហគមអេកូទេសចរណ៍ជីផាកនៅស្រុកថ្មបាំងខេត្តកោះកុង៕

ដោយ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


