ព័ត៌មានជាតិ
យុវជនមួយក្រុមសាមគ្គីគ្នាដើរប្រមូលសំរាមជុំវិញភ្នំពេញ
យុវជនមួយក្រុម ឈ្មោះថា “និស្សិតប្លាស្ទិក” បានប្រមូលផ្តុំគ្នាដើរកាយ និងរើសសំរាមនៅតាមប្រឡាយទឹកស្អុយ ទីកន្លែងសាធារណៈនានានៅក្នុងរាជធាភ្នំពេញ ដើម្បីចូលរួមថែរក្សាបរិស្ថាន និងធ្វើឱ្យទីក្រុងលុបបំបាត់ការចោលសំរាមផ្តេសផ្តាស ព្រមទាំងមានសោភ័ណភាពក្នុងទីក្រុង។

រូបភាពពី៖ និស្សិតផ្លាស្ទិក
ស្ថាបនិកនៃ “និស្សិតប្លាស្ទិក” គឺលោក ហែម សុភេម វ័យ២១ឆ្នាំ ជានិស្សិតប្រុសឆ្នាំទី៣ បច្ចុប្បន្នសិក្សាជំនាញភាសាអង់គ្លេស នៅវិទ្យស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកបានឱ្យ “កម្ពុជាថ្មី” ដឹងថា “និស្សិតប្លាស្ទិក” គឺលោកជាអ្នកបង្កើតឡើងដំបូងតាំងពីឆ្នាំ២០២២ តែម្នាក់ឯងប៉ុណ្ណោះ។
សព្វថ្ងៃលោកក៏បានកៀរគសមាជិកចូលរួមប្រមាណជិត ៥០០នាក់ហើយ ដោយ៩០% គឺជានិស្សិត ហើយយុវជនទាំងអស់សុទ្ធតែមិនធ្លាប់ស្គាល់គ្នាពីមុនមកឡើយ។

លោក ហែម សុភេម (រូបភាពពី៖ និស្សិតផ្លាស្ទិក)
ការបង្កើតក្រុម “និស្សិតប្លាស្ទិក” នេះឡើងមកគឺធ្វើឡើងក្នុងគោលបំណង៣សំខាន់ៗ។ ទី១ ដើម្បីសោភ័ណភាពទីក្រុងស្អាត ទី២ ធ្វើជាគំរូល្អដល់មនុស្សជំនាន់ក្រោយ និងទី៣គឺ ការផ្លាស់ប្តូរទម្លាប់ចោលសំរាមផ្តេសផ្តាសរបស់ប្រជាជនខ្មែរ។ លោកថា ដំបូងឡើយសម្ភារៈសម្រាប់រើសសំរាមផ្សេងៗ គឺលោកជាអ្នកចេញថវិកាផ្ទាល់ខ្លួនទិញទាំងអស់ ដោយមិនមានការគាំទ្រពីអង្គការណាមួយឡើយ។ បន្ទាប់មក ទើបមានសប្បុរសជនមួយចំនួនបានឃើញនៅលើបណ្តាញសង្គម និងជួយឧបត្ថម្ភថវិកាមួយចំនួន ហើយក្រុមលោកក៏បានទុកថវិកាទាំងនោះក្នុងការទិញសម្ភារមួយចំនួនសម្រាប់រើសសំរាម។

រូបភាពពី៖ និស្សិតផ្លាស្ទិក
លោក ហែម សុភេម លើកឡើងថាថា៖ “បើទោះបីជាអត់មានអ្នកជួយ ក៏យើងនៅតែចេញធ្វើដដែល ក៏ខ្ញុំនៅតែចំណាយដដែលហ្នឹង”។
កន្លែងដែល “និស្សិតប្លាស្ទិក” កំណត់សម្រាប់រើសសំរាម គឺជាកន្លែងដែលមានមនុស្សរស់នៅ និងប្រមូលផ្តុំច្រើន។ កន្លែងទាំងនោះមានដូចជា តំបន់មាត់ទន្លេ នៅមុខព្រះបរមរាជវាំង តាមសួនច្បារ តាមមាត់ទន្លេត្រើយម្ខាង និងកន្លែងសាធារណៈជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពួកគេក៏បានចុះទៅកាយសំរាមនៅតាមប្រឡាយលូទឹកស្អុយនៅក្នុងភ្នំពេញ ដូចជាទឹកប្រឡាយបឹងសាឡាង និងស្ទឹងមានជ័យជាដើម។ ក្រៅពីការសិក្សា “និស្សិតប្លាស្ទិក” បានចំណាយពេលរើសសំរាម ៤ដងក្នុងមួយខែ ឬ លើសពីនេះទៅតាមពេលវេលាដែលមាន គឺជ្រើសយកថ្ងៃចុងសប្តាហ៍។ ចំពោះពេលវេលានៃការប្រមូលសំរាម គឺអាស្រ័យទៅតាមទំហំនៃសំរាមដូចគ្នា។

រូបភាពពី៖ និស្សិតផ្លាស្ទិក
យុវជន ហែម សុភេម និយាយថា៖ “បើខ្ញុំប្រមូលក្នុងប្រឡាយលូទឹកស្អុយ យើងប្រមូលពីម៉ោង៧ ពេលខ្លះដល់ម៉ោង២។អ៉ីចឹងមានន័យថា ៦ ទៅ៧ម៉ោង។ តែបើយើងប្រមូលនៅតាមមាត់ទន្លេ យើងមានគ្នាច្រើន ហើយវាអត់មានសំរាមស្អុយពិបាកប្រមូលទេ យើងប្រមូល ២ម៉ោងកន្លះ”។ រាល់ការប្រមូលសំរាមបានម្តងៗ គឺក្រុមយុវជនមួយនេះប្រមូលបានសំរាមយ៉ាងតិចណាស់ក៏ ១០០បាវដែរ។

រូបភាពពី៖ និស្សិតផ្លាស្ទិក
នៅតាមទីកន្លែងមួយចំនួនដែលក្រុមយុវជនមួយនេះបានប្រមូលសំរាមរួច ក៏នៅតែមានប្រជាជនមួយចំនួនបន្តបោះចោលសំរាមដដែល ប៉ុន្តែក៏មានកន្លែងមួយចំនួនប្រជាជនក៏មានការយល់ដឹងច្រើន។ ក្រុមលោកក៏បានធ្វើជាវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ពីសកម្មភាពប្រមូលសំរាម ការសំណូមពរ និងសារអប់រំមួយចំនួន ឃើញថាមានប្រសិទ្ធភាពបានមួយចំនួនដែរ។ នេះបើតាមការបញ្ជាក់ពីលោក ហែម សុភេម។

រូបភាពពី៖ និស្សិតផ្លាស្ទិក
ក្រុមយុវជននេះ ក៏មានបំណងដើរប្រមូលសំរាមនៅតាមបណ្តាខេត្តនានាផងដែរ ប៉ុន្តែ ធ្វើយ៉ាងណាឱ្យក្រុងភ្នំពេញក្លាយជាទីក្រុងមួយដែលគ្មានសំរាមជាមុនសិន ទើបអាចបន្តតាមបណ្តាខេត្តផ្សេងៗ ហើយក៏អាស្រ័យលើពេលវេលា និងថវិកាផងដែរ
ស្ថាបនិករូបនេះ តំណាងឱ្យក្រុមយុវជន បានសំណូមពរឱ្យប្រជាជនគ្រប់រូប ឱ្យចេះស្រឡាញ់ និងថែរក្សាបរិស្ថាន ដោយចូលរួមចំណែកការពារ ចាប់ផ្តើមពីការឈប់ចោលសំរាមផ្តេសផ្តាស ហើយងាកមកទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងត្រឹមត្រូវវិញ ព្រោះគ្រាន់តែចោលសំរាមនៅក្នុងធុងសំរាមមិនមែនជារឿងមួយដែលមនុស្សឡើយ មនុស្សគ្រប់រូបអាចធ្វើបានគ្រប់ៗគ្នា៕
ដោយ៖ អុន ស្រីមាន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


