ព័ត៌មានជាតិ
ពលរដ្ឋក្រុងបាត់ដំបង រអ៊ូថា ក្រុមហ៊ុនស៊ិនទ្រីមិនប្រមូលសំរាមបង្កក្លិនពេញក្រុង
ខេត្តបាត់ដំបង ៖ គំនរសំរាម កំពុងស្ថិតនៅពាសវាលពាសកាល តាមមុខលំនៅឋានពលរដ្ឋ បន្ទាប់ពីអស់រយ:ពេល១៥ថ្ងៃហើយ ដែលក្រុមហ៊ុនស៊ិនទ្រី ខេត្តបាត់ដំបង មិនបានប្រមូលឱ្យទាន់ពេលវេលា ទៅតាមកិច្ចសន្យានៅក្នុងសៀវភៅបន្ទុក។

នៅក្នុងកិច្ចសន្យា គឺក្រុមហ៊ុនស៊ិនទ្រី ត្រូវទទួលខុសត្រូវ លើការប្រមូលសំរាមនៅតាមផ្លូវធំៗ ផ្លូវកាត់ទទឺងក្នុងក្រុង និងនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ទាំង១០ក្រុង សង្កាត់ ដោយមិនឱ្យមានសេសសល់នោះឡើយ។
ផ្ទុយទៅវិញ នៅថ្ងៃទី១៩ ខែមីនា មានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងក្រុងបាត់ដំបង បានរអ៊ូរទាំថា ១៥ថ្ងៃហើយ ដែលក្រុមហ៊ុនមិនព្រមមកយកសំរាមតាមផ្ទះរបស់ពួកគាត់សោះ ដែលបណ្តោយទុកឱ្យស្អុយ និងមានដង្កូវទៀតផង។ ពលរដ្ឋ លើកឡើងថា ការសំណល់ទុកសំរាមយូរថ្ងៃនេះ បណ្តាលឱ្យមានការសាយក្លិនស្ទើរទ្រាំមិនបាន។ ពលរដ្ឋលើកឡើងទៀតថា« លុយបង់ប្រចាំខែ ដល់ថ្ងៃមិនទាន់ទេ គឺគេមកដល់ភ្លាម ពេលខ្លះមកទាំងព្រលឹមទៀតផង សឹងតែលក់ដូរចប់មិនទាន់»។
ពាក់ព័ន្ធបញ្ហានេះ នៅគ្រប់កិច្ចប្រជុំនាពេលកន្លងមក លោកអភិបាលខេត្ត សុខ លូ តែងតែក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុង ស្រុកទាំងអស់ ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់នូវសំរាម ព្រោះវាមិនត្រឹមតែបង្កក្លិនមិនល្អប៉ុណ្ណោះទេ វាថែមទាំងបង្កើតទៅជាមេរោគតាមរយ:សត្វចម្លង ពិសេសគឺធ្វើឱ្យបាត់បង់នូវសោភ័ណភាពទីក្រុង ដោយបច្ចុប្បន្នខេត្តបាត់ដំបង កំពុងជាប់ចំណាត់ថ្នាក់ពានរង្វាន់ផ្ការំដួល៣ទង ផងដែរ។
កម្ពុជាថ្មី មិនទាន់អាចទាក់ទងក្រុមហ៊ុនស៊ិនទ្រី ដើម្បីធ្វើការឆ្លើយតបបាននៅឡើយ។ ចំណែក លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានលើកឡើងយ៉ាងខ្លីថា លោកកំពុងកែទម្រង់លើបញ្ហានេះ ដោយលោក សុំមិននិយាយតាមទូរស័ព្ទឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


